Vivo V9 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ 16MP+5MP និងមានកាមេរ៉ាមុខ 24MP ព្រមទាំងមាន Notch ដូច iPhoneX

Vivo V9 គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Vivo បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូនស៊េរីថ្មីនេះគឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន vivo V7 ដែលបង្ហាញខ្លួនពីឆ្នាំមុននេះ។ សម្រាប់លក្ខណៈរូបរាងខាងក្រៅរបស់ស្មាតហ្វូន vivo V9 គឺដូចគ្នាទៅនឹង iPhone X ហើយក៏ស្រដៀងទៅនឹងទូរស័ព្ទ Vivo X21 ដែលទើបតែបង្ហាញខ្លួននៅសប្តាហ៍នេះផងដែរ។ កាលពីឆ្នាំមុននេះ ស្មាតហ្វូន V7 និង V7+ គឺថតដោយតារាសម្តែង Bollywood ឈ្មោះ Ranveer Singh។ សម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន vivo V9 នេះ ក្រុមហ៊ុនជ្រើសរើសនូវតារា Bollywood គឺលោក Aamir Khan ក្លាយជា ឯកអគ្គរដ្ឋទូតថ្មីសម្រាប់ក្រុមហ៊ុននេះ។

ស្មាតហ្វូន Vivo V9 ត្រូវបានក្រុមហ៊ុន ប្រើប្រាស់នូវអេក្រង់ប្រភេទ IPS LCD Full View 2.0 Display ទំហំ 6.3 អ៊ីង ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងត្រឹមតែ 1.75mm ប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ 2280×1080 ភិចសែល ជាមួយនឹង Aspect Ratio 19:9។ ក្រុមហ៊ុន Vivo បានអះអាងថា អេក្រង់របស់ស្មាតហ្វូន Vivo V9 គឺមានអេក្រង់ទំហំដល់ទៅ 90%។ អេក្រង់នេះ គឺជាប្រភេទ 2.5D curved Corning Gorilla Glass ជាមួយនឹងការរចនាតួខ្លួន 3D យ៉ាងរលោបរលោងថែមទៀត។ ស្មាតហ្វូន Vivo V9 មានវិមាត្រ 154.81 x 75.03 x 7.89mm និងទំងន់ 150 ក្រាម។

រហូតមកដល់ពេលនេះ មានស្មាតហ្វូនជាច្រើនស៊េរី នៅលើទីផ្សារដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 625។ សំរាប់ស្មាតហ្វូន Vivo V9 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 626 SoC ដែលមានល្បឿន 2.2 GHz ។ Vivo V9 ស្មាតហ្វូនថ្មីនេះ មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងមានរន្ធដោត microSD ទំហំ 256GB ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ថាមពលថ្ម 3,260mAh ។

Vivo V9 បំពាក់នូវកាមេរ៉ាមុខទំហំ 24MP ជាមួយនឹង f/2.0 aperture ភ្ជាប់នូវមុខងារ AI Face Beauty សម្រាប់ការថតរូបភាព Selfies កាន់តែអស្ចារ្យ។ វាក៏មានការប្រើប្រាស់នូវមុខងារ Natural Light, Studio Light និង Monochrome សម្រាប់ការថតរូបភាពដ៏អស្ចារ្យ។ កាមេរ៉េនេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ AR Stickers សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌាផងដែរ។

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Vivo V9 គឺមានអេក្រង់ទំហំ 16MP+5MP ជាមួយនឹងការប្រើប្រាស់នូវមុខងារ Bokeh Shots ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Shot Refocus សម្រាប់ផ្តោតទៅលើ Focus នៃរូបភាព។ កាមេរ៉ារបស់ស្មាតហ្វូន Vivo V9 ក៏មានប្រើប្រាស់នូវ Ultra HDR mode អាចធ្វើការថតរូបភាព 3 នៅក្នុងពេលតែមួយ និងការថតរូបភាព ដែលមានពន្លឺដ៏ល្អប្រសើរនៅ Foreground និង Background ថែមទៀតផង។

ជាមួយនឹងវត្តមានមុខងារ Face Access 2.0 មិនត្រឹមតែធ្វើការដោះសោរទូរស័ព្ទដោយប្រើប្រាស់ផ្ទៃមុខនោះទេ គឺថែនធ្វើការដោះសោរទៅលើកម្មវិធីចាក់សោរជាច្រើនទៀតដូចជា Gallery និង Messaging Apps និងជាច្រើនទៀត។ ស្មាតហ្វូន Vivo V9 នេះប្រើប្រាស់នូវ FunTouch OS 4.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។

ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ Game Mode, Picture-in-Picture mode និងSplit Screen mode ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ ហើយវា៏ប្រើប្រាស់នូវការតភ្ជាប់ជាច្រើនទៀតដូចជា 3G, 4G VoLTE, 2.4 GHz / 5 GHz Wi-Fi, Bluetooth 4.2, 2 microUSB 2.0, 3.5mm audio jack និង USB OTG។ ស្មាតហ្វូន Vivo V9 ក៏នឹងបង្ហាញវត្តមាននៅកម្ពុជា ល្ងាចនេះផងដែរ៕

អត្ថបទពី៖eworldmagz.com

Related posts

MSI GV72 8RC កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម បានមកដល់ហើយនៅហាង Chantra Store

admin

Microsoft ​ដណ្ដើម​កៅអី​របស់​ Apple ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​លើ​ពិភពលោក

admin

Apple សហការជាមួយនឹងក្រុមហ៊ុន TSMC សម្រាប់ការផលិតបន្ទះឈីប 5nm Processors ទៅលើទូរស័ព្ទ iPhone នាពេលខាងមុខនេះ

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title