5 ចំណុចដើម្បីជោគជ័យក្នុងការរៀន Online

ដើម្បីជាភាពងាយស្រួលនៅក្នុងការសិក្សា ការសិក្សា Online គឺជារឿងដ៏ល្អមួយ ។ អ្នកមិនចាំបាច់ទៅសាលារៀនដើម្បីសិក្សាដោយផ្ទាល់នោះទេ គឺអ្នកអាចសិក្សាបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលសមស្រប  (ដូចជានៅលើឡានក្រុង ឬ ក្នុងបន្ទប់គេងជាដើម) ។ ក៏ប៉ុន្តែដើម្បីសិក្សាអោយបានជោគជ័យតើយើងត្រូវធ្វើដូចម្តេច?

ការរៀន Online អោយបានជោគជ័យគឺអាស្រ័យទៅលើការបង្កើតគ្រឺះនិងការខិតខំប្រឹងប្រែង ។ អ្នកត្រូវមានស្មារតីក្នុងការរៀនហើយត្រូវមានពេលវេលាគ្រប់គ្រាន់ផងដែរ ហើយការសិក្សាអោយបានលទ្ធផលល្អ គ្រប់ដំណាក់កាលសិក្សាគឺជារឿងមួយសំខាន់ ។ ជាទូទៅរឿងទាំងអស់នេះមិនមែនកើតឡើងទៅលើអ្នកសិក្សាទាំងអស់នោះទេ ។

តាមរយៈចំណុច 5 យ៉ាងខាងក្រោមនេះ នឹងនាំអ្នកទាំងអស់គ្នាទៅរកភាពជោគជ័យក្នុងការសិក្សា ប្រសិនបើអ្នកយកចិត្តទុកដាក់អនុវត្តតាម៖

1. រៀបចំកាលវិភាគសម្រាប់ការសិក្សា

Image result for schedule

ក្នុងការសិក្សាអោយបានជាប់លាប់ល្អ ការបង្កើតទម្លាប់ដ៏រឹងមាំមួយគឺជារឿងមួយដ៏សំខាន់ ។ អ្នកគួរតែបង្កើតកាលវិភាគសិក្សាទុកជាមុន ដូចជាការរៀបចំគម្រោងប្រចាំសប្តាហ៍ ហើយត្រូវតាំងចិត្តថាអ្នកនឹងសិក្សាតាម Online អោយក្លាយទៅជាទម្លាប់ ។

ការសិក្សា Online មិនមានជាថ្នាក់ធម្មតាដែលមានមូលដ្ធានគ្រឺះដូចការសិក្សាធម្មតា និងតារាងកាលវិភាគសិក្សាច្បាស់លាស់នោះទេ ។ ដូច្នេះហើយអ្នកត្រូវតែរៀបចំកាលវិភាគដោយខ្លួនឯង ។ វាត្រូវតែត្រូវតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយបង្កើតអោយមាននិរន្តរភាពក្នុងរយៈពេលវែងមួយ និងត្រូវមានពេលវេលាគ្រប់គ្រាន់សម្រាប់សប្តាហ៍និមួយៗ ។ យ៉ាងហោចណាស់អ្នកត្រូវចំណាយពេល ៥ ថ្ងៃក្នុងមួសសប្តាហ៍ ឬ ៦ ម៉ោងដ៏មានប្រសិទ្ធភាពក្នុងមួយសប្តាហ៍ ។

 

2. ស្វែងរកការបំផុសគំនិតរបស់អ្នក

Image result for idea

សិស្សភាគច្រើនគឺសិក្សា Online ព្រោះដើម្បីភាពងាយស្រួលនិង​ មានកិច្ចការតិច មិនចង់បានដូចជានៅសាលារៀន ។ តាមពិតទៅការសិក្សា Online គឺបង្កើតឡើងមកដូចជាការសិក្សាធម្មតា ដែលមានកិច្ចការច្រើនដូចគ្នា ហេតុដូចនេះអ្នកត្រូវអនុវត្តខ្លួនឯងដើម្បីអាចឆ្លងកាត់់ដំណាក់កាលនីមួយៗបាន ។

ដើម្បីបន្តបំផុសគំនិតអ្នក ទោះបីជានៅថ្ងៃអាក្រក់មួយក៏ដោយ សូមព្យាយាមរំលឹកខ្លួនឯងថា ហេតុអ្វីបានជាអ្នកធ្វើវា ។

