របៀបបិទ chat heads របស់ Messenger ដែលគួរអោយធុញទ្រាន់

ដំបូង យើងរំលឹកទៅដល់កាលពីឆ្នាំ ២០១៣, chat heads របស់ Facebook គឺវាបានធ្វើអោយយើងងាយស្រួលភ្ជាប់ទំនាក់ទំនងយ៉ាងរហ័សជាមួយមិត្តភក្តិ មិនថានៅពេលធ្វើដំណើររឺនៅកន្លែងណានោះទេ ។​ ហើយឥឡូវនេះ chat heads ត្រូវបានរួមបញ្ចូលគ្នាជាមួយកម្មវិធី Messenger (ដែលបានកាត់ផ្តាច់ពីសារផ្ទាល់មកជា App ថ្មី  ហើយវាពេញនិយមសម្រាប់បច្ចុប្បន្ន) ហើយជាច្រើនក៏បានសាំុជាមួយវាទៅហើយ ។

នៅពេលដែលអ្នកធ្វើការតម្លើងកម្មវិធី Messenger នៅលើទូរស័ព្ទ Android របស់អ្នក ជាធម្មតា chat heads វាបានបើករួចទៅហើយ ។ ដោយសារមិនមែនគ្រប់គ្នាចូលចិត្តវានោះទេ ដូច្នេះយើងនឹងបង្ហាញអ្នកពីរបៀបបិទ chat heads នេះ ។​ ជាការពិតណាស់វាងាយស្រួលនៅក្នុងការបិទ chat heads នេះដោយនៅពេលដែលវាចេញមក គ្រាន់តែចុចជាប់លើវាហើយអូសទៅកាន់សញ្ញាខ្វែង (X) ដែលនៅផ្នែកខាងក្រោមជាការស្រេច ក៏ប៉ុន្តែនៅពេលដែលមានសារថ្មីចេញមក នោះវានៅតែបង្ហាញ chat heads នោះដដែល ។ វាមិនមែនត្រឹមតែបង្ហាញតែនៅលើ Home Screen ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបង្ហាញសូម្បីតែនៅលើហ្គេមឬកម្មវិធីផ្សេងៗដែលអ្នកបើកប្រើប្រាស់ផងដែរដែលពិតជាគួរអោយរំខាន ។

Image result for disable facebook chat heads

ដើម្បីបិទ chat heads នេះអោយមានប្រសិទ្ធភាព ដំបូងអ្នកត្រូវចូលទៅកាន់ Messenger App ។ នៅពេលដែលអ្នកបានបើករួចហើយ អ្នកត្រូវចុចលើ រូប Profile ដែលនៅខាងលើផ្នែកខាងស្តាំ នោះវានឹងបង្ហាញ Options ជាច្រើន ។​ បន្ទាប់មកអ្នកត្រូវអូសចុះក្រោមបន្តិចរហូតអ្នកឃើញពាក្យ chat heads ដែលមានប៊ូតុងបិទបើកពណ៍ខៀវនៅផ្នែកខាងស្តាំ ។ ចុចលើប៊ូតុងមួយនោះ នោះវានឹងចេញជាពណ៍ប្រផេះ ដែលមានន័យថា chat heads ត្រូវបានបិទដោយជោគជ័យ ។ អ្នកក៏អាចបើកវាវិញនៅពេលណាក៏បានដែរដោយគ្រាន់តែចុចប៊ូតុងដដែលនោះអោយវាចេញពណ៍ខៀវ ។

Android: How to disable Facebook Messenger chat heads
Android: How to disable Facebook Messenger chat heads
Android: How to disable Facebook Messenger chat heads

Translated: Veasna WT

Source: PhoneArena

Related posts

តោះទាញយក រូបភាព Wallpaper ស្អាតៗ HD ដាក់លើទូរសព្ទ័ដៃ ឥលូវនេះ

admin

ដឹងពីមុខងារទាំងនេះ អ្នកនឹងកាន់តែមានភាពរីករាយក្នុងការប្រើប្រាស់ Google

Veasna WT

របៀប​ Download ​វីដេអូ​ Facebook ​តាម​ទូរស័ព្ទ បាន​យ៉ាង​ងាយស្រួល​តាម​ MyVideoDownloader មិន​ចាញ់ TubeMate

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title