៣ ជំហាន​ស៊ី​ផុយ បើចង់ដឹង​វិធី Boost ផេក​លើ Facebook

ការ​ចំណាយ​លុយ​ Boost ផុស​លើ​​ផេកជួយ​បង្កើន​អតិថិជន​ និង​ធ្វើ​ឲ្យ​ផលិតផល​ឬ​សេវាកម្ម​ Reach ទៅ​ដល់​មនុស្ស​ច្រើន​ជាង​ធម្មតា។ វិធី Boost ផុស​ដ៏​ត្រឹមត្រូវ​និង​មាន​សុវត្ថិភាព​ អាច​អនុវត្ត​ ៣ ជំហាន​ខាង​ក្រោម៖

១.ជំហាន​ចាប់​ផ្តើម​ដំបូង:

  • ទៅ​ស្វែងរក​ផុស​ណា​មួយ​ដែល​អ្នក​ចង់ Boost
  • ចុច​លើ​ពាក្យ Boost Post ស្ថិត​នៅ​ផ្នែក​ចំហៀង​ខាង​ស្ដាំ
  • វា​នឹង​លោត​ស្វ័យប្រវត្តិ​ក្នុង​ការ​បង្កើត Ad ឲ្យ​ផុស​

២.ការ​ជ្រើសរើស​​អតិថិជនគោលដៅ​:

  • ករណី​ជ្រើស​យក People you choose through targeting សំដៅ​ទៅ​ការ​ចាប់​យក​ប្រភេទ​អ្នក​ប្រើប្រាស់​តាម​រយៈ​ទីតាំង, អាយុ, ភេទ ឬ ចំណាប់​អារម្មណ៍
  • ករណី​រើស​យក People who like your page and their friends សំដៅ​ទៅ​ប្រភេទ​អ្នក​ប្រើ​ដែល​បាន​ចុច Like ទំព័រ Facebook របស់​អ្នក និង​មិត្តភ័ក្ដិ​របស់​ពួក​គេ (បញ្ជាក់: យ៉ាង​តិច​មាន​អ្នក Like ទំព័រ ៥០ នាក់​ឡើង)

៣.ជ្រើសរើស​កញ្ចប់​ចំណាយ:

  • អ្នក​អាច​ចំណាយ​តិច​ឬ​ច្រើន​តាម​ចំណូល​ចិត្ត ដោយ​ផ្អែក​លើ​ខ្ទង់​ចំនួន Reach
  • ជ្រើសរើស​ពេល​វេលា ជា​ធម្មតា​វា​នឹង​ស្វ័យប្រវត្តិ​ដំណើរការ ១ ថ្ងៃ តែ​អ្នក​អាច​រើស​បាន​ដល់ ៧ ថ្ងៃ​ក៏​បាន
  • ចុច Boost ជា​ការ​ស្រេច។

(បញ្ជាក់:បើ​គណនី Facebook អ្នក​មិន​ទាន់​ភ្ជាប់​ជាមួយ Master Card ឬ Visa Card សូម​វាយ​បញ្ចូល​លេខ​ទិន្នន័យ​ចេញ​ពី​កាត​ជា​ការ​ស្រេច)

Related posts

គេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេនៅប្រទេសកម្ពុជា

Veasna WT

ចង់កាត់តវីឌីអូរ ប្រើកម្មវិធីនេះ ងាយៗហើយមាន Style ច្រើនទៀត

admin

សម្រាប់អ្នកអត់ចេះលុបកម្មវិធីក្នុង​ Computer ប្រើកម្មវិធីនេះដឹងតែស្រួលលុប

admin

បញ្ចេញមតិយោបល់ខាងក្រោម៖