ហ្គេមប្រណាំង​ឡាន Asphalt 8 បាន​ចេញ​កំណែ​ Update ថ្មីជា​មួយ​ការ​ប្រណាំង​ម៉ូតូ​ធំ​ម្តង

មិត្តអ្នកអានដែលចូលចិត្តលេងហ្គេមបែបប្រណាំង ប្រហែលជាបានដឹងហើយថា ហ្គេម Asphalt 8 គឺជា​ហ្គេម​ប្រណាំង​ឡាន ដ៏ល្បីល្បាញមួយ ដែលហ្គេមនេះ គឺបានដាក់អោយទាញយកទៅលេង នៅ​លើ​គ្រប់​ប្រព័ន្ធ​​​ប្រតិបត្តិការ ទាំង Android និង iOS។ ដោយសារតែ ហ្គេមនេះមានការពេញនិយមយ៉ាងខ្លាំង ពី​សំណាក់​អ្នកដែលចូលចិត្ត លេងហ្គេមប្រណាំងឡាន ទើបហ្គេមនេះ តែងតែធ្វើការ Update និង ពាំនាំ​នូវ​អ្វី​ដែល​ថ្មី ជាច្រើនទៀតផងដែរ។ ហើយអ្វីដែលប្លែកខ្លាំង នៅពេលនេះគឺ ហ្គេមប្រណាំងឡាន Asphalt 8 បាន​ចេញកំណែ​ Update ថ្មី ដោយបានបង្កើតអោយមានការប្រណាំងម៉ូតូធំ ជាច្រើនស៊េរី ថែមទៀតផង។

ការកែប្រែនេះ គឺពិតជាធ្វើអោយអ្នកលេងមានអារម្មណ៍ថាប្លែកមែនទែន ព្រោះកន្លងមក ហ្គេម Asphalt 8 គឺមានតែការប្រណាំងឡាន ស៊េរីទំនើបៗមួយមុខតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កំណែ​ Update ថ្មីនេះ គឺ​អាចអោយយើង ធ្វើការប្រណាំងម៉ូតូធំ ជាមួយម៉ូតូធំ និង ការប្រណាំងម៉ូតូធំ ជាមួយឡានស៊េរី​ទំនើប​ជា​ច្រើន​ផងដែរ។

ហើយខាងក្រោមនេះ គឺជាតំណរសម្រាប់ទាញយក៖

ហើយនេះ គឺជាវីដេអូថ្មីរបស់ហ្គេម Asphalt 8 ៖

ហ្គេមនេះគឺមានក្រាហ្វិកច្បាស់ ដូចពិតៗអញ្ចឹង ជាមួយនឹងតំបន់ល្បីជាច្រើន ដែលធ្វើអោយអ្នកលេង កាន់​តែ​មាន​ភាព​ជក់ចិត្ត ជាងមុន។ ជាពិសេសទៅទៀត អ្នកអាចធ្វើការប្រណាំង​ តាមរយៈ online ជាមួយនឹង ​អ្នកដទៃ ឬ មិត្តភក្តិរបស់អ្នកបានទៀតផង។ ហើយប្រសិនបើអ្នកមានហ្គេមនេះស្រាប់ ហើយមិនទាន់ឃើញ រឺទទួលបានការប្រណាំងម៉ូតូធំទេ អ្នកអាចចូលទៅធ្វើការ Update ជាការស្រេច។

ប្រភពពី៖ Cambo-report.com

Related posts

មក​ស្គាល់​ក្រុមហ៊ុន​ផលិត​ហ្គេម​លំដាប់​កំពូល​ទាំង ១០ ក្នុង​លោក

admin

ហ្គេម​អំពី Marvel Superhero ទើប​នឹង​ចេញ​ថ្មី​មួយ​ទៀត មាន​ក្រាហ្វិក​ស្អាត​គួរ​ឲ្យ​ចង់លេង!

admin

Tekken​ ​ហ្គេម​ល្បី​ក្នុង​ ​Play Station​ ​ឥឡូវ​មាន​ក្នុង​ ​iOS​ ​និង​ ​Android

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title