Google Photos បន្ថែម​ការ​ផ្ទុក​ក្នុង Album ទ្វេ​ដង​ដល់​អ្នក​ប្រើប្រាស់!

នេះជាការផ្តល់ឲ្យដ៏ធំធេងរបស់ Google ដែលតែងតែផ្តល់ភាពងាយស្រួលដល់អ្នកអ្នកប្រើប្រាស់គ្រប់ទិសទីទូទាំងពិភពលោក។ Google ទើបតែបានផ្តល់ឲ្យអ្នកប្រើប្រាស់ Google Photos អាចដាក់រូបភាពចូល Private Album ពួកគេឡើងទ្វេរដង ចាប់ពី 10,000 រូបភាពនិងវីដេអូ ឡើងដល់ 20,000 រូបភាពនិងវីដេអូ ដែលនេះជាចំនួនមួយដ៍ធំធេងណាស់ ព្រោះតែ 10,000 រូបភាព​និង​វីដេអូ ដាក់រាប់ឆ្នាំមិនអស់ផង។

ចាប់ពីពេលនេះតទៅអ្នកប្រើប្រាស់ Google Photos អាចដាក់បន្ថែមរូបភាពនិងវីដេអូចូលក្នុង Private Album បានដល់ 20,000 រូបនិងវីដេអូ ដូចជា Shared Album ដែរ ដូច្នេះចាំអង្កាល់ទៀត អ្នកដែលមានរូបភាព មិនទាន់បានអាប់ឡូតចូល Google Photos ក៏គួរតែចាប់ផ្តើមឥឡូវនេះ ដើម្បីរក្សាទុករូបភាពនិងវីដេអូរបស់អ្នកឲ្យមានសុវត្ថិភាព ឋិតថេរ និងអាចបើកមើល ឬបើកយក​បាន​គ្រប់​ទីកន្លែង។

រំលឹកដែរថា Google Photos គឺជាគេហទំព័រ ឬក៏ជាកម្មវីធីមួយនៅក្នុងការគ្រប់គ្រងរបស់ Google ហើយវាក៏ជាផ្នែកមួយដូចទៅនឹង Google Translate, Play Store, Drive, និង Gmail ដទៃទៀតដែរ ដោយអ្នកអាចប្រើបានដោយគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ។ Google Photos ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ក្នុងគោលបំណងសម្រាប់រក្សាទុកនូវរូបថតអានុស្សាវរីយ៍របស់អ្នក​ទាំងអស់ ដោយឥតកំណត់ ហើយក៏មិនបាត់បង់គុណភាពច្រើនឡើយ ព្រោះវាអាចរក្សានូវរូបភាពដល់ទំហំ 16 មេហ្គាភិចស៊ែល និង​វីដេអូ​កម្រិត Full HD។

កម្មវិធីនេះពិត​ជាមានប្រយោជន៍ខ្លាំងដល់ការ​ប្រើប្រាស់ របស់មនុស្សគ្រប់ៗគ្នា ព្រោះកម្មវិធីអាច រក្សាទុករូបភាពរបស់យើង ដោយ​ស្វ័យប្រវត្តិបាន ហើយយើងអាច ជ្រើសរើសយក Free Unlimited ដោយរូបភាព អាចកាត់គុណភាពបន្តិច តែនៅកម្រិតមួយ ច្បាស់​ល្អ និងការរក្សាទុកដោយ មិនកំណត់ តែបើអ្នករើសរើស Original នោះ រាល់រូបភាពដែលរក្សាទុក យកគុណភាពដើម និងទំហំដើម ដូច្នេះ Storage ដែល Google បានចែកអោយ ប្រើប្រហែលខ្ទង់ 15GB នោះអាចនឹងឆាប់ពេញ ដូច្នេះយើងណែនាំ ឲ្យរើសយក Free Unlimited វិញ។

ការរក្សារូបភាពរបស់វាជាលក្ខណៈស្វ័យប្រវត្តិ ដូច្នេះរាល់ការបាត់ស្មាតហ្វូន ឬថេប្លេត មិនបាច់ព្រួយថា ស្តាយរូបថតទៀតទេ ដោយ​គ្រាន់តែទាញយក កម្មវិធីនេះទៅប្រើប្រាស់ដើម្បីឲ្យវារក្សា រូបភាពជំនួសអ្នក នៅលើពពក ហើយអ្នកក៏ងាយស្រួល បើកមើលរូប​ទាំង​នោះ នៅលើកុំព្យូទ័រក៏បាន នៅទីណាក៏បាន។

Related posts

គេហទំព័រទាំង 5អាចអោយលោកអ្នករក្សារឯកសារ នៅលើ Internet យ៉ាងមានសុវត្ថិភាព

admin

បកស្រាយ​ឲ្យ​អស់​ចម្ងល់​កូដ 404 Error ដែល​ច្រើន​ឃើញ​លើ​អ៊ីនធឺណិត

admin

មិនទាន់​បាត់ឈឺក្បាលផង មេរោគ​ថ្មី​សាហាវ​មួយ​ទៀតកំពុង​វាយប្រហារ​នៅ​ប៉ែក​អឺរ៉ុប​និង​អាមេរិក

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline