Smart ចាប់ដៃជាមួយ iflix ឱ្យអ្នកមើលរឿងតាមចិត្ត Free Free

កាលព្រឹកម្សិលមិញនេះ ក្រុមហ៊ុន Smart Axiata បានចាប់ដៃជាមួយនឹងក្រុមហ៊ុន iflix ​ដែលជាក្រុមហ៊ុនផ្គត់ផ្គង់​សេវាកម្មក​វីដេអូ​តាម​តម្រូវ​ការលើប្រព័ន្ធ Online អាចឱ្យអ្នកចូលទស្សនាខ្សែភាពយន្តដែលល្បីៗ និងខ្សែភាពយន្តដែល​ទទួលបាន​ការ​ពេញនិយម​បំផុត​នៅលើ​ឆាក​អន្ត​រជាតិ និង​នៅ​ក្នុង​ស្រុក បានតាមចិត្ត Free Free។

ក្រុមហ៊ុនទាំង 2 នឹងធ្វើការផ្ដល់ជូន Free មិនគិតថ្លៃរយៈ 3 ខែ សម្រាប់អតិថិជន Smart ទាំងអស់ ដោយ​អាចមាន​សិទ្ធិចូល​ទៅមើល​ខ្សែភា​ពយន្តដែលចេញមុនគេរាប់ពាន់រឿង និងកម្មវិធីទូរទស្សន៍ដែលទទួលបានពានរង្វាន់យ៉ាងសម្បូរបែប ខ្សែភាពយន្តដែល​មាន​ការ​គាំទ្រ​បំផុត​លើសកល ខ្សែភាពយន្តដែលពេញនិយមក្នុងតំបន់ មានបញ្ចូលសំឡេងមាន​អក្សររត់​ពីខាង​ក្រោម​កម្មវិធីកុមា​រ​និងអ្វីៗ​ផ្សេងៗ​ជា​ច្រើន​ទៀត។

ការចូលទៅកាន់ និងមើលរឿងលើ iflix អតិថិជន Smart អាចប្រើរហូតដលើទៅ 5 ឧបករណ៍​ជាមួយគណនីតែមួយ ហើយ​ថែម​ទាំង​អាច​មើល (Streaming) រឿងក្នុង iflix ដោយប្រើឧបករណ៍ពីរផ្សេងគ្នាក្នុងពេលតែមួយ រួមមាន ទូរស័ព្ទ ថេប្លេត (Tablet) កុំព្យូទ័រលើតុ ទូរទស្សន៍ និង Smart TV។ ជាមួយគ្នានេះដែរ លោកអ្នកអាចទាញយក (download)រឿង និងកម្មវិធីទូរទស្សន៍ តាមទូរស័ព្ទ ថេប្លេត (Tablet) ដើម្បីទុកមើលពេលដែលអ្នកមិនមានភ្ជាប់អ៊ិនធឺណិតផងដែរ។

លោក Thomas Hundt នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata បានឱ្យដឹង ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តឈាន​មុខគេដែលមាន​ចក្ខុវិស័យ​ចង់​ក្លាយ​ជាជើង​ឯក​ឌីជីថល​របស់​ប្រទេស​កម្ពុជា យើងមានការរំភើបក្នុងការធ្វើជា​ដៃគូជា​មួយក្រុមហ៊ុ​ន​ឈាន​មុខ​គេក្នុង​ទីផ្សារដ៏លេចធ្លោដូចជា iflix ដើម្បីផ្តល់ជូននូវការ​កម្សាន្តលំដាប់ពិភពលោកដល់អតិថិជនរបស់យើង។

លោក James Bridges ប្រធានផ្នែក Global Head of Content Partnerships នៃក្រុមហ៊ុន iflix បាន​លើក​ឡើង​ដែរថា ស្របតាម​ការ​កើនឡើងនូវតម្រូវការពីទស្សនិកជនសម្រាប់ខ្សែភាពយន្តក្នុងស្រុក និងក្នុងតំបន់ជាច្រើន iflix បានខិតខំយ៉ាងខ្លាំង​ដើម្បីនាំមកជូន​ខ្សែភាព​យន្ត​ក្នុងស្រុក និងតំបន់ដែលពេញនិយមបំផុតមកជូនអតិថិជន ឱ្យបានទស្សនាភ្លាមក្រោយពេលចាក់ផ្សាយ​នៅរោង​កុន​រួមនឹងកម្ម​វិធី​ផ្សេង​ៗ​ជា​ច្រើន​​ទៀត។ តាមរយៈការផ្តល់នូវវេទិកាថ្មីស្រឡាងមួយនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្តដល់ផលិតកម្មភាពយន្ត​ក្នុង​តំបន់ដែល​ប្រក​ប​ដោយ​ទេពកោសល្យ ក៏ដូចជាការបង្កើតស្នាដៃល្អៗ ដែលប្រសើរជាងការចែកចាយរឿងថតចម្លង។ អតិថិជន Smart អាចទាញយកកម្មវិធី iflix ពី Google Play Store ឬ Apple App Store ដើម្បីទទួល​បានកា​រប្រើ​ប្រាស់​​ដោយ​គ្មាន​ដែនកំណត់រយៈពេល 3 ខែ៕

Related posts

MacBook Air ជំនាន់ថ្មីរបស់ Apple អាចនឹងចេញនៅថ្ងៃទី៣០ តុលាខាងមុខនេះ!

Veasna WT

តើក្រុមហ៊ុនលំដាប់ពិភពលោកលើកទឹកចិត្តបុគ្គលិករបៀបណាខ្លះ បានជាមានអ្នកស្មោះស្ម័គ្របម្រើក្រុមហ៊ុនរាប់ឆ្នាំ?

admin

ហ្គេមម៉ាស៊ីនស៊េរីថ្មី MSI GE73VR 7RE RAIDER មានរូបរាងថ្មីស្អាតលើសគេ សមត្ថភាពខ្លាំងគ្មានដែនកំណត់

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title