Microsoft ​ដណ្ដើម​កៅអី​របស់​ Apple ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​លើ​ពិភពលោក

ក្រុមហ៊ុន Microsoft ទើប​ដណ្ដើម​បាន​តំណែង​ជា​ក្រុមហ៊ុន​ម៉ាក​ល្បី​មាន​តម្លៃ​បំផុត​លើ​ពិភពលោក ពី​ក្រុមហ៊ុន Apple។ ទោះជា​យ៉ាងណា នេះ​ជា​លើក​ដំបូង​ហើយ ដែល​មាន​ក្រុមហ៊ុន​ដទៃ​អាច​ដណ្ដើម​កៅអី​ជា​ម៉ាក​យីហោ​មាន​តម្លៃ​បំផុត បន្ទាប់​ពី Apple បាន​អង្គុយ​អស់​ខ្ទង់​សតវត្សន៍​នោះ។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​ពី​គេហទំព័រ Bloomberge។

របាយការណ៍​ឱ្យ​ដឹង​ពី​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Microsoft សរុប​មាន ៨១២,៩៣​ពាន់​លាន​ដុល្លារ ខណៈ​ដែល​តម្លៃ​របស់ Apple ​តិច​ជាង​បន្តិច​គឺ ៨១២,៦០លាន​ដុល្លារ។ ជា​ការ​ពិត តម្លៃ​ខ្លួន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ​ដូច​ជា Microsoft និង Apple ​តែង​មាន​ការ​ផ្លាស់ប្ដូរ ហើយ​ Microsoft ក៏​មិន​ប្រាកដ​ថា អាច​កាន់​តំណែង​នេះ​ជាប់​យូរ​អង្វែង​ក៏​ថា​បាន។ យ៉ាងណា វា​ហាក់​មិន​មាន​អ្វី​គួរ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ឡើយ ដោយសារ​តម្លៃ​ខ្លួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​ពីរ​ឧស្សាហ៍​មាន​ការ​ប្រែប្រួល។

​ជំនួស​មក​វិញ ពេល​នេះ Apple ហាក់​មិន​សូវ​កាក់កប​ជាមួយ​ការ​ចែកចាយ​លក់ iPhone ​ជំនាន់​ចុងក្រោយ។ ដូច្នេះ​នេះ​អាច​ជា​ហេតុផល​ Microsoft ​បាន​តំណែង​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​ (តែ​រយៈពេល​បណ្ដោះ​អាសន្ន) ដោយ​មិន​ចាំបាច់​ប្រឹង៕

Related posts

តើក្រុមហ៊ុនលំដាប់ពិភពលោកលើកទឹកចិត្តបុគ្គលិករបៀបណាខ្លះ បានជាមានអ្នកស្មោះស្ម័គ្របម្រើក្រុមហ៊ុនរាប់ឆ្នាំ?

admin

iOS 12.1 នឹងចេញជាផ្លូវការនៅថ្ងៃ30តុលានេះហើយ!

Veasna WT

ក្រសួងដាក់ចេញផែនការ ពង្រីកប្រព័ន្ធអ៊ីនធើណេតឱ្យដល់ទីជនបទ

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title