 

3. ប្រើប្រាស់អ្វីដែលគេផ្តល់អោយក្នុងការសិក្សា

Related image

ការសិក្សា Online តែងតែផ្តល់អោយនូវជំនួយជាច្រើនបន្ថែមសម្រាប់ធ្វើលំហាត់ឬ កិច្ចការរបស់អ្នក ។ អ្នកគួរតែប្រើប្រាស់គ្រប់ជំនួយដែលគេផ្តល់អោយ ឬ ប្រើប្រាស់តាមដែលអាចធ្វើបានអាស្រ័យលើពេលវេលាដែលអ្នកមាន ។

សូមកុំធ្វើការសិក្សាដោយផ្លោះ វីដេអូមេរៀន និង Animations ផ្សេងៗ ហើយត្រូវចេះកែតម្រូវសកម្មភាពសិក្សាតាមរយៈវាយតម្លៃដោយខ្លួនឯង ។ ព្រោះទាំងអស់នេះនឹងជួយអោយអ្នកសម្រេចបានតាមគោលបំណងនៃការសិក្សា ។

ទោះបីមួយចំនួនមិនបានបង្ហាញទាក់ទងអំពីមេរៀន ក៏ប៉ុន្តែវាអាចទាក់ទងទៅនឹងការប្រឡង ។

 

4. មានភាពសកម្មនៅក្នុងការសិក្សា

Related image

ដើម្បីសិក្សាអោយមានប្រសិទ្ធភាព នេះជាគន្លឺះមួយចំនួនៈ

  • សរសេរព្រាង—ឩទាហរណ៍ដូចជាការសរសេរពាក្យដោយផ្ទាល់ខ្លួនក្នុងអំឡុងពេល វីដេអូបទបង្ហាញ ឬសម្រាប់ត្រៀមប្រឡង ឬមួយក៏បម្លែងពីអក្សរទៅជាដ្យាក្រាមជាដើម ។
  • អនុវត្តគំនិត ដូចជាការឆ្លើយនូវសំនួរ ដោះស្រាយលំហាត់ ឬក៏ធ្វើលំហាត់ប្រឡងចាស់ៗ ។
  • សង្ខេបមេរៀន គឺនិយាយពីប្រធានបទឡើងវិញដោយពុំចាំបាច់មើល ឬកត់ត្រា ឬអ្នកអាចសរសរជាសង្ខេបក៏បានដែរ

ការសិក្សាដែលមានភាពសកម្មគឺត្រូវការការយកចិត្តទុកដាក់ខ្ពស់ ។ សិស្សភាគច្រើនអោយតម្លៃទៅលើការស្វែងរកពេលវេលាឬកន្លែងដែលស្ងាត់ និងមិនមានការរំខានសម្រាប់ការសិក្សា ។ ដូចគ្នានេះដែរអ្នកគួរតែសិក្សានៅពេលដែលដែលល្អបំផុតដូចជាពេលព្រឹក ឬពេលល្ងាចជាដើម ។

 

5. ធ្វើជាអ្នកទំនាក់ទំនង Online ដ៏ល្អម្នាក់

Related image

នៅពេលដែលអ្នកសិក្សាតាម Online អ្នកមិនមានឳកាសនៅក្នុងការជជែកដោយជាមួយមិត្តរួមថ្នាក់មុនពេលចួលរួម ឬអាចអោយគេណែនាំបន្ទាប់ពីចេញពីរៀននោះទេ ។ ដូចនេះ វាជារឿងសំខាន់មួយនៅក្នុងការឳបក្រសោបការទំនាក់ទំនង Online ដូចជាការផ្ញើរ email បណ្តាញសង្គម ឬ បង្ហោះនៅក្នុង Group ឬវេទិកាសិក្សាផ្សេងៗ ។

ការដែលមានទំនាក់ទំនងល្អអាចជួយអោយយើងដោះស្រាយបញ្ហាបានជាច្រើន ។ វាក៏ជួយអោយអ្នកផ្សារភ្ជាប់ទៅនឹងការសិក្សានិងការបំផុសគំនិតផងដែរ ។

តើអ្នកគិតយ៉ាងដូចម្តេចចំពោះអត្ថបទមួយនេះ?

 

Translated by: Veasna WT

Source: OnlineStudyAustralia

 

បញ្ចេញមតិយោបល់ខាងក្រោម៖