នេះគឺជា FlexPai ទូរស័ព្ទដំបូងគេបង្អស់ដែលអាចបត់អេក្រង់បាន ឯតម្លៃវិញក៏មិនថោកដែរ! (មានវីដេអូ)

Smartphone ដែលអាចបត់អេក្រង់បាន គឺជារឿងដែលសំខាន់មួយនៅក្នុងសម័យបច្ចេកវិទ្យាបច្ចុបន្ន ។ ហើយក្រុមហ៊ុនដូចជា Samsung, LG និង Huawei ជាដើមកំពុងតែធ្វើពិសោធន៍ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ ។

Image result for flexpai

ឥឡូវនេះក្រុមហ៊ុនចិនមួយឈ្មោះ Royole បានធ្វើអោយបច្ចេកវិទ្យាមួយនេះលេចចេញជារូបរាងនូវ PlexPai ដែលធ្វើអោយយើងភ្ញាក់ផ្អើល ព្រោះវាជា Smartphone ដំបូងគេបំផុតដែលអាចបត់អេក្រង់បាន ។ នៅពេលដែលយើងមិនបត់វា វាគឺជា Tablet មួយដែលមានអេក្រង់ទំហំ 7.8-inch ហើយនៅពេលដែលយើងបត់វា វានឹងរួមតូចទៅជា Smartphone ប្លែកមួយដែលមានអេក្រង់ទំហំ 4-inch ។

Image result for flexpai

Smartphone នេះដំណើរការដោយ Android ជំនាន់ទី៩ ក៏ប៉ុន្តែវាក៏ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍របស់ក្រុមហ៊ុនពីលើនោះទៀត គឺ UI ដែលមានឈ្មោះថា Water OS ។

Image result for flexpai

ខាងក្រោមនេះជាវីដេអូបង្ហាញអំពី Smartphone មួយនេះដោយ IceUniverse ។ ក្រុមលហ៊ុនបានបញ្ចាក់ថា Foldable Smartphone មួយនេះអាចបត់បានលើសពី 200,000 ដង ដោយពុំបែកបាក់អ្វីឡើយ ដែលវាអាចប្រើបានរាប់ឆ្នាំផងដែរ ។

អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺក្រុមហ៊ុនបានបំពាក់នូវឈីប Qualcomm Snapdragon 8150 ដែលបានប្រកាសដោយក្រុមហ៊ុនផ្ទាល់ ។ ចំពោះ Smartphone នេះគឺវាមានបី Version ផ្សេងៗគ្នាដោយមួយមានទំហំ 6GB Ram ជាមួយអង្គផ្ទុក 128GB និង ពីរផ្សេងទៀតមាន Ram ទំហំ 8GB ជាមួយនឹងជម្រើសអង្គផ្ទុក 256GB ឬ 512GB ។

Image result for flexpai

កាមេរ៉ាខាងក្រោយបំពាក់មកជាមួយ 16MP Shooter និង 20MP Telephoto Lens ក៏ប៉ុន្តែវាក៏ដើរតួជាកាមេរ៉ា Selfie ផងដែរនៅពេលដែលអ្នកបត់វាទៅជារូបរាង Smartphone ។

Related image

យើងមិនទាន់ដឹងទេថាក្រុមហ៊ុនមួយនេះនឹងចេញ Smartphone ថ្មីនេះឬក៏អត់នោះទេ ។ បើសិនជាវាចេញលក់ តម្លៃអាចជាខ្ទង់ $1,300 ឡើងទៅ ។ ដូចនេះវាពិតជាថ្លៃគួរសមដែរសម្រាប់ Smartphone ដែលអាចបត់អេក្រង់បានមួយនេះ ។

Source: TechRadar

Related posts

​តោះ​ ​មក​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ ​FAT32, exFAT និង​ ​NTFS

admin

ចង់​ចេះ​កែ​រូបភាព​តាម Lightroom កម្រិត​ដំបូង អាច​សាក​បាន!(មានវីឌីអូរ)

admin

Emulators ចំនួន8 អាចប្រែក្លាយកុំព្យូទ័ររបស់អ្នកទៅជាស្មាតហ្វូន Android និងអាចលេងហ្គេមបាន

Veasna WT

បញ្ចេញមតិយោបល់ខាងក្រោម៖