ល្បិច​​បំបែក Password ​លើ​កុំព្យូទ័រ​ប្រើ Windows 7/8/10 យ៉ាង​សាមញ្ញ និង​ងាយស្រួលបំផុត មិន​បាច់​រត់​ទៅ​ជាង​នាំ​ពិបាក (Video)

0 5

អាច​ជា​ការ​គន្លឹះ​ផ្ដល់​អត្ថប្រយោជន៍​មួយ​សម្រាប់​លោក​អ្នក ដែល​ប្រើប្រាស់​កុំព្យូទ័រ​ដំណើរការ​ការ​ជាមួយ Windows OS។ ផ្ទាំង​ Login screen នឹង​បង្ហាញ​ឡើង ប្រសិន​អ្នក​បាន​កំណត់​ប្រើ Password ​នៃ​គណនី User ក្នុង​កុំព្យូទ័រ ឬ​មួយ​អ្នក​បើក active ​គណនី​មេ Administrator នោះ។

ជា​ការ​ពិត “net user” នៅ​ក្នុង command prompt ​ត្រូវ​បាន​ប្រើ​សម្រាប់​ឆែក​មើល​គណនី​ទាំង​អស់​ដែល​មាន​នៅ​លើ Windows OS មួយ​មិន​ថា Windows 7, 8 ឬ Windows 10។ ហើយ​ពាក្យ​បញ្ជា net user [ឈ្មោះ​គណនី] * គឺ​ប្រើ​សម្រាប់​ផ្លាស់ប្ដូរ Password នៃ​គណនី​មួយ។ ចុះ​បើ កុំព្យូទ័រ​អ្នក​មិន​ទាំង​អាច បើក​ចូល​ដល់ Windows ​ដំណើរការ​ផង​នោះ តើ​បើក Command Prompt ម៉េច​នឹង​កើត?

Related image

ចំពោះ​ប្រិយមិត្ត​ដែល​មាន​ជំនាញ IT ​ប្រាកដ​ជា​ស្គាល់​ច្បាស់​អំពី​គន្លឹះ​នេះ ប៉ុន្តែ​ខ្ញុំ​សូម​លើក​ឡើង ជា​ប្រយោជន៍​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ស្វែងយល់​អំពី​ប្រព័ន្ធ​សូហ្វ៊ែរ Windows ក៏​ដូច​ជា ចង់​ស្វែង​យល់​អំពី Command Prompt ប៉ុណ្ណោះ។

ក្នុង​ការ​ព្យាយាម បង្ខំ​បើក​ផ្ទាំង Command Prompt ​ឱ្យ​បាន ខណៈ Windows បើក​មិន​ចេញ ដោយសារ​ជាប់ Password នោះ អ្នក​មាន​តិចនិក​ផ្សេង​គ្នា។ អ្នក​ខ្លះ អាច​ប្រើ​ឌីស​ដំឡើង Windows។ ប៉ុន្តែ​ទំព័រ​នេះ យើង​សូម​លើក​យក​ការ វិធីសាស្ត្រ​ដោយ​មិន​បាច់​ប្រើ​ឌីស​នោះ​ទេ។ តោះ​អនុវត្ត​ដូច​តទៅ៖

កុំព្យូទ័រ​របស់​អ្នក មិន​ថា Laptop ឬ Desktop ឱ្យ​តែ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows OS ឬ​ចាប់ពី​ជំនាន់ Windows 7 ​ឡើង​ទៅ Windows 10 នៅ​ពេល​អ្នក​បើក​បិទ​ឆៅ (បង្ខំ​បិត​ដោយ​ចុច​លើ​ប៊ូតុង Power) ៣ ទៅ ៤ដង នោះ​ផ្ទាំង Automatic Repair នឹង​បង្ហាញ​ឡើង។ ត្រង់​នេះ អ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​ធ្វើ​វិនិច្ឆ័យ (Diagnosing your PC) ចប់ នោះ​វា​នឹង​បន្ត​ចូល​ដល់​ផ្ទាំង Automatic Repair។

-សូម​ចុច​លើ​ប៊ូតុង Advance options
-ចុច​លើ Troubleshoot
-ចុច​លើ Advance options
-ចុច​លើ Command Prompt

ត្រូវ​សរសេរ​ពាក្យ​បញ្ជា នៅ​ក្នុង​ផ្ទាំង Command Prompt ​ដូច​ខាង​ក្រោម៖
១) វាយ​បញ្ចូល “diskpart” រួច​ចុច Enter
២) វាយ​បញ្ចូល “list volume” ពេល​នេះ វា​នឹង​បង្ហាញ​បញ្ជី​នៃ partitions នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ​ហើយ​អ្នក​អាច​ជ្រើសរើស Drive ​របស់ Windows ​ពី​ទីនេះ​បាន​ហើយ។ ឧទាហរណ៍៖ D: ជា drive ដែល​ឃើញ​មាន Label បញ្ជាក់​ថា មាន​ផ្ទុក​នូវ System Rese។
៣) វាយ​បញ្ចូល “exit” រួច​ចុច Enter ដើម្បី​ចាកចេញ​ពី diskpart ជា​មុន​សិន។
៤) ​វាយ​បញ្ចូល “d:” រួច Enter
៥) វាយ​បញ្ចូល “cd windows” រួច Enter
៦) វាយ​បញ្ចូល “cd system32” រួច Enter
៧) វាយ​បញ្ចូល “copy utilman.exe utilman1.exe” រួច​ចុច Enter
៨) វាយ​បញ្ចូល “copy cmd.exe cmd1.exe” រួច​ចុច Enter

