​កូន​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ដ៏​ទំនើប រាង​​ស្ដើង Laser Beam Pro C200 នឹង​មាន​លក់តម្លៃ $៤៥០ (Video)

ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍ Pico ថ្មី​នេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន KDCUSA ស្ថិត​នៅ Los Angeles ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ Projector នេះ​ថា “Laser Beam Pro”។ Laser Beam Pro មាន​ទំហំ​តូច ងាយស្រួល​ដាក់​តាម​ខ្លួន​ជាមួយ​កម្រាស់​ដ៏​ស្ដើង​របស់​វា តែ​មាន​សមត្ថភាព​អាច​បញ្ចាំង​រូប​ភ្លឺ​ច្បាស់​បច្ចេកវិទ្យា​ឡាស៊ែរ។ សូម​ទស្សនា​វីដេអូ​បទ​បង្ហាញ​ស្ដី​ពី Laser Beam Pro C200 ខាង​ក្រោម៖

ម៉ាស៊ីន Projector ​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​ស្ថិត​ក្នុង​ថ្នាក់ XV safe laser portable prico និង​ត្រូវ​បាន​តាំង​បង្ហាញ​លើ​គេហទំព័រ Kickstarter ដើម្បី​ស្វែងរក​ប្រាក់​មូលនិធិ​គ្រប់ ៥ម៉ឺន​ដុល្លារ សម្រាប់​រុញ​ចូល​ចង្វាក់​ផលិតកម្ម។ សម្រាប់​តម្លៃ​លក់​រាយ​របស់​វា គឺ​ប្រហែល ៤៥០ដុល្លារ​អាមេរិក ប្រហែល​ត្រូវ​ដាក់​ឱ្យ​ចរាចរ​លើ​ទីផ្សារ​ចាប់ពី​ខែ​កញ្ញា ២០១៧ ។

សូម​បញ្ជាក់​ថា ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍ Pico ទំហំ​តូច​ល្មម​ដាក់​ក្នុង​ហោប៉ៅ​នេះ បាន​ឈ្នះ​ជា​ផលិតផល​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ សម្រាប់​ពិព័រណ៍ CES 2017 ដើម​ឆ្នាំ​នេះ។ ម៉ាស៊ីន​នេះ មាន​ទំហំ​អង្គ​ចងចាំ 8GB ​និង​ប្រើ​កម្លាំង​ភ្លើង 1W ល្មម​អាច​ផ្គត់ផ្គង់​លើ mono speaker ដែល​បំពាក់​មក​ជាមួយ​វា​បាន៕
ប្រភពពី៖Thephnompenhtimes

Related posts

ផ្ទុះ​ម្តង​ហើយ​ម្តង​ទៀត! ត្រីមាស​ចុង​ក្រោយ Facebook ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ខក​ចិត្ត​ដល់​ទៅ ៣ លើក

admin

ទាំង​នេះជាកម្មវិធី ដែល​រកប្រាក់​ចំនេញ​បាន​ច្រើន​ជាង​គេ​ទាំង 10 ពី App Store ប្រចាំ​ឆ្នាំ 2018 នេះ

admin

Microsoft ​ដណ្ដើម​កៅអី​របស់​ Apple ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​លើ​ពិភពលោក

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline