LG អាចនឹងចេញ Smartphone ដែលអាចបត់អេក្រង់បាននៅដើមឆ្នាំ 2019 នេះ!

មើលទៅ Smartphone ដែលអាចបត់អេក្រង់បានប្រៀបដូចជាឡានក្រុងអញ្ចឹង ព្រោះគ្រប់គ្នាកំពុងតែអន្ទះសាចង់អោយវាចេញពីក្រុមហ៊ុនណាមួយមក ក៏ប៉ុន្តវាប្រហែលជាចេញម្តងបីបួនក្រុមហ៊ុនតែម្តងសម្រាប់ Smartphone ដែលអាចបត់បានមួយនេះ ។ ព្រោះថា Samsung ក៏ប្រហែលជាចេញនៅមុនឆ្នាំ 2019 នេះដែរ ។

Related image

សម្រាប់ឯក្រុមហ៊ុន LG វិញក៏កំពុងតែក្តៅកែងជើងដែរដែលគេរំពឹងថា LG នឹងចេញទូរស័ព្ទដែលអាចបត់អេក្រុងបាននៅព្រឹត្តិការណ៍មួយនៅ CES 2019 ។

Image result for lg foldable phone

យើងក៏បានឃើញដែរអំពីទូរស័ព្ទរបស់ក្រុមហ៊ុន Royole របស់ចិន ឈ្មោះ Flexpai ដែលកំពុងតែរៀបនឹងក្លាយជា Smartphone ដំបូងគេដែលអាចបត់អេក្រង់បានក្នុងប្រវត្តិសាស្ត្រផងដែរ ។

Image result for flexpai

តាមរយៈគណនី Twitter មួយឈ្មោះ Evan Blass បានបង្ហោះថា “LG មានគម្រោងបញ្ចេញ Smartphone ដែលអាចបត់បែនបាន នៅព្រឹត្តិការណ៍ 2019 CES Keynote” ។ ចំពោះ CES 2019 នឹងប្រព្រឹត្តទៅនៅខែមករាខាងមុខនេះហើយ ពីថ្ងៃទី 8-11 ។ ដូចនេះវាមិនជាយូរប៉ុន្មានទេសម្រាប់ការទន្ទឹងរង់ចាំមួយនេះ ។

នៅមិនទាន់អស់ទេ!​ មួយទៀត Digital Trends បានសាកសួរទៅអ្នកនាំមុខការទំនាក់ទំនងសាជីវកម្មសកលរបស់ LG លោក Ken Hong  បាននិយាយថា “អ្វីៗអាចនឹងកើតមានឡើងនៅ CES ខាងមុខនេះ” ។ នេះលោកមិនបញ្ជាក់ថាវាច្បាស់ការនោះទេ ក៏ប៉ុន្តែលោកក៏មិនបាននិយាយថា Smartphone នេះនឹងមិនចេញនោះដែរ ។

Source: TechRadar

Related posts

ចង់​ចេះ​កែ​រូបភាព​តាម Lightroom កម្រិត​ដំបូង អាច​សាក​បាន!(មានវីឌីអូរ)

admin

បែកធ្លាយរូបភាព Render ថ្មីរបស់ហ្វាប់ប្លេត Galaxy Note 8 ពណ៌ទឹកសមុទ្រ (Deep Sea Blue) នៅលើអនឡាញ

admin

Shortcut Key ក្នុង Photoshop សម្រាប់​ប្រើ​ជាមួយ​កុំព្យូទ័រ Mac និង Windows

admin

បញ្ចេញមតិយោបល់ខាងក្រោម៖