គ្រប់គ្រង iPhone, iPad, iPod Touch របស់​អ្នក កាន់​តែ​ងាយ​ស្រួល​ជាមួយ EaseUS MobiMover

មានអ្នកប្រើប្រាស់ iPhone, iPad និង iPod Touch មិន​តិច​នោះទេ ដែលជួប​បញ្ហាជុំវិញការ Copy ចេញ​ចូល​រូបភាព តន្ត្រី វីដេអូ និង​មួយ​ចំនួន​ផ្សេងទៀត​ទៅ​លើ​ម៉ាស៊ីន​របស់​ពួក​គេ ព្រោះការប្រើប្រាស់តែ iTune មួយមុខនៅមិនទាន់ពេញលក្ខណៈ អាចគ្រប់គ្រង​ម៉ាស៊ីន​ទាំង​មូលបាននោះទេ។ ហេតុដូច្នេះហើយ ដើម្បីគ្រប់គ្រងទូរស័ព្ទ ឬថេប្លេតរបស់អ្នកកាន់តែមានភាពងាយស្រួលជាងមុននោះ អ្នកអាចទាញយកកម្មវិធីមួយមានឈ្មោះថា EaseUS MobiMover ជាកម្មវិធី Free ឥតគិតប្រាក់។EaseUS MobiMover ក៏មិនខុសគ្នាប៉ុន្មានពីកម្មវិធីដទៃផ្សេងទៀត ដែលអ្នកធ្លាប់បានប្រើប្រាស់ដែរ វាផ្ដល់នូវភាពងាយស្រួល​ក្នុង​ការ​គ្រប់គ្រងរាល់ឯកសារ ឬ File សំខាន់ៗ ដោយគ្រាន់តែដោតចូលទៅកាន់កុំព្យូទ័រ រួចចុចពាក្យថា Trust ជាការស្រេច។ កម្មវិធីនេះ​អាច​ប្រើប្រាស់ជាមួយឧបករណ៍ iDevice ដែល iOS មាន Version ខ្ពស់បាន សូម្បីតែជំនាន់ 11.3.1 ក៏អាចប្រើប្រាស់​ជាមួយ​វា​បាន​ផង​ដែរ ដោយក្នុងនោះយើងមានជម្រើស 10 សម្រាប់គ្រប់គ្រងដូចជា៖

  • Contacts
  • Messages
  • Notes
  • Calendar
  • Voice Mail
  • Books
  • Safari
  • Photos
  • Videos
  • Audios

អ្នកមានសិទ្ធិក្នុងការគ្រប់គ្រងរាល់ឯកសារ ឬទិន្នន័យសំខាន់ៗរបស់ម៉ាស៊ីនអ្នកបានទៅលើមុខងារធំៗទាំង 10 ខាងលើនេះ ជាមួយ​នឹង​ល្បឿន​លឿន ដោយចំនាយពេលតិចក្នុងការ Copy ចេញចូល ជាមួយនឹងរបៀបប្រើប្រាស់មានភាពងាយស្រួលជាទីបំផុត។ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមិនចង់ប្រើប្រាស់ iTune ហើយកំពុងស្វែងរកកម្មវិធីគ្រប់គ្រង iDevice របស់អ្នកនោះ អាចសាក​ល្បង​ជាមួយ EasUS MobiMover បាន ដោយអាចតម្លើងបានទាំងនៅលើ Windows និង macOS ដោយគ្រាន់តែចុច តំណរភ្ជាប់នេះដើម្បីចូលទៅ Download រួចតម្លើងប្រើជាការស្រេច។

Related posts

ទាញយកកម្មវិធី Download ដ៏ពេញនិយម IDM ជំនាន់ចុងក្រោយ

admin

ទាញយក VMware Workstation Pro 12.5.3

admin

ងាយៗរបៀបកែផ្ទៃមុខអោយស្រស់ស្អាត ម៉តរលោងនៅក្នុង Photoshop

admin
Click to Hide Advanced Floating Content

no-alternative title