មក​ស្គាល់​កម្មវិធី​ល្អៗ​ដែល​អ្នក​គួរ​មាន ពេល​តម្លើង Windows រួច

បន្ទាប់ពី​​តំឡើង Windows ចេញ​ជា​រូបរាង​រួច​ ការងារ​បន្ទាប់​ គឺ​ការ​ដំឡើង​កម្មវិធី​​​ប្រើប្រាស់​លើ​កុំព្យូទ័រ។ ថ្ងៃនេះ យើងបង្ហាញ​​ពី​កម្មវិធី​ចាំបាច់​ដែល​អ្នក​គួរតម្លើង បន្ទាប់​ Set Up Windows រួច​ទាំង​ប្រភេទ 32bits និង 64 bits។

១) កម្មវិធី DriverPack Solutions

ចំណុច​ដំបូង​នេះ សំដៅ​លើ​របៀប​ដោនឡូត Drivers ដាក់​លើ​កុំព្យូទ័រ ព្រោះ​ថា​នៅ​ពេល​ដែល​កុំព្យូទ័រ​អត់​ស្គាល់ Drivers ណាមួយ​ទោះ​ជា​តំឡើង​កម្មវិធី​ល្អ​យ៉ាង​ម៉េច​ក៏​អត់​បាន​ដែរ។

DriverPack Solutions ជា​កម្មវិធី​ល្អ​មួយ​ក្នុង​ចំណោម​កម្មវិធី Drivers ដែល​អាច​ជួយ​ឲ្យ​អ្នក​អាច​តំឡើង Drivers សរុប​ម្ដង​ទាំង​អស់ ដោយ​មិន​ចាំបាច់​ហត់​ដើរ​រក​ម្ដង​មួយៗ។

ដើម្បី​ដោនឡូត Driver សរុប ដោយ​មិន​ចាំបាច់​ហត់​ដើរ​រក​ម្ដង​មួយៗ គ្រាន់​តែ​ចុច​នៅ​ទីនេះចូល​ទៅ Google->Index Of DriverPack រួច​ដោនឡូត​ហើយ​តំឡើង​ជា​ការ​ស្រេច។

– (Driver គឺ​ជា​បណ្ដុំ​នៃ​មុខ​ងារ​លើ​កុំព្យូទ័រ​ដូចជា មុខងារ Audio, Sound, Mouse, Battery, Sensor​, Monitor, Network Adapter ជាដើម។)

ចំណាំ៖ ប្រសិន​បើ​លោត​សញ្ញា ! ត្រង់​ Sound មាន​ន័យថា នៅ​ខ្វះ Driver Sound ដូច​នេះ​អ្នក​គ្រាន់​តែ​Update Driver ឬតំឡើង​កម្មវិធី DriverPack Solutions ជាការស្រេច។

២) កម្មវិធី WinRAR ឬ WinZip

ជា​ទូទៅ អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​កម្មវិធី​នេះ​ហើយ វា​មាន​តួនាទី​ក្នុង​ការ​បង្ហាប់ ឬ​ខ្ចប់File, Foloder ឲ្យ​មាន​ទំហំ​តូច អាច​ពន្លាត​វិញ​បាន ស្រួល​ Upload ​តាម Cloud ហើយ​វា​ធានា​សុវត្ថិភាព Folders របស់​អ្នក​មិន​ឲ្យ​មេរោគ​ស៊ី​បាន ហើយ​ប្រិយមិត្ត​ក៏​អាច​ដាក់​លេខ​សំងាត់​មួយ​ជាន់​ទៀត ដើម្បី​ឲ្យ​សុវត្ថិភាព​ផង​ដែរ។

កម្មវិធី WinRAR ឬ WinZip អាច​ដោនឡូត​បាន​ដោយ​មិន​គិត​ថ្លៃ ហើយ​អាច​ប្រើ​បាន​គ្រប់​ជំនាន់ Windows ណា​ក៏​បាន សូម្បី​តែ Mac OS ក៏​អាច​ប្រើ​បាន​ដែរ គ្រាន់​តែ​អស់​លុយ​គេ​ប្រើ Extractor ជំនួស​វិញ។

