MSI GS65 Stealth Thin នឹងមានវត្តមានជាផ្លូវការនៅកម្ពុជា ថ្ងៃទី 16 ខែមេសានេះហើយ! តោះអ្នកដែល Pre-Order មើលលេងៗទំាងអស់គ្នា!

MSI GS65 Stealth Thin គឺជាហ្គេមម៉ាស៊ីនស៊េរីថ្មីដែល មានអេក្រង់ទំហំ 15.6 អ៊ីងមានស៊ុមព័ទ្ធអេក្រង់ស្តើង ហើយនិងមានពណ៌មាសលាយឡំជា មួយនឹងពណ៌ខ្មៅ ដែលមើលទៅ គឺពិតជាប្រណិតមែនទែនក្នុងការប្រើប្រាស់។ ហ្គេមម៉ាស៊ីនស៊េរីថ្មីនេះ មានការរចនារូបរាងកាន់តែប្លែក មានកម្លាំងម៉ាស៊ីនខ្លាំងក្លា មានកំរ៉ាស់ស្តើងងាយស្រួលកាន់ហើយលោកអ្នកពិតជាចង់យកទៅជាមួយគ្រប់ទីកន្លែងតែម្តង។

ហ្គេមម៉ាស៊ីន MSI GS65 Stealth Thin ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវបច្ចេកវិទ្យា MSI Cooler Boost Trinity Cooling រួមជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លា Intel Core i7-8750H Processor ជំនាន់ទី 8 ដែលមានល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 40%។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ហ្គេមម៉ាស៊ីននេះគឺ បំពាក់នូវក្រាហ្វិកកាត GeForce GTX-Powered Gaming PCs ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់បំរើដល់ការលេងហ្គេមរបស់អ្នកមិនអោយរអាក់រអួលឡើយ។ ការបំពាក់នូវបន្ទះឈីប និងក្រាហ្វិកដ៏ខ្លាំងក្លានេះ គឺនឹងជួយបង្កើនទៅលើល្បឿនដំណើរការកាន់តែលឿន ពិសេសវហ្គេមម៉ាស៊ីននេះក៏មានភ្ជាប់មកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់ការលេងហ្គេមជាច្រើនទៀត។ អ្វីដែលល្អបំផុតនោះ គឺប្រព័ន្ធ Gaming Ecosystem តែម្តង។

ហ្គេមម៉ាស៊ីន MSI GS65 Stealth Thin មានកម្រាស់ស្តើងត្រឹមតែ 4.9mm ប៉ុណ្ណោះ និងមានអមជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងបំផុត ដែលមានកម្រិតអេក្រង់ទំហំរហូតដល់ដល់ទៅ 82% បើធៀបជាមួយនឹងផ្ទៃអេក្រង់របស់វានោះ។ ការរចនាថ្មីនៃទីតាំងនៃកាមេរ៉ារបស់កុំព្យូទ័រនេះ ធ្វើឱ្យហ្គេមម៉ាស៊ីននេះ មានភាពទាក់ទាញ និងការថតរូបកាន់តែប្រសើរអស្ចារ្យ។

ជាមួយនឹងការ Upgrade ដ៏អស្ចារ្យនេះ ហ្គេមម៉ាស៊ីន MSI GS65 Stealth Thin បាននាំយកនូវអេក្រង់សម្រាប់ការលេងហ្គេមដ៏លឿនបំផុតនៅក្នុងលោកគឺមានល្បឿន 144Hz ហើយវាផ្តល់នូវរូបភាពកាន់តែច្បាស់គ្រប់កាលៈទេសៈតែម្តង។ ហ្គេមម៉ាស៊ីនថ្មីនេះ ក៏មានភ្ជាប់មកជាមួយនឹង Dragon Center 2.9 សម្រាប់ធ្វើការនាំយកលោកអ្នកទៅកាន់ភាពអស្ចារ្យមួយកម្រិតថែមទៀតផង។ លោកអ្នក អាចធ្វើការរៀបចំទៅលើប្រព័ន្ធ System នៃកុំព្យូទ័ររបស់អ្នកដោយគ្មានការរំខាននោះទេ។ សម្រាប់ការផ្លាស់ប្តូរទាំងអស់លោកអ្នកគ្រាន់តែចូលទៅកាន់ Dragon Center ហើយអ្វីគ្រប់យ៉ាងនឹងដំណើរការដោយស្វ័យប្រវត្តិសម្រាប់លោកអ្នកជាក់ជាមិនខាន។ អ្វីដែលអ្នកត្រូវធ្វើ គឺរីករាយជាមួយនឹងការលេងហ្គេមគ្មានព្រំដែនរបស់អ្នក។

