លក្ខណៈពិសេសថ្មីចុងក្រោយរបស់ Instagram អាចកំណត់ថានរណាខ្លះអាចឃើញ Stories របស់អ្នកបាន

អ្នកប្រើប្រាស់ Instagram ជាញឹកញាប់ពួកគេតែងតែព្យាយាមធ្វើយ៉ាងណាអោយមាន Followers កាន់តែច្រើនតាមដែលអាចធ្វើទៅបាន ។ ប៉ុន្តែការដែលពួកគេទទួលបាននូវ Followers ច្រើនពីមនុស្សដែលមិនធ្លាប់ស្គាល់ នោះពួកគេនឹងជៀសមិនផុតទេពីការកំណត់ទៅលើអ្វីដែលចង់អោយគេឃើញ ហើយអ្នកណាខ្លះដែលអាចឃើញវា ។

Instagram’s latest feature lets you share your stories with a select few

ឥឡូវនេះ Instagram អាចអនុញ្ញាតអោយអ្នកធ្វើវាបានតាមរយៈមុខងារមួយឈ្មោះថា  “Closed Friends” ។ មុខងារថ្មីនេះអាចអោយអ្នកធ្វើជាបញ្ជី Followers ណាដែលអ្នកចង់អោយឃើញ Stories របស់អ្នក ហើយអ្នកដែលមិននៅក្នុងបញ្ជីនោះនឹងមិនអាចឃើញ Stories របស់អ្នកបានទេ ។

នៅពេលដែលអ្នកបង្ហោះ Story នៅលើ Instagram ​ឥឡូវអ្នកនឹងឃើញមានជម្រើសថ្មីមួយបន្ថែមទៀតគឺ Closed Friends ដែលមានរូបផ្កាយពណ៌ស និងផ្ទៃពណ៌បៃតងជាសម្គាល់ ។ នៅពេលដែលអ្នកចុចនៅលើវា មានតែមិត្តជិតស្និទ្ធដែលអ្នកបានកំណត់ប៉ុណ្ណោះដែលអាចឃើញ Story របស់អ្នក ខណៈដែល Followers ដទៃទៀតមិនបានដឹងថាអ្នកបង្ហោះ Story នេះនោះទេ ។

Instagram’s latest feature lets you share your stories with a select few

បញ្ជីដែលអ្នកបានជ្រើសរើសនេះដែរអាចមើលឃើញតែអ្នកផ្ទាល់ប៉ុណ្ណោះ ។ នៅពេលដែលអ្នកស្ថិតក្នុងបញ្ជីរបស់អ្នកផ្សេង អ្នកនឹងដឹងពីវាតាមរយៈសញ្ញាពណ៌បៃតងតូចមួយដែលបង្ហាញឡើងនៅពេលដែលអ្នកចូលមើល Story របស់គេ ។ អ្នកក៏អាចដឹងអត្តសញ្ញាណនរណាម្នាក់ ថានរណាដែលគួរអោយទុកចិត្តបាន ដោយគ្រាន់តែមើលទៅលើតារាង Stories របស់អ្នក ហើយសម្គាល់ទៅលើ​ រង្វង់ពណ៌បៃតងនៅជុំវិញរូប Profile របស់ពួកគេ ។

ខណៈពេលដែលលក្ខណៈពិសេសថ្មីនេះ ហាក់មានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទូទៅ មិនបាច់ភ្ញាក់ផ្អើលទេប្រសិនបើតារាម៉ូដែល Instagram ដាក់មុខងារនេះមកលើអ្នក ។ ការដាក់អោយមានមុខងារ Closed Friends នេះនឹងមាននៅលើ Device របស់អ្នកឆាប់ៗនេះ!

Translated by Veasna WT

Source: PhoneArena

Related posts

Twitter កំពុងធ្វើតេស្តលក្ខណៈពិសេសថ្មីមួយងាយស្រួលផ្លាស់ប្តូររវាង…

Veasna WT

ទីបំផុត អ្នកអាចផ្ញើរ Stickers ទៅកាន់មិត្តភក្តិរបស់អ្នកនៅលើ​ WhatsApp បានហើយ!

Veasna WT

កម្មវិធី Messenger របស់ Facebook នឹងកែប្រែមុខមាត់ថ្មី នៅពីរបីថ្ងៃខាងមុខនេះហើយ! (មានវីដេអូ)

Veasna WT

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title