ណែនាំ Website ទាំង៩ សម្រាប់ Download ​កម្មវិធី​ហ្វ្រី​ពិតៗ​​​មាន​សុវត្ថិភាព​បំផុត​​​មិន​ខ្លាច​ឆ្លង​មេរោគ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​បាន​យល់​ដឹង​ហើយ អំពី​ហានិភ័យ​នៃ​ការ​ទាញ​យក​កម្មវិធី​លើ​អ៊ីនធឺណិត ប្រសិន​មិន​ប្រយ័ត្ន ​ចេះ​តែ​ចូល​វែបសាយ​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ នោះ​វា​នឹង​អាច​បង្ក​ឱកាស​ដល់ Hacker ​ធ្វើការ​ចម្លង​មេរោគ និង​លួច​យក​ព័ត៌មាន​សំខាន់​របស់​អ្នក​បាន ដោយសារ​តែ​អ្នក​ចុច​ប៊ូតុង Download លើ​កម្មវិធី​ក្លែងក្លាយ ដោយ​វា​មាន​ផ្ទុក​មេរោគ virus និង malware ​អាច​ឆ្លង​ចូល​កុំព្យូទ័រ​យ៉ាង​លឿន​បាន។ ដូច្នេះ​ទំព័រ​នេះ យើង​សូម​ណែនាំ​លោក​អ្នក​ឱ្យ​ស្គាល់​បណ្ដុំ​វែបសាយ​សុវត្ថិភាព​សម្រាប់​ទាញ​យក​កម្មវិធី​ហ្វ្រី​ដោយ​មិន​គិត​ថ្លៃ​ចំនួន៩ ដូច​ខាងក្រោម៖

១. Ninite (កម្រិត​សុវត្ថិភាព ៩៤%) >> Link
Ninite ត្រូវ​បាន​គេ​ស្គាល់​ជា​វែបសាយ​សុវត្ថិភាព​មួយ​ក្នុង​ការ​ទាញ​យក​កម្មវិធី​កុំព្យូទ័រ​ដោយ​ឥត​គិត​ថ្ល។

២. Softpedia (កម្រិត​សុវត្ថិភាព ៩៣%) >> Link
Softpedia ជា​វែបសាយ​មួយ​សម្រាប់​ទាញ​យក​កម្មវិធី​ដែល​មាន​ទំហំ​ធំៗ ​ហើយ​ក្នុង​នោះ​វា​ប្រមូលផ្ដុំ​ទៅ​ដោយ​ឯកសារ​ជាង 850,000 files  ក្នុង Database។ កម្មវិធី​រាប់រយ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជំនាន់​ជា​រៀងរាល់​ថ្ងៃ ដូច្នេះ​ អ្នក​មិន​ត្រឹម​តែ​កក់​ក្ដៅ​អត់​បញ្ហា​រឿង​មេរោគ​ទេ តែ​ក៏​ច្បាស់​ថា កម្មវិធី​ដែល​ទាញ​យក​ពី Softpedia គឺ​សុទ្ធតែ​ជា​ជំនាន់​ថ្មីៗ ឬ​ចុងក្រោយ។

៣. MajorGeeks (កម្រិត​សុវត្ថិភាព ៩៣%) >> Link
​បើទោះ​បី​វែបសាយ​មើល​ទៅ​ហាក់​ស្ថិត​នៅ​ជំនាន់​ចាស់ ដូច​គេហទំព័រ​បុរាណ​ក្នុង​ទសវត្ស​ឆ្នាំ៩០​ក៏​ដោយ ប៉ុន្តែ MajorGeeks ​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ខាង​ផ្ដល់​កម្មវិធី​ទាញ​យក ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ។

៤. FileHippo (កម្រិត​សុវត្ថិភាព ៩៣%) >> Link
FileHippo ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន ដោយសារ​វា​បាន​ប្រមូល​ផ្ដុំ​នូវ​កម្មវិធី​ដែល​បើក​ឱ្យ​ដំណើរការ​ប្រើ​បាន​ស្រាប់​ដែល​មាន​សរុប​ជាង 20,000 active program ហើយ​កម្មវិធី​សម្រាប់​ប្រព័ន្ធ​ដំណើរការ​ទាំង Windows, Mac និង Web។

៥. DonationCoder (កម្រិត​សុវត្ថិភាព ៩២%) >> Link
ថ្មីៗ​នេះ Donation Coder ​ក៏​ត្រូវ​បាន​ចាត់​ចូល​ជា​វែបសាយ​មាន​សុវត្ថិភាព​សម្រាប់​ទាញ​យក​កម្មវិធី​កុំព្យូទ័រ​ផង​ដែរ។

 

ក្រៅពី​នេះ​នៅ​មាន​វែបសាយ​គួរ​ឱ្យ​ទុក​ចិត្ត​ក្នុង​ការ​ចូល​ទៅ Download ​កម្មវិធី​ឯទៀត​ដូច​ជា (៦)-Download Crew (កម្រិត​សុវត្ថិភាព ៩១%) ​វែបសាយ (៧)-FileHorse ​(កម្រិត​សុវត្ថិភាព ៩១%) គេហទំព័រ (៨)-FilePuma (កម្រិត​សុវត្ថិភាព ៩០%) និង​ទី​ (៩)-SnapFiles មាន​កម្រិត​សុវត្ថិភាព (៩០%) ផង​ដែរ៕

Related posts

មកស្គាល់គេហទំព័រធំៗលើពិភពលោក អ្នកនឹងដឹងថាអស្ចារ្យប៉ុណ្ណា

Veasna WT

កំពូល Laptop ៨ម៉ូដែល សមត្ថភាព​ខ្លាំង និង​ស្ដើង ស័ក្ដិសមឱ្យ​លោក​អ្នក​​ពិចារណា​ទិញ​ប្រើដោយ​មិន​ស្ទាក់ស្ទើរ

admin

រឿងហេតុ5 យ៉ាងដែលធ្វើឱ្យថ្មទូរស័ព្ទiPhone របស់អ្នកឆាប់ខូច

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title