កាន់តែអស្ចារ្យជាងនេះទៀតនោះ អ្នកប្រើប្រាស់ ក៏អាចធ្វើការផ្លាស់ប្តូរពណ៌ពន្លឺនៅលើ Keyboard ជាមួយនឹងការប្រើប្រាស់នុវមុខងារពិសេសៗ ជាច្រើនរបស់ SteelSeries ដូជជា Horizontal Wave, FPS, MMO, MOBA, Vertical Wave Up, Static ColorShift, Disco Mode និង Warp Drive ដ៏ទាក់ទាញបំផុត។ សម្រាប់ថាមពលថ្មរបស់ហ្គេមម៉ាស៊ីន MSI GS65 Stealth Thin គឺអាចប្រើប្រាស់បានដល់ទៅជាង 8 ម៉ោងដែលនេះ ពិតជាគ្រប់គ្រាន់ហើយសម្រាប់ការកម្សាន្ត និងការធ្វើកិច្ចការងាររបស់អ្នកនោះ។

ក្រឡេកទៅមើល Adapter របស់ហ្គេមម៉ាស៊ីន MSI GS65 Stealth Thin នេះវិញ គឺពិតជាមានរូបរាងតូចស្តើងជាងមុនដល់ទៅ 28 ដងដែលពិតជាងាយស្រួលក្នុងការដាក់តាមខ្លួនផងដែរ។ ហ្គេមម៉ាស៊ីននេះបានប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost Trinity ដែលមានកង្ហារ Whirlwind Blade Fans សម្រាប់បញ្ចេញខ្យល់ចេញលឿនជំនួយភាពត្រជាក់ទៅកាន់ CPU និង GPU ជាមួយនឹងបំពង់ខ្យល់ 4-Heat Pipes ដែលល្អបំផុតសម្រាប់ការលេងហ្គេមមិនក្តៅ ឬគាំងនោះទេ។

 

ហ្គេមម៉ាស៊ីន MSI GS65 Stealth Thin ប្រើប្រាស់នូវប្រព័ន្ធសំឡេង Dynaudio Sound System ដែលល្អបំផុតលំដាប់ពិភពលោកដែលផ្តល់នូវគុណភាពសំឡេងកម្រិតខ្ពស់ដល់ទៅ 24bit/192Khz សម្រាប់ការលេងហ្គេម ឬការទស្សនារបស់អ្នក។ ហ្គេមម៉ាស៊ីននេះ ក៏បានប្រើប្រាស់ជាមួយនឹងប្រព័ន្ធសំឡេង Nahimic 3 ដែលផ្តល់នូវគុណភាពសំឡេងកម្រិត 3D Surround Sound សម្រាប់ការលេងហ្គម ការទស្សនាខ្សែភាពយន្ត និងជាច្រើនទៀត។ សម្រាប់ Microphone គឺលឺច្បាស់គ្មានសំឡេងរំខាន ហើយវាក៏មានមុខងារ Sound Tracker សម្រាប់ចាប់ទីតាំងសំឡេងផងដែរ។

MSI GS65 Stealth Thin នឹងមានវត្តមានជាផ្លូវការនៅកម្ពុជា ថ្ងៃទី 16 ខែមេសានេះហើយ!

សំរាប់ព័ត៌មានលំអិតសូមចូលមកកាន់ https://web.facebook.com/MSICambodia 

លោកអ្នក អាចកម្មងមុនបានចាប់ពីពេលនេះ ផលិតផលថ្មីនេះ និងមកដល់ស្តុកថ្ងៃទី 16 ខែមេសា ឆ្នាំ 2018 ខាងមុខតាមរយៈហាងដែលទទួលសិទ្ធចែកចាយផលិតផលរបស់យើងៈ  https://www.msi.com/service/wheretobuy/#105,3,

Related posts

មកដឹងបុត្រសម្ព័ន្ធទាំង ១០ ដែលនៅក្រោមក្រុមហ៊ុន Alibaba Group របស់ Jack Ma

admin

SanDisk ចេញ​លក់ MicroSD ទំហំ 400GB ​ថ្លៃ​ស្មើ​ស្មាតហ្វូន​មួយ​គ្រឿង

admin

MacBook Air ចេញមកលើកនេះពេញចិត្តស្តូកតែម្តងជាមួយអេក្រង់លាត និងទ្រនាប់ស្កែនម្រាមដៃ (មានវីដេអូ)

Veasna WT

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title