ពិសេសសម្រាប់អ្នកចង់រៀនសរសេរកូដ Website ជាភាសារខ្មែរ មានវីឌីអូរពន្យល់ទៀត

ថ្ងៃនេះដែរយើងសូមណែនាំអ្នកទាំងអស់គ្នា​​ ជាពិសេសអ្នកដែរចង់រៀនកូដរបង្កើត វេបសាយដោយខ្លួនឯង​ ទាំងអ្នកចេះខ្លះៗ​ និងអ្នកមិនទាន់ចេះ​នូវគេហទំព័រដែរអាចអោយលោកអ្នក​ រៀនជាមួយកូដរសម្រាប់បង្កើតវេបសាយ​ ដោយឥតគិតថ្លៃ​ ជាមួយវីឌីអូ​ ពន្យល់ជាភាសារខ្មែរ។​ ក្នុងគេហទំព័រនេះដែរ​ លោកអ្នកអាចសិក្សាបានយ៉ាងងាយស្រួលតាមរយ:មេរៀន​ និងវីឌីអូរបង្រៀន​ ពន្យល់ពីលក្ខណ:ពិសេស សម្រាប់សរសេរកូដ​ ដែរលោកអ្នកអាចសិក្សាដោយខ្លួនឯងបាននៅផ្ទះ​ ឬកន្លែងផ្សេងៗតាមរយ:អ៊ីនធឺណេត។KHODE គឺ​ជា​កម្មវិធី​សិក្សា​ភាសាខ្មែរ អំពី​កូដ​គេហទំព័រ​ដោយ​ឥត​គិត​ថ្លៃ តាម​ប្រព័ន្ធ​អ៊ីនធើណិត ។

ដោយ​ការ​មើល​ឃើញ​ថា វិស័យ​អប់រំ​នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​កំរិត​ទាប​នៅ​ឡើយ ហើយ​ពាក្យ​ថា “ខ្មែរ” និង “កម្ពុជា” មិន​ត្រូវ​បាន​ស្គាល់​ច្រើន​ពី​សកល​លោក ។ ក្រុម​ការងារ KHODE ដែល​មាន​វិជ្ជាជីវៈ​មួយ​ផ្នែក​នៃ​បច្ចេកវិទ្យា សម្រេច​ចិត្ត​បង្កើត​ប្រព័ន្ធ​អប់​រំ​តូច​មួយ​នេះ​ដោយ​ប្រើប្រាស់​ភាសាខ្មែរ ហើយ​ផ្ដល់​សេវាកម្ម​នេះ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​សិក្សា​បាន​យ៉ាង​ងាយ​ស្រួល ។ក្នុង​ចំណុច​នេះ KHODE ធ្វើ​ឡើង​ក្រោម​គោល​បំណង​ចំនួន ៣ ។

