កម្មវិធី Messenger របស់ Facebook នឹងកែប្រែមុខមាត់ថ្មី នៅពីរបីថ្ងៃខាងមុខនេះហើយ! (មានវីដេអូ)

អ្នកទាំងអសគ្នាដឹងហើយថា Messenger គឺជាកម្មវិធីផ្ញើសារមួយដែលបង្កើតឡើងដោយក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ។  ក៏ប៉ុន្តែបច្ចុប្បន្ន Messenger មិនត្រឹមតែជាកម្មវិធីផ្ញើសារទេ គឺអាចលេងហ្គេមបានព្រមទាំងមុខងារជាច្រើនជាច្រើនទៀត ដោយសារការបន្ទាន់សម័យអោយមានភាពជឿនលឿន ។

តោះចង់ដឹងថាមានកំណែទម្រង់ថ្មីអ្វីខ្លះសម្រាប់ Messenger សូមអានអត្ថបទខាងក្រោមនេះ៖

យោងតាម Blog Post មួយ Messenger ជំនាន់ទី៤នេះនឹងធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើល ដោយការកាត់បន្ថយ Tabs ពី ៩ មកនៅសល់ត្រឹមតែ ៣ តែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏មុខងារមុនៗ នៅតែមានដដែល សម្រាប់អ្នកដែលចូលចិត្ត កឺគ្រាន់តែរៀបចំអោយមាន Tabs តិចជាងមុននិងសាមញ្ញ មិនរញ៉េរញ៉ៃ ។

  • នៅក្នុង Chats Tab បានច្របាច់ចូលគ្នានូវសារមួយទល់នឹងមួយហើយនិងសារជាក្រុមនៅក្នុង Tab តែមួយនេះ ដោយវាមាន Camera icon តូចជាងមុននៅក្នុងការថតរូបភាពនិងវីដេអូ ។
  • សម្រាប់ People Tab គឺសម្រាប់បង្ហាញថា Friends ណាខ្លះដែលកំពុង Online ហើយសម្រាប់មើល Stories របស់ពួកគេ ។
  • ចំណែក Tab ទី៣ គឺ Discover Tab បានរៀបចំនូវមុខងារជាច្រើននៅទីនេះដូចជាការទំនាក់ទំនងទៅកាន់ Brands ឬក្រុមហ៊ុន លេងហ្គេម ព័ត៌មាន និងច្រើនទៀត…។
លក្ខណៈពិសេសបន្ថែមនៅក្នុងកំណែទម្រង់ថ្មីនេះក៏មាននូវការបន្ថែមពណ៌ជម្រាលទៅកាន់ Chat របស់អ្នក ហើយ Dark Mode នឹងមានឆាប់ៗនៅពេលខាងមុខនេះផងដែរ ។
Messenger ជំនាន់ទី 4 នឹងត្រូវបានដាក់ឱ្យប្រើសម្រាប់អ្នកទាំងអស់គ្នាក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀតនេះ ហើយការធ្វើកំណែទម្រង់បន្ថែមទៀតត្រូវបានគេរំពឹងទុកនាពេលអនាគត។

Related posts

ចង់កាត់តវីឌីអូរ ប្រើកម្មវិធីនេះ ងាយៗហើយមាន Style ច្រើនទៀត

admin

កម្មវិធី Cleaner ទាំង១០ ល្អបំផុតសម្រាប់ Android

Veasna WT

Firefox ចេញ​កំណែ​អាប់ដេត​ថ្មី​សម្រាប់ iOS មាន​លក្ខណៈ​ពិសេស​ៗច្រើន

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title