​អាច​មើល​ខ្សែ​ភាព​យន្ត​ខ្មែរ ថៃ កូរ៉េ និង​ប្រទេស​ល្បីៗ​ទៀត នៅលើទូរសព្ទ័ដៃ ចំណាយ​ត្រឹម 800៛/ថ្ងៃ

Soyo គឺជាកម្មវិធីសម្រាប់ទស្សនា​ខ្សែ​ភាពយន្ត កម្មវិធី​ទូរទស្សន៍​ដ៏​ពិសេស​មួយ ដែល​បាន​បង្កើត​ឡើង​ជា​ពិសេស សម្រាប់​ប្រជាជន​កម្ពុជា ហើយ​វា​ត្រូវ​បាន​ប្រមូលផ្តុំ ដោយខ្សែភាពយន្តពិសេស ជាច្រើន មិនថា​ខ្សែ​ភាពយន្តរបស់កម្ពុជា ថៃ កូរ៉េខាងត្បូង និងប្រទេសល្បីៗដទៃទៀតនោះទេ។ លក្ខណៈពិសេស របស់​កម្មវិធីនេះ គឺខ្សែភាពយន្តទាំងអស់ មានភ្ជាប់មកជាមួយ Subtitle ខ្មែរ រឺខ្លះបកប្រែដោយនិយាយខ្មែរ ដោយ​ចំណាយត្រឹម 800៛ ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយយើងអាចបើកមើលចេញ ពីគ្រប់ឧបករណ៍ មិនថា​ទូរស័ព្ទ​ដៃ កុំព្យូទ័រ រឺ Smart TV របស់យើងនោះទេ។

ស្រដៀងទៅនឹងកម្មវិធី Netflix របស់បរទេសដែរ ក៏ប៉ុន្តែ Soyo ខុសប្លែកត្រង់ថា វាផ្តោតសំខាន់ទៅលើ ខ្សែភាពយន្តនៅក្នុងតំបន់អាស៊ី ដែលនេះគឺជាតម្រូវការរបស់ប្រជានកម្ពុជាយើង ហើយវា​ក៏​មាន​ភ្ជាប់​មក​ជាមួយ Subtitle និងរឿងខ្លះបកប្រែ ជាភាសាខ្មែរ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់​ផង​ដែរ។ Soyo បានទិញសិទ្ធស្របចច្បាប់ ពីផលិតករខ្សែភាពយន្តទាំងនោះផ្តាច់មុខតែម្តង ដែលធ្វើនេះ មិនត្រឹមតែអនុញ្ញាត្តិអោយ អ្នកទស្សនាបានមើលខ្សែភាពយន្ត ដែលមិនមាននៅតាមលើ YouTube រឺ​កន្លែង​ដទៃនោះទេ ក៏ប៉ុន្តែវាក៏ជួយលើកស្ទួយ វិស័យភាពយន្តនៅក្នុងស្រុកផងដែរ។

របៀបប្រើប្រាស់វា គឺមានភាពងាយស្រួលនោះទេ ដោយយើងអាចទាញកម្មវិធីនេះ ដាក់លើឧបករណ៍ Android រឺ iOS បានដោយ គ្រាន់តែស្វែងរកមើលឈ្មោះ Soyo (Cambodia) ហើយចុះឈ្មោះជាមួយ លេខទូរស័ព្ទរបស់យើងទៅ ជាការស្រេច។ គណនីមួយ យើងអាចប្រើបាន ពីរឧបករណ៍ ក្នុងពេលតែមួយ ហើយ​ចំណែកជម្រើស ក្នុងការបង់ប្រាក់វិញ គឺមានច្រើន ដូចជាតាម Sabay Coin, Cellcard, Smart, Metfone, អេស៊ីលីដា, Pay&Go, និង Wing ជាដើម។ អត្រាក្នុងការ Charge ប្រាក់វិញក៏ទាបផងដែរ ដោយ​យើងអាចចំណាយ មួយថ្ងៃក៏បាន ក្នុងតម្លៃ 800៛ រឺមួយសប្តាហ៍ដោយចំណាយ 4000៛ រឺបង់​មួយ​ខែ​ក៏​បាន ក្នុងអត្រា 12000៛។

នេះគឺជាកម្មវិធ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា​ ដែលចូលចិត្តទស្សនាខ្សែភាពយន្ត តែមិនមានពេលវេលា គ្រប់​គ្រាន់ទៅទស្សនាតាមរោងខ្សែភាពយន្ត រឺមិនចង់ចំណាយច្រើន។ បើតាមការប្តេជ្ញារបស់ ក្រុមហ៊ុន​ផ្ទាល់ នៅក្នុងថ្ងៃអនាគត Soyo នឹងធ្វើការសហការជាមួយផលិតករ​​ ក្នុងស្រុកជាច្រើនទៀត ដើម្បី​ផលិត​វីឌដេអូ រឺខ្សែភាពយន្ត – រឿងភាគជាពិសេសតែម្តង សម្រាប់អ្នកប្រើប្រាស់ Soyo និងមិនអាចរកឃើញ នៅ​កន្លែងផ្សេងទៀតនោះទេ។

ទាញយកសម្រាប់ iOS | Android

Related posts

ណែនាំ​ឲ្យ​ស្គាល់ ហាង​លក់​ទំនិញកំពូល​ទាំង ១០ លើ​លោក

admin

អ្នកជំនាញទាញយកម្មវិធីធំៗ ពីវេបសាយ uTorrent Pro

admin

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ ៥ សម្រាប់​និស្សិត​ពេទ្យ​ រៀន​កាន់​តែ​ស្រួល​ជាង​មុន

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title