ក្រុមហ៊ុន MSI នាំមកនូវ Promotion ពិសេសសម្រាប់បវេសនកាលថ្មី ចាប់ពីថ្ងៃទី 10 ខែកញ្ញា រហូតដល់ 20 ខែតុលានៅក្នុងប្រទេសកម្ពុជា!

ដើម្បីជាការចូលរួមអបអរសំរាប់ឱកាសនៃបើកបវេសនកាលនៃសំរាប់សិស្ស និស្សិតនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមការសិក្សារឆ្នាំថ្មី ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុន កុំព្យូទ័រដ៏ធំ បានប្រកាសនាំមកនូវ Promotion ពិសេសសម្រាប់បវេសនកាលថ្មី ចាប់ពីថ្ងៃទី 10 ខែកញ្ញានេះ រហូតដល់ 20 ខែតុលា ឆ្នាំ 2017 ខាងមុខ។ ក្រុមហ៊ុន បានបញ្ជាក់ថា នេះជាឳកាសពិសេសដែលលោកអ្នកអាចទិញបានជាមួយនិង Promotion នេះ! នៅក្នុងអំឡុងពេលនេះ សិស្ស និស្សិត នឹងទទួលបានកាដូរភ្ជាប់ជាមួយដោយគ្រាន់តែទិញ MSI Laptop GT, GS, GE, GP, និង GL ស៊េរី។ កាដូរទាំងនោះរួមមាន Backpack, Gaming Mouse, Gaming Headset, Mouse Pad…។ល។

ក្រុមហ៊ុន MSI បានបន្ថែមថា MSI Laptop ផ្តោតខ្លាំងទៅលើ ល្បឿនដំណើរការ កម្រិតនៃភាពច្បាស់ គុណភាពសម្លេង ការគ្រប់គ្រង និងការភ្ជាប់អ៊ីនធឺណេតដោយមិនមានការរអាក់រអួល។ ហើយពួកវាក៏បានឆ្លងកាត់ការធ្វើតេស្តសាកល្បងយ៉ាង តឹងតែងរហូតដល់ទៅ ១៩០០ដង ដើម្បីធានាបាននូវគុណភាពខ្ពស់។ ក្រុមហ៊ុន MSI ផ្តល់ជូនផលិតផល ដល់អតិថិជនជាមួយនិងតម្រូវការផ្សេងគ្នា។ ម៉ូដែល GT សម្រាប់ អ្នកលេងហ្គេមអាជីព ម៉ូដែល GS សម្រាប់អ្នកដែលត្រូវការរាងស្តើង និងងាយយកតាមខ្លួន GE សម្រាប់អ្នកត្រូវការកុំព្យូទ័រដែលមាន ឥទ្ធិពល GP និង GL ដំណើរការលឿន គ្រប់ម៉ូដែល ទាំងអស់មានតម្លៃសមរម្យ វាជាជម្រើសដ៏ល្អ សម្រាប់អតិថិជន ។ លោកអ្នកអាចរកទិញបាននៅគ្រប់ហាងដែលទទួលសិទ្ធចែកចាយផលិតផល MSI នៅក្នុងប្រទេស កម្ពុជា។ បង្ហាញនូវស្តាយ៍របស់លោកអ្នកដោយគ្រាន់តែចូលរួមជាមួយកម្មវិធី Promotion របស់យើង។ បើសិនជាលោកអ្នកត្រូវការពណ៌មានលម្អិតសូមចុចទៅកាន Facebook របស់យើងខាងក្រោម។ [FB fanpage] MSI Gaming Cambodia:https://www.facebook.com/MSICambodia

Related posts

បែកធ្លាយរូបភាព Render ថ្មីរបស់ហ្វាប់ប្លេត Galaxy Note 8 ពណ៌ទឹកសមុទ្រ (Deep Sea Blue) នៅលើអនឡាញ

admin

ទាញយកសៀវភៅ C++ Programming ជាភាសាខ្មែរ

admin

Smart ចាប់ដៃជាមួយ iflix ឱ្យអ្នកមើលរឿងតាមចិត្ត Free Free

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline