តោះ! មកមើលលក្ខណៈពិសេសៗរបស់ iPad Pro ឡូយកប់ម៉ង! (មានវីដេអូ)

ពិតជាមិនធម្មតាសម្រាប់ iPad Pro ថ្មីនេះ Apple ពិតជាធ្វើបានល្អណាស់ សូម្បីតែខ្ញុំផ្ទាល់ក៏លង់នឹងរូបរាងរបស់ iPad Pro ថ្មីនេះដែរដែលពិតជាស្រស់ស្អាតនិងទាក់ទាញគួរអោយចង់កាន់​មែនទែន ។

សម្រាប់ iPad Pro ថ្មីនេះវាមានរាងស្តើង អេក្រង់លាតនិងមានស៊ុមស្មើជ្រុងទាំង៤ ព្រមទាំងមានកម្លាំងខ្លាំងមិនធម្មតា ។ ក៏ប៉ុន្តែ iPad Pro ថ្មីនេះ មិនមានប៊ូតុង Home ដូចមុនទេ ដោយវាមានមុខងារដូចទៅនឹង iPhone X គឺអូសផ្នែកខាងក្រោមដើម្បីចូលទៅកាន់ Home ។  នៅផ្នែកខាងក្រោយរបស់ iPad Pro លាតដោយពណ៍ប្រផេះភ្លឺរលោងដែលស្រោបដោយអាលុយមីញ៉ូម ។ ចំពោះកាមេរ៉ារបស់ iPad Pro មួយនេះ គឺវាស្ថិតនៅផ្នែកខាងលើ ចំណែកឯផ្នែកខាងក្រោមមានបំពាក់នូវមេដែកសម្រាប់ភ្ជាប់ជាមួយក្តារចុចរបស់វា ។

ចំណែកនៅជ្រុងខាងក្រោមអ្នកនឹងឃើញវាមានរន្ធ USB-C ផងដែរដែលវាអាចដោតសម្រាប់បញ្ចូលថ្មទូរស័ព្ទ iPhone ឬ Device ដែលតូចជាងវា  ។ ចំពោះទំហំរបស់ iPad Pro នេះវាមានទំហំធំគឺ 11-inch និង 12.9-inch ។ iPad Pro ថ្មីនេះក៏ Support ជាមួយនឹង Apple Pencil ជំនាន់ទី២ ផងដែរ ។

ចំពោះកម្លាំងម៉ាស៊ីនវិញក៏មិនធម្មតាដែរព្រោះវាបំពាក់មកជាមួយឈីប A12X Bionic របស់ Apple ។ រីឯកាមេរ៉ាបំពាក់មកជាមួយ Lens កម្រិត 12 Megapixels អាចថតវីដេអូបានច្បាស់កម្រិត 4K ឯកាមេរាមុខ 7 Megapixels ហើយពិសេសជាងនេះទៅទៀតគឺ iPad Pro ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគឺ Face ID សម្រាប់ស្កែនមុខ ដែល iPad ជំនាន់មុនប្រើបានតែស្កែនក្រយៅដៃតែប៉ុណ្ណោះ ។

ចំពោះទម្ងន់វិញសម្រាប់ 12.9-inch គឺវាមានទម្ងន់តែ ០.6 kg តែប៉ុណ្ណោះ បណ្តោយ 11.04-inch ទទឹង 8.46-inch និងមានកម្រាស់ 0.23-inch រីឯ 11-inh មានទម្ងន់ 0.4 kg បណ្តោយ 9.74-ich ទទឺង 7.02-inch និងមានកម្រាស់ 0.23-inch ដូចគ្នា ។

ចំពោះតម្លៃរបស់ iPad Pro ថ្មីនេះគឺមានតម្លៃចាប់ពី $799 ឡើងទៅសម្រាប់ទំហំ 11-inch និង $999 ឡើងទៅសម្រាប់ទំហំ 12.9-inch ។

Related posts

វិធីលុប​ទិន្នន័យ​របស់​អ្នក​លើ iPhone កុំ​ឲ្យ​បែក​ធ្លាយ​ពេល​លក់

admin

Nokia បង្ហើប​ថា នឹង​មាន Nokia 9 ​ភ្ជាប់​អេក្រង់​ធំ​ជាង Nokia 8 ឌីហ្សាញ​​គែម​អេក្រង់​ស្ដើង មាន Iris Scanner, RAM រហូត​ដល់ 8GB

admin

តិចនិក​លុប​ ​App​ ​ពី​ ​iPhone​ ​យ៉ាង​រហ័ស​ដែល​កម្រ​មាន​អ្នក​ដឹង

admin

បញ្ចេញមតិយោបល់ខាងក្រោម៖