ដើម្បី​ដោនឡូត​កម្មវិធី WinRAR ឬ WinZip ចុច​នៅ​ទីនេះ

៣) កម្មវិធី Ms.Office

Ms.office 2010

កម្មវិធី​នេះ Ms Office នេះ​ពេញ​និយម​បំផុត​នៅ​លើ Windows មិន​បាច់​រៀប​រាប់​ច្រើន​ក៏​អ្នក​ទាំង​អស់​គ្នា​ដឹង​ពី​អត្ថប្រយោជន៍​វា​ដែរ​ព្រោះ​ការ​សរសេរ ឬ​កត់​ត្រា ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​ជា​ជំនួយ​ការងារ​ប្រចាំ​ថ្ងៃ។

Ms.Office 2016
របៀប​ដោនឡូត និង Activate Ms. Office (2010, 2013,2016… ល​ទៅ Google->Index of KMSpico ចុច​នៅ​ទីនេះ បន្ទាប់​ពី​ដោនឡូត​រួច​ហើយ ត្រូវ​តំឡើង​វា​លើ​ម៉ាស៊ីនបន្ទាប់​ពី​តំឡើង​រួចហើយ បើក​កម្មវិធី​​ចុច​លើ​ប៊ូតុង​ក្រហម​ រួច​លើ​រូប Ms.Office រង់​ចាំ​ប្រហែល​ជា ១ នាទី​នោះ Ms.Offie និង​ត្រូវ Activated ដោយ​ស្វ័យ​ប្រវត្តិ។

៤) កម្មវិធី Media Player

ជា​ធម្មតា ឯកសារ​មាន​ទាំង​រូប​ផង អក្សរ​ផង​និង​សំឡេង​ផង។ បើ​អ្នក​តម្លើង WinRAR និង Ms. Office រួច​ហើយ មាន​ន័យ​ថា តម្លើង​កម្មវិធី​មើល​អក្សរ និង​រូប​រួច​ហើយ តែ​នៅ​ខ្វះ​សំឡេង។

កម្មវិធី VLC Media Player ឬ​កម្មវិធី​ណា​ក៏​បាន​ដែល​អ្នក​ពេញ​ចិត្ត​អាច​មើល​វីដេអូ​បាន​ស្រួល តែ​ក្នុង​នេះ សូម​បង្ហាញ​កម្មវិធី VLC Media Player ព្រោះ​វា​ងាយ​ស្រួល​ដោនឡូត មិន​ទាម​ទារ​ឲ្យ Crack ឬ Activate អ្វី​នោះ​ទេ។

ដើម្បី​ដោនឡូត​កម្មវិធី

៥) កម្មវិធី Browsers

កាល​មុន​ពេល​តំឡើង​កុំព្យូទ័រ​រួច​រាល់ គេ​និយម​ប្រើ Google Chrome ឬ Firefox តែ​ដោយ​សារ Browsers ទាំង​ពីរ​នេះ​មាន​អាយុ​រាង​ចំណាស់​ដែរ​ហើយ ក្រុម​ការងារ​ណែនាំ​ឲ្យ​ប្រើ​កម្មវិធី Browsers ថ្មីៗ​ដូច​ជា UC Browsers, Opera, Vivaldi, Tor Browser, Microsoft Internet Explorer(IE) ឬ Microsoft Edge ដែល​មាន​មក​ស្រាប់​ជាមួយ Windows 10 ឬ Windows 10s ដែល​វា​ដំណើរការ​លឿន ទោះ​ជា​ល្បឿន​អ៊ីនធើណិត​យឺត​ក៏​ដោយ។

ដើម្បី​ដោនឡូត​កម្មវិធី​ទាំង​នេះ ចូល​ទៅ Google->Index of UC Browsers, Opera, Vivaldi, Tor Browser, Microsoft Internet Explorer(IE)….ជា​ការស្រេច។

