ដឹងពីមុខងារទាំងនេះ អ្នកនឹងកាន់តែមានភាពរីករាយក្នុងការប្រើប្រាស់ Google

និយាយអំពី Google អ្នកណាក៏ស្គាល់ដែរ គឺ Google ជាគេហទំព័រដ៏ធំបំផុតមួយនៅលើពិភពលោកដែលមានព័ត៌មានគ្រប់បែប គ្រប់រសជាតិ ។ នៅពេលដែលអ្នកចង់ដឺងនូវអ្វីមួយអ្នកតែងតែធ្វើការ Search នៅលើ Google ក៏ប៉ុន្តែអ្នកប្រហែលជាមិនដឺងទេថា Google ក៏មាននូវមុខងារដែលធ្វើអោយយើងមានភាពសប្បាយៗ ក៏ដូចជាធ្វើអោយការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរជាងមុន ។

តោះ! ចង់ដឺងថាមុខងារទាំងអស់នោះមានអ្វីខ្លះ? ខាងក្រោមនេះគឺជាមុខងារពិសេសៗទាំង ១១ របស់ Google៖

1. Tic-Tac-Toe

អផ្សុកមែនទេ? គ្រាន់តែវាយពាក្យ Tic Tac Toe នោះហ្គេមដ៏ឡូយមួយនេះនឹងចេញមកដើម្បីអោយអ្នកលេងហើយ ។

Via Google

2. និយាយ Hello ទៅកាន់ Allo!

Allo គឺជាកម្មវិធីឆាតរបស់ Google ដែលមិនមែនមានតែត្រឹម Sticker ឬ Emoji ស្អាតៗនោះទេ ប៉ុន្តែវាក៏អាចជួយអ្នកនៅក្នុងការ ស្វែងរកនៅលើ Google បានផងដែរជាមួយនឺងជំនួយការនៅក្នុងដៃរបស់អ្នក ។

Via Google

3. ការស្វែងរក (Search) នៅក្នុងដៃអ្នក

ប្រសិនបើអ្នកប្រើប្រាស់ទូរស័ព្ទ Android ហើយចង់ដឹងអំពីអ្វីមួយនៅលើអេក្រង់របស់អ្នក គឺអ្នកគ្រាន់តែចុចប៊ូតុងអោយជាប់ នោះ Google នឹងធ្វើការស្វែងរកអ្វីដែលអ្នកចង់រក ។ សាកល្បង នៅទីនេះ ។

Via Google

4. ត្រូវការ Timer មែនទេ?

គ្រាន់តែវាយពាក្យ Timer នៅលើ Google នោះអ្នកអាចកំណត់ម៉ោងរោទ៍ឬ Stopwatch បានតាមដែលចិត្តអ្នកចង់ ។

Via Google

5. បកប្រែភាសាយ៉ាងងាយស្រួល

ជាមួយនឹងកម្មវិធី Google Translate  អ្នកអាចបកប្រែពី file របស់អ្នក វាយអក្សរបញ្ចូល អានអក្សរនោះចូល ឬសូម្បីតែថតរូបភាពដែលមានអក្សរ ឬនិមិត្តសញ្ញាផ្សេងៗក៏វាអាចបកប្រែបានដែរ​ ។

Via Google

6. ប្រមូល Mails ទាំងអស់នៅលើ Gmail

Gmailify អាចជួយអ្នកក្នុងការប្រមូល mails ទាំងអស់ពីគណនី (Account) ផ្សេងៗមកទុកក្នុងកន្លែងតែមួយ ។ ព័ត៌មានបន្ថែម ចុចទីនេះ 

Via Google

7. កាន់តែឆ្លាតជាមួយមុខងារនេះ

ត្រូវការកំណត់ Reminders និងកត់ត្រាជាមួយក្រដាសពណ៍ស្អាតៗមែនទេ? សាកល្បង Google Keep ។

Via Google

8. ចង់បាន font ល្អ?

អ្នកមានអក្សរហើយចង់ប្តូរ font style មែនទេ? សាកល្បង Google Fonts ដើម្បីអោយអត្ថបទរបស់អ្នកមានភាពទាក់ទាញ ។

Via Google

9. Upload រូបភាពទៅ Google Maps

អ្នកអាច upload រូបភាព ទៅកាន់ Google maps បាន ។ ព័ត៌មានបន្ថែម ចុចទីនេះ ។

Via Google

10. ចូលចិត្តគំនូរ?

អ្នកអាចប្រើ Google Art Project ដើម្បីមើលគំនូរល្បីៗជាច្រើន ។

Via Google

11. ចង់ដឹងពីលំហ?

Google Sky អនុញ្ញាតអោយអ្នកមើលទៅចក្រវាឡខាងក្រៅបាន ។

Via Google

Related posts

មេរៀន ៣ នេះជាអ្វីដែលអ្នកគួររៀនសូត្រពីបទពិសោធន៍កសាងក្រុមហ៊ុន Alibaba របស់ Jack Ma

admin

វេបសាយ Torrent ​សម្រាប់​ដោនឡូដ​ Software និង Movie ធំៗ​បាន​ដោយ​សេរី ​គ្មានការ​រំខាន​ពី​ផ្ទាំង Ads

admin

របៀប​ចែក Hard Disk Drive លើ​កុំព្យូទ័រ ដោយ​ពុំ​ចាំបាច់​ប្រើ​កម្មវិធី​ជំនួយ!

admin

បញ្ចេញមតិយោបល់ខាងក្រោម៖