ពាក្យ​បញ្ជា “Copy” គឺ​ដើម្បី​ចម្លង ឬ​ហៅ​ថា backup ​ទុក​នូវ​កម្មវិធី utilman.exe និង cmd.exe

៩) បន្ទាប់​មក វាយ​បញ្ចូល “del utilman.exe” រួច​ចុច Enter

ពាក្យ​បញ្ជា “del” គឺ​ស្មើ​នឹង delete ដែល​មាន​ន័យ​ថា លុប។

១០) វាយ​បញ្ចូល “rename cmd.exe utilman.exe” ហើយ​ចុច Enter

ពាក្យ​បញ្ជា “rename” គឺ​សម្រាប់​ប្ដូរ​​ឈ្មោះ​ឯកសារ។

១១) ឥឡូវ​នេះ សូម​វាយ​បញ្ចូល “exit” ដើម្បី​ចាកចេញ​ពី Command Prompt។ រួច​ចុច​លើ​ប៊ូតុង Continue ដើម្បី​ចាប់ផ្ដើម​ប្រព័ន្ធ​ឡើង​វិញ និង​ត្រូវ​រង់ចាំ​ដល់​ផ្ទាំង Login Screen ​បង្ហាញ។

១២) អ្នក​នឹង​ឃើញ​មាន​រូប​សញ្ញា (icon) ចំនួន៣ នៅ​ផ្នែក​ខាង​ក្រោម និង​ខាង​ស្ដាំ នៃ​ផ្ទាំង Login។ សូម​ចុច​យក icon នៅ​កណ្ដាល (ដូច​ក្នុង​វីដេអូ) នោះ​នឹង​បើក​ផ្ទាំង command prompt។

១៣) សរសេរ​ឃ្លា “net user” ដើម្បី​បង្ហាញ​នូវ​បញ្ជី​ឈ្មោះ​គណនី​ដែល​ប្រើ Windows OS ទាំង​អស់

១៤) ចង់​ប្ដូរ ឬ reset Password លើ​គណនី​មួយ​ណា ត្រូវ​បញ្ចូល​ពាក្យ​បញ្ជា “net user [ឈ្មោះ​គណនី] *” រួច​ចុច Enter។ នោះ​នឹង​តម្រូវ​ឱ្យ​អ្នក​បញ្ចូល Password ថ្មី និង​បញ្ជាក់ Password ថ្មី​ម្ដង​ទៀត រួច​ចុច Enter ជា​ការ​ស្រេច។
​ឧទាហរណ៍៖ net user lenovo * រួច​ចុច Enter។

ចំណាំ៖ ការ​កំណត់ Password នៅ​ក្នុង Command Prompt នឹង​មិន​បង្ហាញ​ខណៈ​អ្នក​កំពុង​សរសេរ​នោះ​ទេ តែ​តាម​ពិត គឺ​ប្រព័ន្ធ​នឹង​កត់ត្រា​ទុក​ Password ដែល​អ្នក​បញ្ចូល។

១៥) ឬ​អ្នក​អាច​កំណត់ Password ថ្មី​ដោយ​ចូល​តាម​ផ្ទាំង​កម្មវិធី មាន Interface ក៏​បាន។ គឺ​ត្រូវ​វាយ​បញ្ចូល “control userpasswords2” រួច​ចុច Enter។ ផ្ទាំង User Account នឹង​បង្ហាញ​​ចេញ អ្នក​គ្រាន់តែ​ចុច​រើស​យក​គណនី​ដែល​ចង់​កំណត់ Password ឡើង​វិញ រួច​ចុច​លើ​ប៊ូតុង Reset Password… ហើយ​សរសេរ​ចូល​ត្រង់ New password និង Confirm new password ហើយ​ចុច OK → OK ជា​ការ​ស្រេច។ ចុង​ក្រោយ បិទ​ចោល Command Prompt ហើយ​សាកល្បង Login ដោយ​ប្រើ Password គឺ​អូខេ​ហើយ។

សម្រាប់​ចម្ងល់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​គន្លឹះ​យ៉ាង​សាមញ្ញ​នេះ ប្រិយមិត្ត​អាច​បញ្ចេញ​មតិ​ក្នុង​ប្រអប់ comment ខាង​ក្រោម​បាន​ណា៎ … អរគុណ​សម្រាប់​ការ​ចំណាយ​ពេល !!

ប្រភពពី៖Thephnompenhtimes.com

Comments
Loading...

You're currently offline