Facebook កំពុងបង្កើតកម្មវិធីមួយឈ្មោះ Lasso ដើម្បីប្រកួតប្រជែងជាមួយ Tik Tok

Facebook កំពុងធ្វើការលើកម្មវិធីថ្មីមួយដែលខ្លួនសង្ឃឹមថាអាចទទួលបានការងាកមកចាប់អារម្មណ៍ពីយុវវ័យ ។ កម្មវិធីនេះមានឈ្មោះថា Lasso ដែលជាកម្មវិធីដាច់ដោយឡែកពី Facebook ដែលអាចរាំឬធ្វើកាយវិការតាមបទចម្រៀង ។ នេះបើយោងតាមព័ត៌មានពីបុគ្គលិកដែលកំពុងធ្វើការនៅក្រុមហ៊ុន Facebook ។

កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Musical.ly ដែលទទួលបានការពេញនិយមពីមនុស្សវ័យជំទង់ដែលមានអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ 60 លាននាក់ ហើយត្រូវបានទិញដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនគឺ ByteDance សម្រាប់ទឹកប្រាក់ប្រហែល 1 ពាន់លានដុល្លារនិងបានបញ្ចូលទៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន TikTok ។

Related image

ប្រភពមួយបាននិយាយថាកម្មវិធីនេះកំពុងត្រូវបានបង្កើតឡើងដោយសមាជិកក្រុមវីដេអូនិងឃ្លាំមើលហ្វេសប៊ុកក្រោមការដឹកនាំពីអ្នករចនាម៉ូដនាំមុខគេរបស់ Facebook គឺលោក Brady Voss ។ អ្វីដែលគេនឹងទទួលបានពីកម្មវិធី Lasso គឺវាអាចបញ្ចូលចម្រៀងទៅក្នុងវីដេអូបានរយៈពេលយូរជាងកម្មវិធី Tik Tok ដែលអាចបញ្ចូលចម្រៀងបានតែត្រឹម 15 វិនាទី ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

Source: TechCrunch

Related posts

ក្ដារ​ចុច​ដើម Google អាប់​ដេត​ថ្មី​ ថែម​ភាសា​ដ៏​ចំណាស់​ពីរ​​ផ្សេង​ទៀត​

admin

៣ ជំហាន​ស៊ី​ផុយ បើចង់ដឹង​វិធី Boost ផេក​លើ Facebook

admin

ចង់​ដឹង​ថា​ Password អ្នក​នៅ​​ក្នុង​ដៃ​ Hacker ឬ​អត់ ងាយ​សោះ​ហ្នឹង

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline