Banner ads below article

សុខ​ក្រម បណ្តុំ​ពត៌​មាន​ទាក់​ទង​ទៅ​នឹង សុខភាព ដែល​អ្នក​គួរ​តែ​តម្លើង លើ​ស្មាត​ហ្វូន!

-- ផ្សព្វផ្សាយ--

សុខក្រម គឺជាកម្មវិធីមួយ ដែលត្រូវបាន បង្កើត​ឡើង ដោយ​ក្រុម​អ្នក​អភិវឌ្ឍ របស់​ក្រុម​ហ៊ុនមួយ ឈ្មោះ​ថា CodinGate ដើម្បីចែក​រំលែក នូវ​ពត៌​មាន​ជា​ច្រើន ទាក់​ទង​ទៅនឹង សុខភាព។ កាន់តែពិសេស បន្ថែម​ទៀត​នោះ គឺថា​ កម្មវិធីនេះ​ ក៏មានបង្ហាញនូវ ទីតាំង (ផែនទី) របស់ មន្ទីរពេទ្យជាច្រើន ក្នុងរាជធានីភ្នំពេញ​យើង ផងដែរ។

វានៅមាន ផ្នែកធំៗជាច្រើនទៀត ដែលនឹងផ្តល់ អត្ថប្រយោជន៍ធំ ដែលអ្នក ដោយក្នុងនោះ រួមមានដូចជា៖

-- ផ្សព្វផ្សាយ--

  • ពត៌មានពីអ្នកជំនាញវេជ្ជសាស្រ្ត
  • កន្លែងពិគ្រោះ & ព្យាបាល
  • ចំណេះដឹងខ្លីៗ
  • សាររំលឹកពីតំហែទាំសុខភាព
  • ឱសថ
  • ទីតាំងមន្ទីរពេទ្យ & ឱសថស្ថាន

យ៉ាងណាមិញ ចំពោះកម្មវិធីនេះ ដាក់អោយប្រើប្រាស់ ដោយស៊េរីទេ ដូចនេះ ប្រិយមិត្ត ដែលប្រើប្រាស់ នូវស្មាតហ្វូន Android ឬ iOS អាចចូលទៅ ដោនឡូត នៅក្នុង Store ក្នុងស្មាតហ្វូន របស់ខ្លួនបាន ដែល​ទំហំរបស់វា គឺមិនធំ ណាស់ទេ។
សម្រាប់ប្រព័ន្ធ iOS | សម្រាប់ប្រព័ន្ធ Android

ទាញយក

Comments
Loading...