មេរៀន ៣ នេះជាអ្វីដែលអ្នកគួររៀនសូត្រពីបទពិសោធន៍កសាងក្រុមហ៊ុន Alibaba របស់ Jack Ma

មិនមែនជាអ្នកដែលសិក្សាបានខ្ពង់ខ្ពស់ទេ គ្រាន់តែគ្រូបង្រៀនអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែ Jack Ma បានកសាងអាណាចក្រក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំប្រចាំប្រទេសចិន ជាមួយគ្នានេះសហគ្រិនរូបនេះក៏បានបង្រៀនមេរៀន ៣ ចំណុចពីបទពិសោធន៍ផ្ទាល់ខ្លួនទៅសហគ្រិនជំនាន់ក្រោយផងដែរ ។

ក្នុងកិច្ចប្រជុំនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុននេះ មហាសេដ្ឋី Jack Ma បានលើកឡើង ៣ ចំណុចនេះ ។

១-កុំចាំសង្គមមានគ្រប់យ៉ាងឲ្យអ្នក

មនុស្សជាច្រើន ចេះតែគិតថាគំនិតរបស់ពួកគេមិនអាចទៅរួចទេដោយសារសង្គមមិនទាន់មានគ្រប់យ៉ាងដើម្បីជួយពួកគេ លោក Ma ថាបើគ្រប់យ៉ាងរួចរាល់ គំនិតរបស់អ្នកក៏លែងមានតម្លៃដែរ  ។

Related image

ជាបទពិសោធន៍ផ្ទាល់នៅពេលដែលមានគំនិតបង្កើត Alibaba ដំបូង ក្នុងឆ្នាំ ១៩៩៩ មានតែមនុស្សពីរបីអ្នកប៉ុណ្ណោះដែលបានភ្ជាប់ទៅកាន់អ៊ីនធឺណេត ហើយស្ទើរតែគ្មានមនុស្សដែលទិញលក់ទំនិញលើអនឡាញ ។ អ្នកណាក៏ថា Jack Ma និយាយកុហកដែរ គេថាគ្មានអ៊ីនធឺណេតមកពីណាទេ វាមិនអាចកើតឡើងបានទេ មានតែមិត្តភក្តិរបស់ Jack Ma ម្នាក់ប៉ុណ្ណោះដែលនិយាយថា “Jack ខ្ញុំមិនដឹងយ៉ាងណាទេ ប៉ុន្តែឯងគួរតែសាកល្បងវា បើគំនិតនេះមិនដើរ ឯងអាចត្រឡប់មកវិញ” ។ ប៉ុន្តែពេលនេះ Alibaba បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនៅលើលោក ដែលរកស៊ីផ្នែក eCommerce សេវាកម្មទូទាត់លុយអនឡាញ បណ្តាញសង្គម និងមានច្រើនផ្នែកទៀត ។

“បើគ្រប់គ្នាសុទ្ធតែនិយាយថាគំនិតអ្នកល្អណាស់ មានន័យថាវាបានហួសពេលទៅហើយ” Jack Ma ។

២-កុំចង់បានជីវិតស្រួលៗ

មហាសេដ្ឋីត្រកូល Ma ថា សហគ្រិនគួរតែធ្លាប់ឆ្លងកាត់បទពិសោធន៍គេបដិសេធ លោកពន្យល់ថា ធ្វើមនុស្សត្រូវរៀនដោះស្រាយបញ្ហា ការបដិសេធ និងកាត់បន្ថយការភ័យខ្លាចឲ្យបានច្រើន វាជាចំណុចសំខាន់ដែលមនុស្សត្រូវតែមាន ។ លោកបញ្ជាក់ថា កាត់បន្ថយការភ័យខ្លាច នឹងធ្វើឲ្យមនុស្សគិតសុទិដ្ឋិនិយមច្រើន និងបន្តដំណើរទោះបីជាជីវិតធ្លាក់ក្នុងស្ថានភាពលំបាកក៏ដោយ ។

Related image

លោកបានរំលឹកពីបទបទពិសោធណ៍ដែលត្រូវគេបដិសេធច្រើនដង រួមមានទាំង ការដែលត្រូវគេមើលងាយពេលទៅសុំការងារជាងបុគ្គលិកកំប៊ិចកំប៉ុកនៅ KFC ផងដែរ។

ធ្វើម៉េចទើបកាត់បន្ថយការភ័យខ្លាច? នេះជាអ្វីដែល Jack Ma បានចែករំលែក ។

“អ្នកជាអ្នកលក់ អ្នកត្រូវចេញទៅក្រៅដើម្បីលក់របស់អ្វីមួយ អ្នកគួរតែប្រាប់ខ្លួនឯងថា “ថ្ងៃនេះខ្ញុំគួរតែទៅជួបអតិថិជនឲ្យបាន ១០ ហើយពួកគេទាំងអស់ប្រាកដជានិយាយបដិសេធមិនទិញផលិតផល តែវាជារឿងធម្មតាទេ” ។ ដូចនេះអ្នកនឹងត្រឡប់មកវិញដោយសប្បាយចិត្ត ប្រសិនបើអ្នកអាចលក់ផលិតផលឲ្យអតិថិជនបានម្នាក់ ដូចច្នោះអ្នកនឹងល្អប្រសើរជាងអ្វីដែលអ្នកបានគិត ។

៣-កុំរៀនដើម្បីជោគជ័យ

ដំណើរជីវិតរបស់ Jack Ma គឺកសាង Alibaba ទៅជាអាណាចក្រក្រុមហ៊ុនបច្ចេកវិទ្យានៅលើពិភពលោក ដែលយើងអាចនិយាយបានថាវាជារឿងជោគជ័យ ។

Jack Ma លើកឡើងថា “យើងមិនដែលបង្រៀនមនុស្សពីជោគជ័យទេ សកលវិទ្យាល័យ Harvard, Yale បានបង្រៀនមនុស្សពីរបៀបជោគជ័យ នៅពេលដែលមនុស្សរៀនសូត្រពីសាច់រឿងជោគជ័យច្រើនពេក ពួកគេគិតថាជោគជ័យគឺងាយស្រួល” ។

ត្រឡប់មកវិញ Jack Ma ចង់បង្រៀនឲ្យមនុស្សយកឈ្នះជាមួយបញ្ហាប្រឈម ដូចច្នោះពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាជីវិតសហគ្រិនដែលរឹងមាំ ។

ចុងក្រោយ Jack Ma បានលើកឡើងថា “យើងចង់ចែករំលែកទៅកាន់មនុស្សពីកំហុសដែលយើងធ្លាប់ឆ្លងកាត់ កំហុសជាមេរៀនដែលធ្វើឲ្យយើងដើរដល់ថ្ងៃនេះ” ។

Related posts

តោះទាញយក រូបភាព Wallpaper ស្អាតៗ HD ដាក់លើទូរសព្ទ័ដៃ ឥលូវនេះ

admin

ចង់អោយគេ​ Call ឬ​ ផ្ញើរសារមកលោតចេញ Flash មានអីពិបាក សម្រាប់ Android

admin

ងាយៗ របៀបដាក់ឲ្យភ្លើ Flash Alerts នៅពេលគេ sms ឬ call មកនៅលើ iPhone IOS

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline