ប្រយ័ត្ន! បើ​ឃើញ​​អាការៈ ៩យ៉ាង​នេះ​នៅ​លើ​​កុំព្យូទ័រ មាន​ន័យ​ថា Virus កំពុង​​​ជ្រៀតចូល និង​​វាយប្រហារ​​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​​ហើយ!

អ្នកមាន​កុំព្យូទ័រ​ប្រើប្រាស់ មួយចំនួន​ប្រហែលជា​បាន​យល់ដឹង​ខ្លះៗ​អំពី​អាកា​រៈ​មេរោគ​កំពុង​អុកឡុក​កុំព្យូទ័រ​របស់ខ្លួន ហើយ​អ្នកខ្លះ​នៅតែ​មិនទាន់​ច្បាស់​អំពី​ចំណុច​នេះ​នៅឡើយ​។ មេរោគ​គឺជា​កម្មវិធី​តូចៗ ឬ​គ្រាន់តែ​ជា​បំណែក​កូដ ដែល​បង្កើតឡើង​អាច​ដំណើរការ​នៅលើ​កុំព្យូទ័រ និង​អាច​ចម្លង​ខ្លួន​កាន់តែ​ច្រើនឡើងៗ ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំងដំណើរ​ការ​លែងកើត ឬ​ខូច​ប្រព័ន្ធ​ប្រតិបត្តិការ​តែម្ដង​។​

Image result for virus computer

​គោលបំណង​នៃ​ការបង្កើត​មេរោគ​កុំព្យូទ័រ មាន​ផ្សេងៗ​គ្នា ដូចជា ដើម្បី​ដណ្ដើមបាន​ការគ្រប់គ្រង​លើ​កុំព្យូទ័រ​នោះ ហើយ​បញ្ជា​ក្នុង​គោលបំណង​អ្វីមួយ ដើម្បី​រកប្រាក់ ដើម្បី​លួច​ព័ត៌មាន​សំខាន់​របស់​អ្នក​ប្រើ​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ជាការ​បង្កើន​ចំណេះដឹង​ផ្នែក​កូដ និង​ដំណើរ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ និង​ដើម្បី​យក​មេរោគ​ដែល​បង្កើត ទៅ​ទប់ស្កាត់​បទឧក្រិដ្ឋ​តាម​អ៊ីនធឺណិត​វិញ​ជាដើម​។​

​ខាងក្រោម​នេះ​គឺជា អាកា​រៈ​ចំនួន ៩យ៉ាង​ដែល​មេរោគ​អាច​បង្ក​ការ​ស្មុគស្មាញ​នៅលើ​កុំព្យូទ័រ​របស់​អ្នក​៖

១) លោត​ផ្ទាំង​កម្មវិធី​ផ្សេងៗ​ឡើងមក (pop-up) រញ៉េរញ៉ៃ​ធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត​
​មាន​ផ្ទាំង​សារ​លោត​ឡើង​ប្រភេទ​ផ្សេងៗ​គ្នា ដែល​ខ្លះ​ជា​ផ្ទាំង​កម្មវិធី​ដែល​បាន​រង​ការវាយលុក​ពី​មេរោគ ធ្វើ​ឲ្យ​កម្មវិធី​នោះ​ដំណើរ​ការលែង​បាន​។ ឬ​ផ្ទាំង​សារ​ខ្លះ​មាន​ទម្រង់​ដូចជា​ការឃោសនា​អ្វីមួយ ដូចជា​ការណែនាំ​ប្រាប់ថា PS រង​ការវាយប្រហារ​ពី​មេរោគ ហើយ​តម្រូវឱ្យ​អ្នកការពារ​ជាបន្ទាន់​។ មេរោគ​បែបនេះ អាចជា​ប្រភេទ spyware ឬ​ជា​ការរង​ឥទ្ធិពល​ពី​កម្មវិធី​កម្ចាត់​មេរោគ​ក្លែងក្លាយ (fake antivirus) ដែល​គេ​ហៅ​ឈ្មោះថា​ជា “rogueware”​។​