៦) កម្មវិធី​សម្រាប់​ដោនឡូត​ចម្រៀង ឬ​វីដេអូ

ចំណុច​នេះ មិន​ចាំបាច់​ក៏​បាន​ដែរ ប៉ុន្តែ​បើ​មាន Browsers ហើយ​ត្រូវ​តែ​ភ្ជាប់​អ៊ីនធើណិត អឺចឹង! បើ​អត់​មាន​កម្មវិធី​ដោនឡូត​វីដេអូ ឬ​ចម្រៀង​ដូច​មិន​សូវ​ទំនង។

កម្មវិធី IDM ជា​កម្មវិធី​ដែល​អ្នក​ទាំង​អស់​បាន​ស្គាល់​រួច​ហើយ តែ​ភាគ​ច្រើន​មិន​អាច​ប្រើ​បាន​រហូត​ទេ វា​តែង​ទាម​ទារ​ឲ្យ​ដាក់ Serial numbers ជាដើម។

ដើម្បី​ដោនឡូត IDM ដែល​អាច​ប្រើ​បាន​រហូត ចុច​នៅ​ទីនេះ។

៧) កម្មវិធី​ជំនួយ​ការ​លេង​ហ្គេម​និង​កម្មវិធី​ធំៗ

កម្មវិធី​​នេះ​គ្រាន់​តែ​ជា​កម្មវិធី​សម្រាប់​ជំនួយ​ប៉ុណ្ណោះ ដែល​មាន​ដូច​ជា​

៨) កម្មវិធី​បើក​អាន​ឯកសារ PDF

កម្មវិធី​សម្រាប់​បើក​អាន​អក្សរ​ជា​លក្ខណៈ Offline ឬ​ហៅ​ថា PDF អ្នក​អាច​ប្រើ​កម្មវិធី​ខាង​ក្រោម​នេះ​បាន​

៩) កម្មវិធី​ការពារ​ការ​ឆ្លង​មេរោគ

តាម​ពិត​ទៅ នៅ​លើ​កុំព្យូទ័រ​មាន Windows Firewall រួច​ហើយ​សម្រាប់​ការពារ​មេរោគ​ដែល​ឆ្លង​ចូល​កុំព្យូទ័រ តែ​ប្រសិន​បើ​ចង់​បាន​កម្មវិធី​ជំនួយ អ្នក​អាច​តម្លើង​កម្មវិធី​ទាំង​នេះ​បាន៖

១០) កម្មវិធី​ Khmer Unicode

កម្មវិធី​នេះ អាច​ជួយ​ឲ្យ​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​លើ Office បាន​ដោយ​ងាយ ដើម្បី​តំឡើង​ត្រូវ​ចូល​ទៅ​កាន់

១១) កម្មវិធី​សំខាន់​ផ្សេង​ទៀត

ទាំងនេះ គ្រាន់​តែ​ជា​កម្មវិធី Defaul(កម្មវិធី​ដើម​) ដែល​អ្នក​​តម្លើង​ Windows ដំបូងគួរ​ដឹង ​សម្រាប់​តំឡើង​ទុក​​ប្រើ​ខ្លួន​ដោយ​ឯង ប្រសិន​បើ​ប្រិយមិត្ត​ចង់​បាន​កម្មវិធី​ទុក​ប្រើ​ប្រាស់​ផ្សេង​ទៀត អាច​បញ្ចេញ​​មតិ​​នៅ​ខាងក្រោម​នេះ​បាន៕

Related posts

ទទួលបានពត៏មានបច្ចេកវិទ្យាថ្មីៗ និងគន្លឹះខ្លីៗជាភាសាខ្មែរ ទាញយកនៅលើទូរសព្ទ័ដៃ ទាញយកឥលូវនេះ

admin

ងាយៗ​ពី​របៀប Activate កម្មវិធី Ms.Office 2010 ដល់ 2016 ដោយ​ខ្លួន​ឯង

admin

របៀបបំប្លែងរូបភាពផ្សេងៗអោយទៅជា icon យ៉ាងងាយស្រួល

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title