រូបភាព Renders ថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី LG G7 គឺមានភ្ជាប់ជាមួយនិង notch ដ៏តូច ដែលមើលទៅទាក់ទាញបំផុត

នៅឆ្នាំនេះ ក្រុមហ៊ុន LG បានសម្រេចចិត្ត ធ្វើការប្រកាសចេញនូវជំនាន់ថ្មីរបស់ស្មាតហ្វូណ LG V30 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018 ជាជាងការបង្ហាញវត្តមានរបស់ស្មាតហ្វូន LG G7 ប៉ុន្តែវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2018 នេះក៏មានការពន្យារពេលផងដែរ។ ពេលនេះ គំនិតថ្មីនៃការ Renders ទៅលើស្មាតហ្វូន LG G7 ក៏បែកធ្លាយនៅលើអនឡាញដែលឱ្យយើងដឹងអំពីការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះ។ រូបភាព Renders នេះ មិនមែនជាការស្រមើស្រម៉ៃនោះទេ គឺផ្អែកទៅលើព័ត៌មានដែលបានបែកធ្លាយតាំងពីមុនរហូតមកដល់ពេលនេះ។

គំនិតនេះ បានបង្កើតឡើងដោយ YouTube channel Science and Knowledge ដែលពេញនិយមក្នុងការទម្លាយនូវវីដេអូ Renders របស់ស្មាតហ្វូនស៊េរីថ្មីនោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ដំបូងបំផុតនៅលើស្មាតហ្វូនស៊េរីថ្មីនេះគឺការប្រើប្រាស់នូវអេក្រង់ពេញលេញ screen-to-body ratio ដែលនៅផ្នែកខាងមុខគេសង្កេតឃើញមាន Notch មួយដូចគ្នាទៅនឹង iPhone X ដែរ។ គែមរបស់ស្មាតហ្វូននេះ គឺស្តើងមែនទែន ហើយស្មាតហ្វូន LG G7 នេះប្រើប្រាស់នូវកញ្ចក់ខាងក្រោយ និងស៊ុមព័ទ្ធអាលុយមីញ៉ូមថែមទៀត។ ស្មាតហ្វូននេះមានបំពាក់នូវប្រព័ន្ធការពារការជ្រាបទឹកផងដែរ។ ផ្អែកទៅលើរូបភាព Renders ថ្មីនេះ ផ្នែកខាងក្រោយរបស់វាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាបញ្ឈរភ្លោះ មុខងារ Laser Autofocus, Flash LED និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោមកាមេរ៉ាផងដែរ។

បើទោះបីជាស្មាតហ្វូន LG G7 មានផ្នែកខាងក្រោយទាក់ទាញខ្លាំងក៏ដោយ ផ្នែកខាងក្រោយនេះមិនមានមានការរចនានៅក្នុងទម្រង់ដើមរបស់វានោះទេ។ យោងតាមការបញ្ជាក់ពីសារព័ត៌មាននៅក្នុងប្រទេសកូរ៉េ ស្មាតហ្វូន LG G7 អាចនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅខែមេសា ហើយវាប្រហែលជាដាក់លក់នៅលើទីផ្សារនៅក្នុងខែឧសភាផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core Snapdragon 845 chipset របស់ក្រុមហ៊ុន Qualcomm ដែលបំពាក់នូវមុខងារ AI ផងដែរ។ ស្មាតហ្វូននេះ មានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB ហើយកាមេរ៉ាភ្លោះរបស់វាទំហំ 16MP ៕

Related posts

ប្រុងប្រយ័ត្ន ! Virus ​ទូរស័ព្ទទើប​ចេញ​ថ្មី SonicSpy កំពុង​លុកលុយ​ក្នុង Play Store លាក់​ខ្លួន​លើ App រាប់​ពាន់​​ សង្ស័យ​ប្រភព​ចេញពី​ hacker អ៊ីរ៉ាក់

admin

បន្ទាប់ពីការប្រកាសព័ត៌មានថា iPhone របស់លោក Donald Trump មិនមានសុវត្ថិភាពចិនឆ្លើយតបទៅវិញថា…

Veasna WT

MSI GS65 Stealth Thin នឹងមានវត្តមានជាផ្លូវការនៅកម្ពុជា ថ្ងៃទី 16 ខែមេសានេះហើយ! តោះអ្នកដែល Pre-Order មើលលេងៗទំាងអស់គ្នា!

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title