ឡូយណាស់ Android មានបង្កប់ហ្គេមក្នុង Settings ដែលអ្នកមិនដឹង!

តោះយើង​ Hack! ហាហា និយាយលេងទេ! អ្នកដឹងទេមកដល់ពេលនេះប្រហែលជាមិនទាន់មានអ្នកដឹងទេថាទូរស័ព្ទ Android របស់អ្នក មានបង្កប់នូវហ្គេមមួយដែលមានតែអ្នកបង្កើតកម្មវិធី Android ប៉ុណ្ណោះដែលបានដឹង ហើយក៏មិនដែលបង្ហាញអ្នករាល់គ្នាដែរ ប៉ុន្តែថ្ងៃនេះ​ យើងនឹងបើកបង្ហាញសម្រាប់អ្នកទាំងអស់គ្នាអោយបានដឹងម្តង​ ។

តើចូលទៅកាន់ហ្គេមនោះយ៉ាងម៉េច?

IMG_20150807_161016ចូលទៅកាន់ Settings រួចចុចយកពាក្យ About phone

IMG_20150807_161025ចុចលើពាក្យ Android Version អោយច្រើនដងជាប់ៗគ្នា

IMG_20150807_160932-2បន្ទាប់មកគ្រាន់តែចុច​ឬចុចជាប់នៅលើផ្ទៃពណ៌ទឹកក្រូច (សម្រាប់ Android 5 Version ចុចលើរង្វង់ពណ៍លឿង).

IMG_20150807_161040-2នៅពេលដែលរូបភាពស្ករគ្រាប់នោះចេញមកអ្នកត្រូវចុចលើវាអោយជាប់

IMG_20150807_160913-2ឥឡូវអ្នកបានរកឃើញ ហ្គេមដែលលាក់ទុកនៅក្នុងទូរស័ព្ទដៃ Android របស់អ្នកហើយ!

ចង់ដឹងថាទូរស័ព្ទរបស់អ្នកមានបង្កប់ហ្គេមនេះ ឬអត់សូមអានបន្តខាងក្រោមនេះ៖

ចំពោះហ្គេមដែលមានបង្កប់នូវហ្គេមនេះ គឺមានតាំងពី Android ជំនាន់ទី2 មកម្លេះ ក៏ប៉ុន្តែហ្គេមដៃលឡូយជាងគេគឺនៅលើ Android ជំនាន់ទី5 និង ទី6 ។ ហើយសម្រាប់ការចូលទៅកាន់ហ្គេមគឺតាមរបៀបដូចគ្នាដូចខាងលើទាំងអស់មិនថា Android ប្រភេទណានោះទេ ។ ខាងក្រោមនេះជាប្រភេទហ្គេមទៅតាមប្រភេទ របស់ Android​ ដូចជា Pie និង Oreo ជាដើម៖

  • Pie បង្កប់នូវហ្គេមប្រភេទ Retro
  • Oreo បង្កប់នូវហ្គេមមឹក
  • Nougat បង្កប់ហ្គេមចាប់ឆ្មា
  • Marshmallow បង្កប់ហ្គេមស្រដៀង Flappy Birds
  • Lollipop បង្កប់ហ្គេម Flappy Birds លក្ខណៈស្ករគ្រាប់
  • KitKat បង្កប់ហ្គេមរៀបអ្វីម៉្យាង មើលអត់យល់
  • Jellybean បង្កប់ហ្គេម Jellybean
  • Ice cream sandwich បង្កប់ហ្គេមឆ្មា
  • Honeycomb បង្កប់ហ្គេមឃ្មុំ
  • Gingerbread បង្កប់រូបភាពបែបគំនូរថ្នាំពណ៌
The whole family of Android Easter eggs.

Related posts

ហ្គេម​អំពី Marvel Superhero ទើប​នឹង​ចេញ​ថ្មី​មួយ​ទៀត មាន​ក្រាហ្វិក​ស្អាត​គួរ​ឲ្យ​ចង់លេង!

admin

ហ្គេម​វ៉ៃ​គ្នា​ទាំង 7 ដែល​ពេញ​និយម​ខ្លាំង​សម្រាប់ Android និង iOS

admin

Games ទាំង 10 ធានាថាជក់ចិត្ដសម្រាប់អ្នកប្រើប្រាស់ iPhone ឆាប់ទាញយកឥលូវនេះ

admin

បញ្ចេញមតិយោបល់ខាងក្រោម៖