​អង្គ​ផ្ទុក​ទិន្នន័យ SSD ​ស៊េរី​ថ្មីរបស់ Micron PCIe NVMe អាច​ផ្ទុក DATA បាន​ដល់ 11TB និង​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ 5.5GB/s

​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Micron ​ថ្មីៗ​បាន​ផលិត​ចេញ​អង្គ​ផ្ទុក​ទិន្នន័យ SSD ​ស៊េរី​ថ្មី ម៉ូដែល Micron 9200 SSDs ជាមួយ NVMe ​ដែល​ជា NVMe SSD ​សមត្ថភាព​ខ្ពស់ និង​អាច​ផ្ទុក​ទិន្នន័យ​បាន​ធំ នាពេល​បច្ចុប្បន្ន។

​អង្គ​ផ្ទុក​ទិន្នន័យ​ស៊េរី​ថ្មី​នេះ មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 1.6TB ឬ​រហូត​ដល់ 11TB ​ជាមួយ​ល្បឿន​បញ្ជូន​ទិន្នន័យ 5.5GB/s ​ហើយ​មាន​សមត្ថភាព read IOPS ​រហូត​ដល់ 900K ​អំឡុង​ពេល​ធ្វើតេស្ត។ លក្ខណៈ សម្បត្តិ​សំខាន់ៗ​នៃ SSD ថ្មី​នេះ​រួម​មាន៖

-​ល្បឿន read/write ដល់ 5.5GB/s និង 3.5GB/s។ ល្បឿន​បញ្ជូន read/write transfer speeds ​អាច​ដល់ 900K ​និង 275K IOPS ​ក្នុង​ការ​ប្ដូរ​ទិន្នន័យ​ទៅ​ជា ព័ត៌មាន (information) ​ជាមួយ low latency និង high performance។
-​ដំណោះស្រាយ​អង្គ​ផ្ទុក​ទិន្នន័យ flash ​របស់ Micron ​គឺ​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​ផ្នែក​ព័ត៌មានវិទ្យា សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក។
-​ផ្ទុក​ទិន្នន័យ​បាន​ធំ ស្រួល​ផ្គត់ផ្គង់​ដំណើរការ​របស់ Server ​ដែល​មាន​ទំហំ​រហូត​ដល់ 11TB។
-​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់ ក្នុង​ដំណោះស្រាយ​រក្សា​ទុក​ទិន្នន័យ ដោយ​មាន​សុវត្ថិភាព​ខ្ពស់។

ប្រភពពី៖Thephnompenhtime

Related posts

ការតេស្ត៍ល្បឿន៖ បន្ទះឈីប Kinrin 970 ពិតជាមានសមត្ថភាពខ្ពស់ និងមានល្បឿនដោនឡូតរហូតដល់ទៅ 1.2Gbps

admin

និយ័តករទូរគមនាគមន៍កម្ពុជា ក្រើនរំឮកពីលេខ Missed Call ប្លែកពីក្រៅប្រទេស

admin

មិនទាន់​បាត់ឈឺក្បាលផង មេរោគ​ថ្មី​សាហាវ​មួយ​ទៀតកំពុង​វាយប្រហារ​នៅ​ប៉ែក​អឺរ៉ុប​និង​អាមេរិក

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title