២) កុំព្យូទ័រ​មានដំណើរ​ការ​យឺត​ខុស​ប្រក្រតី​
​នេះ​អាចជា​រោគសញ្ញា​មួយទៀត​ដែល​បញ្ជាក់ថា កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ដោយសារ​មាន​ល្បឿន​យឺត​ខុសពី​ធម្មតា ខណៈដែល​លក្ខណៈសម្បត្តិ​កុំព្យូទ័រ​របស់​អ្នកមាន​ខ្ពស់ៗ​ហើយ​ក្ដី​។ មេរោគ​ដែលមាន​សមត្ថភាព​បែប​នេះ ភាគច្រើន​ជា​ប្រភេទ​មេរោគ worm ឬ trojan ដែល​ក្រោយពី​ឆ្លង​ចូល​កុំព្យូទ័រ វា​នឹងធ្វើ​ឲ្យ​កើនឡើង​នូវ​ដំណើរការ​កិច្ចការ​ច្រើន (process) ដែលជា​ហេតុ​ធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត​ខ្លាំង​។​

៣) កម្មវិធី​មួយចំនួន​មិនអាច​ដំណើរការបាន​
​តើ​ប៉ុន្មាន​ដង​ដែល​អ្នក​ព្យាយាម​បើក​កម្មវិធី​ពី​ម៉ឺ​នុយ Start ឬ​ពី Desktop ប៉ុន្តែ​មិនឃើញ​មាន​អ្វី​កើតឡើង ពោល​កម្មវិធី​មិន​ដំណើរការ​នោះ​? ពេលខ្លះ​កម្មវិធី​មួយចំនួន ក៏​នៅតែ​អាច​ដំណើរការ ទោះបី​មេរោគ​បាន​រាតត្បាត​ក៏ដោយ​។ យ៉ាងណា កម្មវិធី​មួយចំនួន​ថ្វី​ត្បិត​អាច​ដំណើរការបាន​មែន ប៉ុន្តែ​មុខងារ​មួយចំនួន​របស់​កម្មវិធី បាន​ខូចខាត មិនអាច​បំពេញមុខ​ងា​របា​ន​ដោយសារ​មេរោគ​។​

 ៤) មិនអាច​ភ្ជាប់​អ៊ីនធឺណិត ឬ​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ប៉ុន្តែ​ល្បឿន​យឺត
​អ្នក​ក៏​អាច​សង្កេតមើល​អាកា​រៈ​បន្ទាប់ពី​មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ​តាមរយៈ​ការភ្ជាប់​ប្រើ​អ៊ីនធឺណិត​ផងដែរ​។ នៅពេល​មេរោគ​ឆ្លង​ចូល វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ជាមួយ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ service provider ឬ​ឧបករណ៍ Router ជាដើម​។ តំណ​ភ្ជាប់​ប្រើប្រាស់​អ៊ីនធឺណិត​របស់​កុំព្យូទ័រ​ក៏​នឹងមាន​សភាព​យឺត​ជាង​ធម្មតា​ផងដែរ​។ ប្រសិន​កុំព្យូទ័រ​រង​ការ​រាតត្បាត​ពី​មេរោគ malware នោះ​វា​អាច​ភ្ជាប់​ទៅកាន់ URL ឬ​បើក​តំណ​ភ្ជាប់ session ផ្សេងៗ​ពីគ្នា ហើយ​អាច​កាត់បន្ថយ bandwidth ធ្វើ​ឲ្យ​អ៊ីនធឺណិត​ដើរ​យឺត​បាន​។​

៥) នៅពេល​ភ្ជាប់​អ៊ីនធឺណិត ផ្ទាំង Dindows ផ្សេងៗ​បាន​បើក​ឡើង ឬ​កម្មវិធី browser បើក​ទំព័រ​ផ្សេងៗ​ដោយ​យើង​មិនបាន​ធ្វើ​
​នៅមាន​រោគសញ្ញា​ជាក់លាក់​ផ្សេងទៀត ដែល​បញ្ជាក់ថា កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ជាក់ស្ដែង​នៅពេល​អ្នកបើក​កម្មវិធី browser ស្រាប់តែ​លោត​ចេញ​ផ្ទាំង​ផ្សេងៗ​រញ៉េរញ៉ៃ ដើម្បី​អន្ទង​ចិត្ត​ឱ្យ​អ្នក​ចង់​ចុច​ចូល តែ​គ្រាន់តែ​ជា​ការបោក​បញ្ឆោត​ប៉ុណ្ណោះ​។ មេរោគ threat មួយចំនួន​ត្រូវបាន​បង្កើត​សម្រាប់ redirect ចរាចរ (traffic) ទៅកាន់​វេ​ប​សាយ​ជាក់លាក់​ណាមួយ ហើយ​វែបសាយ​នោះ​គឺជា​ប្រភេទ​គេហទំព័រ​ក្លែងក្លាយ (Spoof Web page) ប៉ុណ្ណោះ​។ យ៉ាងណា អ្នក​អាច​កត់សម្គាល់​ប្រភេទ Spoof Web page បាន​ដោយ​មើល​នៅលើ​របារ​អាសយដ្ឋាន (address bar) នៃ​វែបសាយ ជៀសវាង​អ្នក​វាយ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ ដែលជា​ល្បិច​របស់ hacker ចាំ​លួច​យក​ព័ត៌មាន​របស់​អ្នក​។​

