ទម្លាប់​អាក្រក់​ ៣ ជួយឲ្យ​ Laptop ឆាប់​ខ្ទេច​បានលឿន

កុំព្យូទ័រ​យួរ​ដៃ​ភាគ​ច្រើន​ហាក់​មិន​មាន​ភាព​ធន់​ដូច​ជា​កុំព្យូទ័រ​លើ​តុ​ឡើយ នេះ​អាច​មិន​មែន​មក​ពី​​ភាព​ខុស​គ្នា​របស់​កុំព្យូទ័រ​ទាំង​ពីរ​ប្រភេទ​ឡើយ ប៉ុន្តែ​អាច​មក​ពី​ទម្លាប់​អាក្រក់​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​យួរ​ដៃ​ឆាប់​ខូច​មុន​អាយុ​កាល​កំណត់។ទម្លាប់​អាក្រក់​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​យួរ​ដៃ​ឆាប់​ក្ស័យ​សង្ខារ​​មាន​ដូច​ត​ទៅ ៖

១. ប្រើ​អេក្រង់​ដូច​ជា​ដៃ​កាន់​

អ្នក​ប្រើ​មួយ​ចំនួន​តូច​តែង​ចាប់​កាន់​កុំព្យូទ័រ​របស់​ខ្លួន​ដោយ​ចាប់​កាន់​ផ្នែក​អេក្រង់ ដោយ​មិន​ដឹង​ថា​នេះ​ជា​ទម្លាប់​អាក្រក់​មួយ​ធ្វើ​ឲ្យ​កុំព្យូទ័រ​ឆាប់​ខ្ទេច​នោះ​ទេ ជា​ពិសេស​ខូច​អេក្រង់​នឹង​តែ​ម្ដង។ នៅ​ពេល​ដែល​កុំព្យូទ័រ​បិទ​អ្នក​គួរ​ចាប់​​លើក​វា​ដោយ​កាន់​ផ្នែក​ខាង​មុខ ឬ ផ្នែក​ខាង​ក្រោយ ហើយ​នៅ​ពេល​កុំព្យូទ័រ​កំពុង​បើក​អ្នក​គួរ​ចាប់​លើក​ដោយ​ប្រើ​ដៃ​ទាំង​ពីរ​ទ្រ​។

២. ឧស្សាហ៍​ផ្លាស់​ទី​ពេល​កុំព្យូទ័រ​កំពុង​ដំណើរ​ការ

កុំព្យូទ័រ​ដែល​ប្រើ​ Hard Disk ប្រភេទ SSD ចង់​ផ្លាស់​ទី​វា​ទៅ​ណា​មក​ណា​មិន​អី​ទេ​ព្រោះ​ Hard Disk ប្រភេទ​នេះ​មិន​មាន​គ្រឿង​រង្វិល​ដូច​ជា​ Hard Disk ប្រភេទ HDD ឡើយ។ ដោយ​ឡែក​ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ Hard Disk ប្រភេទ HDD គប្បី​ណា​កុំ​ផ្លាស់​ទី​កុំព្យូទ័រ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​នៅ​ពេល​កុំព្យូទ័រ​កំពុង​ដំណើរ​ការ​ឲ្យ​សោះ ជា​ពិសេស​ពេល​កំពុង​ដំណើរ​ការ​កម្មវិធី​​ណា​ដែល​​ប្រើ​​ Hard Disk ​​ខ្លាំង។ ​ព្រោះ​ការ​ផ្លាស់​ទី​ពេល​កំពុង​ដំណើរ​ការ​ផ្នែក​ខាង​ក្នុង​​នៃ​ Hard Disk នឹង​ព្យាយាម​រំកិល​​តាម​ ធ្វើ​ឲ្យ​ខុស​ទីតាំង​ដើម ជា​លទ្ធផល​នាំ​ឲ្យ​ Hard Disk ​ទាំង​មូល​មាន​បញ្ហា។ ​​​​​​​​​​​​​

៣. ប្រើ​​រហូត​ដល់​ក្ដៅ​ខ្លាំង​ដូច​ឡ​ដុត​នំ​

កុំព្យូទ័រ​យួរ​ដៃ​បញ្ចេញ​កម្ដៅ​ច្រើន​មែន​ទែន ​ប៉ុន្តែ​​វា​មាន​​​កង្ហារ​​ពី​ខាង​ក្នុង​​ដែល​​ជួយ​បញ្ចុះ​កម្ដៅ​នេះ។ ភារកិច្ច​របស់​អ្នក​គឺ​ត្រូវ​មើល​ថែ​ទាំង​កង្ហារ​នេះ ប្រសិន​​កង្ហារ​មាន​ជាប់​ធូលី​ដី​ខ្លាំង​ នោះ​វា​មិន​អាច​បញ្ចុះ​កម្ដៅ​បាន​ល្អ នាំ​ឲ្យ​កុំព្យូទ័រ​ឡើង​កម្ដៅ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​គ្រឿង​បន្លាស់​​កុំព្យូទ័រ។ ការ​ដាក់​សៀវភៅ​មួយ​គំនរ​ក្បែរ​រន្ធ​បញ្ចេញ​កម្ដៅ​​ក៏​ជា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​ដែរ។ មួយ​វិញ​ទៀត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សំឡេង​របស់​កង្ហារ ប្រសិន​បើ​សំឡេង​លាន់​ឮ​ដូច​ម៉ាស៊ីន​យន្តហោះ ​ដោយ​​កុំព្យូទ័រ​មិន​ដំណើរ​ការ​កម្មវិធី​អ្វី​ច្រើន​ទេ​នោះ អ្នក​គួរ​រក​ជំនួយ​ភ្លាម៕

Related posts

១០ សេវាកម្ម​ និង ផលិតផល​បច្ចេកវិទ្យា​កំពូលៗ​នៅ​ប្រទេស​ចិន

admin

រៀនសរសេរ “Hello World” ជាមួយ 26 Programming Languages ផ្សេងៗគ្នា

admin

តិច​មិន​ដឹង​ទៅ Windows 10 មាន​ប្រអប់ Search មួយ​ អាច​ស្រាវជ្រាវ​ឯកសារ​បាន​ភ្លាមៗ

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title