App​ ​កែ​រូប​ពិសេស​ៗ​លើ​ ​Android​ ​មិន​បាន​ប្រើ​នឹង​ស្ដាយក្រោយ

App​ ​ថត​រូប​ពិសេស​ៗ​ជា​ច្រើន​ត្រូវ​គេ​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​ ​Google Play។ ដោយ​ឡែក​ក្នុង​នោះ​ ​App​ ​មួយ​ចំនួន​ក៏​ជាប់​ចំណាត់​ខ្ពស់​ ​ដែល​មាន​មុខងារ​ពិសេស​ច្រើន​ ​និង​អាច​ជួយ​បន្ថែម​ភាព​ទាក់ទាញ​របស់​រូបភាព​ ​ហើយ​ ​App​ ​ទាំង​នោះ​មាន​ ​៖

1.Google Photos
មាន​មុខងារ​បន្ថែម​ពណ៌​ ​និង​ពន្លឺ​ឲ្យ​រូបភាព​កាន់​តែ​ទាក់ទាញ​ ​ហើយ​ក៏​អាច​បញ្ជូន​រូបភាព​ ​និង​វីដេអូ​ពី​ស្មាតហ្វូន​ទៅ​កាន់​ ​Google Drive​ ​យ៉ាង​រហ័ស​ ​និង​មិន​គិត​ថ្លៃ។ ចំណុច​ពិសេស​មួយ​ទៀត​របស់​ ​Google Photos​ ​គឺ​អាច​ផ្ទុក​រូប​មនុស្ស​ដែល​មាន​មុខ​ស្រដៀង​គ្នា​ក្នុង​ ​Album​ ​តែ​មួយ​ទៀត​ផង។

ចុចទាញយក Google Photos

2.Instagram
ជា​បណ្ដាញ​សង្គម​ដែល​មាន​ភ្ជាប់​មុខងារ​កែ​ពណ៌​រូបភាព​មុន​គេ​ ​និង​ច្រើន​ទម្រង់​ ​ហើយ​អាច​ចង​ក្រង​រូប​នីមួយ​ៗ​ទៅ​ជា​ ​Album​ ​ឬ​ ​Grid​ ​ដ៏​ទាក់ទាញ​ ​និង​ងាយ​បង្ហោះ​រូប​ទាំង​នោះ​ទៅ​កាន់​បណ្តាញ​សង្គម​នានា​ដូច​ជា​ ​Instagram,Facebook, Tumblr, Flickr, Twitter និងFoursquare។

ចុចទាញយក Instagram

3.VSCO Cam
ជា​បណ្ដាញ​សង្គម​សម្រាប់​អ្នក​ថត​រូប​ ​ហើយ​ក៏​អាច​ហៅ​បាន​ថា​ជា​កម្មវិធី​កែ​រូប​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​ ​ខណៈ​វា​មាន​ ​Filter​ ​កែ​រូប​យ៉ាង​ច្រើន​លើស​កម្មវិធី​ដ៏​ទៃ។ អាច​ប្រើ​បាន​ដោយ​មិន​គិត​ថ្លៃ​ ​តែ​សម្រាប់​អ្នក​ចង់​បាន​ ​Filter​ ​កែ​រូប​កាន់​តែ​ច្រើន​ ​និង​ពិសេស​ៗ​នោះ​គឺ​តម្រូវ​ឲ្យ​បង់​ថ្លៃ​សមាជិក​ ​១៩,៩៩​ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ចុចទាញយក VSCO Cam

4.Snapseed
ជា​កម្មវិធី​ផលិត​ដោយ​ ​Google​ ​មាន​មុខងារ​ច្រើន​សឹង​តែ​អាច​ជំនួស​កម្មវិធី​ ​Photoshop​ ​ទៀត​ផង។ Snapseed​ ​អាច​ធ្វើ​ឲ្យ​រូបភាព​ព្រឹល​កន្លែង​ណា​ក៏​បាន​ ​ហើយ​ងាយ​ស្រួល​ ​និង​រហ័ស​ផង​ដែរ។

ចុចទាញយក Snapseed

5.Lightroom
ជា​កម្មវិធី​ល្បី​ដែល​អ្នក​ថត​រូប​ល្បី​ៗ​ជុំ​វិញ​ពិភពលោក​មិន​ដែល​រំលង​ ​ព្រោះ​មុខងារ​កែ​រូប​ប្រភេទ​ ​Portrait​ ​ជាពិសេស​រូបថត​មនុស្ស។

ចុចទាញយក Lightroom

6.Open Camera
ក្រៅ​ពី​មាន​មុខងារ​កែ​រូប​ដ៏​សម្បូរ​បែប​ ​Open Camera​ ​ក៏​អាច​ធ្វើ​ឲ្យ​ស្មាតហ្វូន​មាន​មុខងារ​ថត​រូប​ដូច​កាមេរ៉ា​អាជីព​ ​និង​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​រូប។

ចុចទាញយក Open Camera

7.PicsArt
ជា​កម្មវិធី​កែ​រូប​បែប​កំប្លែង​ ​ដែល​មាន​ ​Sticker​ ​ប្លែកៗ​ជា​ច្រើន​ដាក់​ឲ្យ​ប្រើប្រាស់​ឥត​គិត​ថ្លៃ​ ​ហើយ​ ​PicsArt​ ​ក៏​ជា​បណ្ដាញ​សង្គម​តូច​មួយ​ដែរ៕

ចុចទាញយក PicsArt

របបៀបទាញយកកម្មវិធី៖

Related posts

ស្រួល​ដូច​បក​ចេក​វិធី​បញ្ចូល Ringtone ពី​កុំព្យូទ័រ​ទៅ iPhone ស្គាល់​គ្រប់​ជំនាន់ iOS

admin

អ្នកជំនាញបើកឯកសារ WinRAR 5.61 Last Version ទាញយកឥលូវនេះ

admin

មានកម្មវិធីនេះហើយ អ្នកមិនបាច់បារម្មណ៍ពីបញ្ហា Drivers កុំព្យូរ័អ្នកទៀតទេ

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title