៦) កម្មវិធី​កម្ចាត់​មេរោគ​លែង​ដំណើរការ ហើយ firewall ត្រូវបាន​បិទ (disable)
​លក្ខណៈ​សម្គាល់​អាកា​រៈ មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ ផ្សេងទៀត​គឺថា វា​អាច​វាយប្រហារ​ដល់ក​ម្ម​វិធី​ផ្សេងៗ ហើយ​ក្នុងនោះ​កម្មវិធី​កម្ចាត់​មេរោគ​ក៏​អាច​រង​ផលប៉ះពាល់​ផងដែរ​។ ការដែល Antivirus លែង​ដំណើរការ គឺ​មកពី​អ្នក​មិនបាន​ធ្វើ​បច្ចុប្បន្នភាព​លើ​និយមន័យ​មេរោគ (virus definition) ឬ​អាចមកពី​កម្មវិធី​កម្ចាត់​មេរោគ​នេះ មិនមាន​សមត្ថភាព ព្រោះ​ជា​កម្មវិធី​ពុំមាន​អាជ្ញាប័ណ្ណ​។​

៧) ទម្រង់ format ផ្សេងៗ​នៅលើ​កុំព្យូទ័រ​មានការ​ផ្លាស់ប្ដូរ
​ប្រសិន​ភាសា (language) ពុម្ពអក្សរ (font) ឬ​ការកំណត់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជម្រើស Performance Options លើ​កុំព្យូទ័រ នៅ​សុខៗ​ស្រាប់តែ​មានការ​ផ្លាស់ប្ដូ​រ​ទម្រង់ format ដោយ​អ្នក​មិនបាន​ធ្វើ​នោះ វា​អាចមាន​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ ដែល​អាចជា​ស្នាដៃ​របស់​មេរោគ​កុំព្យូទ័រ​។​

៨) ឯកសារ​បណ្ណាល័យ (Library file) សម្រាប់​ដំណើរការ​ហ្គេម កម្មវិធី … នៅលើ​កុំព្យូទ័រ ខូចខាត​
​មេរោគ​ដែលមាន​គេ​សរសើរ​ឡើង​យ៉ាងរឹងមាំ គឺមាន​សមត្ថភាព​បំផ្លាញ​ដល់ Library file របស់​កុំព្យូទ័រ​បាន​។ ដោយសារតែ​បែបនេះ កម្មវិធី និង​ហ្គេម​មួយចំនួន​អាច​ខូច មិនអាច​ដំណើរការបាន ដោយសារ​ដំឡើង​មិនបាន​ជោគជ័យ incomplete ឬ incorrect​។​

៩) បើក​កុំព្យូទ័រ​ភ្លាម មាន​លោត​ផ្ទាំង​សារ​យ៉ាងច្រើន តម្រូវឱ្យ​អ្នក​បិទ​ម្ដង​មួយៗ រហូត​ទាល់តែ​អស់ ឬ​មេរោគ​ខ្លះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី Explore ដែល​ពេល​បើក​កុំព្យូទ័រ​ឡើងមក ពុំមាន icon កម្មវិធី​នោះឡើយ​៕

 

Related posts

បើ​ភ្លេច Log Out គណនី​ Facebook ពី​ទូរសព្ទ​​អ្នក​ដទៃ កុំ​បារម្ភ​ឲ្យ​សោះ​

admin

Shortcut Key ក្នុង Photoshop សម្រាប់​ប្រើ​ជាមួយ​កុំព្យូទ័រ Mac និង Windows

admin

របៀបបង្ហាញលេខសំងាត់ WiFi នៅលើ Windows នឹង Mac ងាយៗ ដែរអ្នកត្រូវតែដឹង

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title