រឿងហេតុ5 យ៉ាងដែលធ្វើឱ្យថ្មទូរស័ព្ទiPhone របស់អ្នកឆាប់ខូច

អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ទូទៅតែងរអ៊ូថាទូរស័ព្ទចាប់ផ្ដើមមិនសូវកាន់ភ្លើង និងឈានទៅការខូចថ្មតែម្ដង។ ចំណុចនេះ យើងសូមលើកយកនូវមូលហេតុមួយចំនួន ដែល​បណ្ដាល​ឱ្យ​សមត្ថភាព​ថ្ម​ចុះខ្សោយ​។ ខាងក្រោម​នេះជាហេតុ​ផល 5 ដែល​អ្នក​គួរ​ជៀសវាងដើម្បី​រក្សា​គុណភាព​ថ្មនិង​មិនឆាប់​ខូច​ជាដើម។

1.ប្រើ​រហូត​ទាល់តែ​អស់​ថ្ម​រលីង

ថ្ម​ដែលមាន​លើ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​ភាគច្រើន​ជា​ប្រភេទ​អ៊ីយ៉ុង​លី​ចូ​ម​ដោយ​វា​មាន​ខួប​របស់​វា។បើ​ទម្លាប់​ប្រើប្រាស់​វា​រហូតដល់​អស់​ថាមពល​រលីង​ទើប​បញ្ចូលគឺអាច​បណ្ដាលឱ្យ​វា​លែង​កាន់​ថ្មហើយ​ជា​មូលហេតុ​មួយ​ធ្វើឱ្យ​ថាមពល​ថ្ម​ទូរ​សព្ទ​ប្រើ​ឆាប់​អស់​ខុសពី​ធម្មតា។

2.ពាក់​សម្បក​ពេល​សាក​ថ្ម

ទោះបីជា​សម្បក​ទូរ​សព្ទស្អាតៗបាន​ជួយឱ្យ​ទូរ​សព្ទ​អ្នក​មើលទៅ​កាន់តែ​ទាក់ទាញប៉ុន្តែ​ពេល​សាក​ថ្ម​សម្បក​នេះ​នឹង​រក្សា​កម្ដៅ​ពី​ថ្ម​មិនឱ្យ​ភាយ​ចេញដែល​ធ្វើឱ្យ​ទូរ​សព្ទ​ឡើងក​ម្ដៅ។

3.សាក​បណ្ដើរ​ចុច​បណ្ដើរ

ការ​ចុច​ទូរ​សព្ទ​ពេល​កំពុង​សាក​ថ្ម​មិន​ត្រឹមតែ​ធ្វើឱ្យ​ថ្ម​ឆាប់​កើនឡើង​កម្ដៅ​ខ្លាំងដែលជា​ហេតុ​ធ្វើឱ្យ​សមត្ថភាព​ថ្ម​ឆាប់​ចុះខ្សោយ​ប៉ុណ្ណោះ​ទេប៉ុន្តែ​ថែមទាំង​អាច​បង្ក​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​ដោយសារ​បច្ចុប្បន្ន​ទូរ​សព្ទ​ផលិតឡើង​ពី​សារធាតុ​លោហៈ​ដែល​វា​អាច​ឆ្លង​ចរន្ត។ត្បិត​ថា​ឱកាស​ដែល​អាច​កើតមាន​ស្ដួចស្ដើង​ប៉ុន្តែ​មិន​បានន័យថា​វា​មិន​កើតឡើង​សោះ​នោះទេ។

4.ប្រើប្រាស់​ឧបករណ៍​សាក​ឥត​ប្រើ​ខ្សែ​ញឹកញាប់

ត្បិត​ថា​ការ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ជា​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយប៉ុន្តែ​វា​ក៏មាន​ចំណុច​អវិជ្ជមាន​ដោយពេល​សាក​ថ្ម​ធ្វើឱ្យ​កម្ដៅ​ថ្ម​ឆាប់​កើនឡើងខុសពី​ការ​សាក​ដោយ​ប្រើ​ខ្សែ​ធម្មតា។ដូចដែល​លើកឡើង​ខាងលើ​ថា​ថ្ម​កើនឡើង​កម្ដៅ​ខ្លាំងជាហេតុ​ធ្វើឱ្យ​សមត្ថភាព​ថ្ម​ឆាប់​ចុះខ្សោយ។

Image result for battery phone

5.ប្រើប្រាស់​ឆ្នាំង​សាក​គ្មាន​ការទទួលស្គាល់​ពី​ក្រុមហ៊ុន

ការប្រើប្រាស់​ឆ្នាំង​សាក​ក្លែងក្លាយ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ថ្ម​ឆាប់​ខូចដោយសារ​វា​បញ្ចូល​ថាមពល​ទៅកាន់​ទូរ​សព្ទ​ដោយ​ប្រើប្រាស់​កម្លាំង​លើសពី​ឆ្នាំង​សាក​ដើម។លើសពីនេះ​ឆ្នាំង​សាក​ក្លែងក្លាយ​ក៏​អាច​បង្ក​ជា​អគ្គីភ័យ​ផងដែរ៕

Related posts

​iPhone ដាក់​ស៊ីម​អត់​ស្គាល់​ឬ​ចេញ Invalid SIM គ្មាន​បញ្ហា អាច​ដោះស្រាយ​បាន​ភ្លាមៗ

admin

ត្រួស​ៗ​​ពី​ ​Ethernet cable​ ​(ខ្សែ​បណ្ដាញ​ ​ឬ​ខ្សែ​ ​Network)

admin

មិន​គួរ​រំលង បើ​ចង់​ចេះ​ចង់​រក​លុយ​ពី​ ​YouTube ត្រូវ​ដឹង ៤ ចំណុច​នេះ

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline