ក្រុមហ៊ុន MSI ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍រដូវរងារ DreamHack WINTER ឆ្នាំ 2018

នៅក្នុងនាមដែលលេចធ្លោរនៅក្នុងក្រុមហ៊ុនឧស្សាហកម្មលេងហ្គេម Hardware នោះ ក្រុមហ៊ុន MSI នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍រដូវរងារ DreamHack Winter 2018 នៅក្នុងស្តង់ដែលមានទំហំ 130m²។ ព្រឹត្តិការណ៍នេះ ស្ថិតនៅក្នុង DreamExpo នៅក្នុងតំបន់ Jönköping នៃប្រទេសស៊ុយអ៊ែត ហើយព្រឹត្តិការណ៍នេះនឹងភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ eSports និងសកម្មភាពជាច្រើនទៀតដែលមានអ្នកគាំទ្រជាច្រើនមកពីតំបន់ជាច្រើននៅជុំវិញពិភពលោកនោះ។

នៅក្នុងសាល Hall B ស្ថិតនៅក្នុងស្តង់លេខ B01:22 នេះ អ្នកចូលរួមទស្សនាជាច្រើននៃក្នុងព្រឹត្តិការណ៍ LAN-party នៅក្នុងពិភពលោកនេះអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងផលិតផលចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI ខណៈពេលដែលលេងហ្គេមថ្មីៗជាច្រើននោះ! លោក Sam Chern ដែលជាអនុប្រធានជំនួយការផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI និយាយថា “សម្រាប់ព្រឹត្តិការណ៍ DreamHack នេះ អ្នកទស្សនាជាច្រើននឹងឃើញនូវការដាក់តាំងបង្ហាញនូវផលិតផលជាច្រើនសម្រាប់លេងហ្គេមចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI ជាមួយនឹងសមត្ថភាពនៃការប្រើប្រាស់ដ៏អស្ចារ្យ។ សូមចូលមកស្តង់របស់ក្រុមហ៊ុន MSI ដើម្បីបង្ហាញនូវជំនាញដ៏ខ្លាំងក្លារបស់អ្នក។”

បន្ទប់លេងហ្គេមផ្សាយបន្តផ្ទាល់ (LIVING ROOM GAMING)

គំនិតនៃស្តង់នេះគឺមានការបង្ហាញអំពីផ្នែកជាច្រើននៃការលេងហ្គេម ការបង្កើតនូវបន្ទប់សម្រាប់លេងហ្គេមសម្រាប់ eSports setting ។ នៅក្នុងបន្ទប់នេះក៏មានការបង្ហាញនូវផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI ដែលមានភ្ជាប់ទៅកាន់ Samsung Gaming TV ក្នុងការផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យក្នុងការប្រើប្រាស់។ នៅក្នុងស្តង់នេះ អ្នកទស្សនាជាច្រើនអាចធ្វើការតេស្តសាកល្បងទៅលើ Trident X, P65 និង MSI-Corsair PC ជាច្រើនទៀត។

BRUTAL ROYALE – ការប្រកួតដើម្បីបង្ហាញសមត្ថភាពរបស់អ្នក

អ្នកទស្សនាជាច្រើនអាចធ្វើការប្រកួតប្រជែងនៅក្នុងស្តង់របស់ MSI Booth តាមរយៈការប្រកួតនៅក្នុងហ្គេម “Dying Light: Bad Blood” – Brutal Royale ។ នៅក្នុងការប្រកួតនេះអាចមានគ្នាដល់ទៅ ១២ នាក់ដែលបង្ហាញនូវជំនាញនៃការលេងហ្គេមរបស់ពួកគេ ហើយនឹងក្លាយជាអ្នកដែលឈរជើងចុងក្រោយគេបំផុត។ សម្រាប់ហ្គេមនេះគឺមានការសហការគ្នាជាមួយនឹងក្រុមហ៊ុន Techland ដែលជាអ្នកអភិវឌ្ឍទៅលើហ្គេម “Dying Light: Bad Blood” នេះ។ អ្នកចូលរួមជាមួយនឹងឈ្នះបាននូវរង្វាន់ជាច្រើនពីក្រុមហ៊ុន MSI សម្រាប់ការប្រកួតឈ្នះនេះ។ វាក៏មានកន្លែងសម្រាប់ធ្វើការថតរូបភាពដែលអ្នកចូលរួមទស្សនាអាចថតរូបភាពជាមួយនឹងអាវុធជាច្រើនសម្រាប់ការលេងហ្គេមផងដែរ។ អ្នកលេងហ្គេមជាច្រើនអាចធ្វើការប្រកួតជារៀងរាល់ថ្ងៃ ហើយនឹងទទួលបាននូវរង្វាន់កាដូសម្រាប់ការបង្ហោះនៅក្នុង #MSIDHW2018 ផងដែរ។

ការលេងហ្គេមជាមួយនឹងផលិតផលចុងក្រោយបំផុតរបស់ MSI GS65

ដើម្បីផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតសម្រាប់ការលេងហ្គេមនោះ កុំព្យូទ័រ GS65 Stealth Thin គឺមានគែមស្តើងកម្រិត 4.9 mm ultra-thin bezel និងមានកម្រិតអេក្រង់ 82% screen-to-body ratio ។ ជាមួយនឹងការបំពាក់នូវអេក្រង់ទំហំ 15.6-inch display របស់កុំព្យូទ័រ GS65 Stealth Thin ដែលមានល្បឿន 144 Hz refresh rate និងកម្រិត 7 ms response time ពិតជាផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតសម្រាប់ការលេងហ្គេមនេះ។ ម៉ាស៊ីននេះក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីប 8th Gen Intel i7 និងក្រាហ្វិកកាត Geforce GTX 1070 ហើយវាអាចដំណើរការនូវហ្គេមជាច្រើននៅក្នុងកម្រិត ultra/high settings ថែមទៀត។

MSI RTX 20 Series GAMING X TRIO

ក្រាហ្វិកកាត GeForce RTX 20 Series GAMING X TRIO គឺជាការវិលត្រឡប់នៃក្រាហ្វិកកាតដែលមានកង្ហារដល់ទៅ ៣ ដ៏អស្ចារ្យពីក្រុមហ៊ុន MSI ។ នេះគឺជាក្រាហ្វិកកាត GPU ដ៏អស្ចារ្យ ហើយសម្រាប់ TRIO Series គឺមានរូបរាងយ៉ាងប្រណិតស្រស់ស្អាតជាមួយនឹងការប្រើប្រាស់នូវពណ៌ខ្មៅ និងលោហធាតុពណ៌ប្រផេះដែលពិតជាមានពណ៌ស្រស់ស្អាតស៊ីគ្នាខ្លាំងណាស់។ សម្រាប់ក្រាហ្វិកកាតនេះគឺពិតជាអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ RGB effects ដែលអាចមើលឃើញនៅផ្នែកខាងមុខ និងផ្នែកខាងរបស់ក្រាហ្វិកកាតនេះដែលអាចគ្រប់គ្រងបញ្ជាបានតាមរយៈកម្មវិធី MSI’s Mystic Light software និងសម្រាប់ synchronize ជាមួយនឹងសមាសភាគ RGB ជាច្រើនផ្សេងទៀត។

MSI Z390 MOTHERBOARDS

នេះគឺជា MSI Z390 MOTHERBOARDS ដែលមានភ្ជាប់ជាមួយនឹងមុខងារជាច្រើនដូចជា MEG, MPG ឬ MAG series រួមជាមួយនឹង PRO Series, MSI Z390 motherboards នេះគឺមានរូបរាងថ្មីស្រឡាងតែម្តង ហើយវាក៏មានមុខងារសម្រាប់ការជំនួយដល់អ្នកលេងហ្គេម អ្នកបង្កើតនូវ Content និងអ្នកជំនាញក្នុងការប្រើប្រាស់តាមតម្រូវការជាក់ស្តែងនោះ។

MSI Trident X 

MSI Trident X ផ្តល់នូវកម្លាំងដ៏ខ្លាំងក្លា និងភ្ជាប់ជាមួយនឹងក្រាហ្វិកដែលមានរូបរាងស្តើង តួខ្លួនតូចហើយវាមានការពង្រឹងទៅលើសមាសភាគជាច្រើនថែមទៀត។ នេះគឺជា Gaming PC ដែលបំពាក់នូវកាត NVIDIA GeForce® RTX ចុងក្រោយបំផុតដែលជាប្រភេទ RTX2080 Ti ។ វាមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® 9th generation i9 processor ដែលធ្វើឱ្យកម្លាំងម៉ាស៊ីននេះខ្លាំងក្លាកម្រិតខ្ពស់បំផុតសម្រាប់ការលេងហ្គេមរបស់អ្នក។

ម៉ូនីទ័រលេងហ្គេម MSI Oculux NXG251R Gaming Monitor

MSI Oculux NXG251R Gaming Monitor គឺមានសមត្ថភាពនៃការឆ្លើយតបលឿនតិចជាង 1ms response time និងកម្រិត ultra-high 240Hz refresh rate ដែលធ្វើឱ្យការប្រកួតប្រជែងរបស់អ្នកដំណើរការបានលឿនបំផុត។ សម្រាប់ហ្គេមដែលមានចលនាច្រើននោះគឹលែងជាបញ្ហាហើយដោយសារតែវាពិតជាលឿនមែនទែន។ សម្រាប់ RGB zone ដែលស្ថិតនៅផ្នែកខាងក្រោយនេះអនុញ្ញាតឱ្យអ្នកលេងហ្គេមជាច្រើនមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់នូវភ្លើង lighting effects ជាមួយនឹង MSI Mystic Light ដើម្បីបង្ហាញអំពីស្ទាយ៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុង LAN party ឬការប្រកួតផ្សាយបន្តផ្ទាល់នោះ។

ជួបជាមួយនឹង STREAMERS ដែលអ្នកពេញចិត្ត

ក្រុមហ៊ុន MSI នឹងនាំយកនូវការផ្តល់ទេពកោសល្យដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍ DreamHack Winter 2018 នេះ។ អ្នកជំនាញខាងលេងហ្គេមចំនួន ៩ នាក់នឹងធ្វើការផ្សាយបន្តផ្ទាល់នៅក្នុងស្តង់នេះតែម្តងដែលមានការបង្ហាញនូវហ្គេមដ៏ពេញនិយមថ្មីៗ និងផលិតផលជាច្រើនទៀតផងដែរ។ អ្នកគាំទ្រ និងអ្នកលេងហ្គេមស្វាគមន៍ក្នុងការចូលមកកាន់ស្តង់នេះ។ MartinCreek, RosieRiver, Nadmyre, Emzia, Pandagirl, Mimimimichaela, Annie Fuchsia, Gabbie និង ChimmTV នឹងមានវត្តមាននៅក្នុងស្តង់របស់ក្រុមហ៊ុន MSI នេះ! DreamHack Winter 2018 សន្យាថានឹងនាំយកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ LAN-Party ដ៏ធំបំផុតនៅក្នុងពិភពលោក ហើយក្រុមហ៊ុន MSI គឹពិតជាមានក្តីរីករាយក្នុងការនាំយកចែករំលែកនូវបទពិសោធន៍ដ៏អស្ចារ្យទាំងអស់នេះផងដែរ៕

ប្រភពពី៖ Eworldmagz

Related posts

វេបសាយមានតម្លៃ ២៣ លានដុល្លារ លក់​ដូរ​ទំនិញ​ខុស​ច្បាប់​ត្រូវ​បាន​រឹប​អូស

admin

តោះ! មកមើលលក្ខណៈពិសេសៗរបស់ iPad Pro ឡូយកប់ម៉ង! (មានវីដេអូ)

Veasna WT

Mozilla ត្រៀម​ចេញ​ Browser ថ្មី ដើម្បី​​​ផ្តួល Google Chrome ឲ្យ​បាន​

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

Click to Hide Advanced Floating Content

no-alternative title