– ខ្មែរ
ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​សកល ពោល​គឺ​អ៊ីនធើណិត ត្រូវ​បាន​ប្រើ​ច្រើន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ តែ​មិន​សូវ​ឃើញ​មាន​ការប្រើប្រាស់​អក្ខរក្រម​ខ្មែរ​នោះ​ទេ ដែល​ត្រូវ​បាន​ជំនួស​មក​វិញ​នូវ​ការ​ប្រើប្រាស់​អក្សរ​បរទេស ។ បញ្ហា​នេះ KHODE ក៏​សម្រេច​ចិត្ត​បង្កើត​ឲ្យ​កម្មវិធី​សិក្សា​មួយ​នេះ ប្រើប្រាស់​ជាទូទៅ​នូវ​ភាសា​ខ្មែរដែល​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​តាំង​ពី​សម័យ​បុរាណកាល​មក ។ សកម្មភាព​នេះ KHODE សង្ឃឹម​ថា​នឹង​អាច​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ចាប់​ផ្ដើម​ឃើញ​អក្ខរក្រមខ្មែរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត ហើយ​ឲ្យ​មាន​ភាព​ស៊ាំ​លើ​ការ​ប្រើប្រាស់​អក្សរ​ជាតិ​យើង ជំនួស​ពី​ការ​ប្រើប្រាស់​អក្សរ​ដទៃ ។
– វិស័យ​អប់រំ
KHODE បង្កើត​កម្មវិធី​នេះ​ឡើង ដោយ​សង្ឃឹម​ថា នឹង​អាច​ជួយ​ជ្រោមជ្រែង​មួយ​ផ្នែក​នៃវិស័យ​អប់រំ​នៅ​កម្ពុជាផ្នែក​បច្ចេកវិទ្យា​មុខវិជ្ជា​សរសេរ​កូដ​ ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​ប្រជាជន​កម្ពុជា​គ្រប់រូប ។ ដោយ​ហេតុ​តែ​មើល​ឃើញ​ថា មុខ​វិជ្ជា​នេះ​មិន​ត្រូវ​បាន​ឲ្យ​តម្លៃ​ច្រើន​នៅ​ក្នុង​តំបន់ ហើយ​ក៏​មិន​មាន​ភាព​ទំលំទូលាយ​ក្នុង​ការ​ប្រើប្រាស់ និង​សិក្សា​ផង​ដែរ ។
– ឥត​គិត​ថ្លៃ
ប្រជាជន​កម្ពុជា​ភាគច្រើន​មិន​ទាន់​យល់​ដឹង​ពី​ការ​ចាយវាយ​ថវិកា​តាម​ប្រព័ន្ធ​អ៊ីនធើណិត ដូចជា​ការ​ទិញ​ឥវ៉ាន់ បង់​ថ្លៃ​សេវានានា ហើយ​ណា​ម្យ៉ាង​ទៀត​មាន​សិស្សានុសិស្ស​ជាច្រើន​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បង់​ថ្លៃ​សេវា​នានា​នៅ​លើ​អ៊ីនធើណិត​នោះ​ទេ ។ ដោយ​មើល​ឃើញ​បែបនេះ KHODE សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​អប់រំ​មួយ​នេះ​ដោយ​ឥតគិតថ្លៃ​ជាទូទៅ សំរាប់​ប្រជាជន​កម្ពុជា​គ្រប់រូប ។ តែ​យ៉ាង​ណា​ក៏​ដោយ នៅ​​មាន​សិស្សានុសិស្ស​ជាច្រើន​ទៀត​មិន​មាន​អ៊ីនធើណិត​សំរាប់​ប្រើ​ប្រាស់​ជា​ប្រចាំ​ដើម្បី​សិក្សា​ជាមួយ KHODE នោះ​ទេ ។ សំរាប់​បញ្ហា​នេះ KHODE កំពុង​រៀបចំ​ផែនការ​ផ្សេងទៀត ដើម្បី​ដោះ​ស្រាយ ដែល​អ្នក​អាច​អាន​អំពី​ផែនការ​ទាំងនោះ​ត្រួសៗ​នៅ​ក្នុង​ទំព័រ​បេសកកម្ម​របស់ KHODE ។
KHODE ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ២០១៧ វេលា​ម៉ោង​០៨ៈ៤៥​នាទី ព្រឹក នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រកម្ពុជា ។

ប៉ុន្តែ​ទំព័រ​ផ្សព្វផ្សាយ Facebook និង Youtube នៃ KHODE ត្រូវ​បាន​បង្កើត និង​បង្ហោះ​វីដេអូ​មេរៀន​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ មក​ម៉្លេះ ។ ការ​បង្កើត​មុន​បែបនោះ គឺ​ក្នុង​គោលបំណង​សាកល្បង និង​វិភាគ​នៃ​ទម្រង់​មេរៀន ស្វែង​យល់​នៃ​ការ​បង្កើត​វីដេអូ និង​សិក្សា​អំពី​ចន្លោះ​ខ្វះ​ខាត​ដែល​អាច​កើត​មាន​ឡើង ។
លោកអ្នកអាចសិក្សាជាមួយ​​ KHODE​ តាមរយ៖វេបសាយ៖ www.khode.academy​ និង​តាម youtube: www.youtube.com/KhodeAcademy

អត្ថបទពី៖KHODE

Related posts

របៀប​ប្រើ​ពុម្ពអក្សរ SKS សម្រាប់​ប្រើ​ជាមួយ Sony Vegas ឬ​កម្មវិធី​កាត់ត​វីដេអី​ណា​ដែល​មិន​ស្គាល់​ខ្មែរ​យូនីកូដ

admin

ស្រួល​ដូច​បក​ចេក​វិធី​បញ្ចូល Ringtone ពី​កុំព្យូទ័រ​ទៅ iPhone ស្គាល់​គ្រប់​ជំនាន់ iOS

admin

ស្វែង​យល់ពី​វិធី​លួច​ password របស់​ពួក Hacker

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title