ស្នៀតប្រើ Windows 10 យ៉ាង​ពិសេស និង​សម្ងាត់​បំផុត កម្រ​​មាន​អ្នក​ដឹង ដែល​អ្នក​អាច​ចាប់ផ្ដើម​ស្វែងយល់​ពេល​នេះ

0 7

ទាញយកឥតគិតថ្លៃ

​ប្រព័ន្ធ​ប្រតិបត្តិការ Windows OS របស់ Microsoft គឺ​បាន​បញ្ចូល​នូវ​មុខងារ​ជាច្រើន​ មក​ជាមួយ ដែល​អ្នក​ប្រើ​អាច​ស្វែងយល់ និង​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​រៀងៗ​ខ្លួន។ ហើយ​ទំព័រ​នេះ​ដែរ យើង​នឹង​លើក​យក​គន្លឹះ​ល្អ​ ចំនួន ១០​ផ្សេង​ទៀត ដែល​នឹង​ជួយ​អ្នក​ទទួល​បាន​បទពិសោធន៍​ខ្ពស់ ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​សូហ្វ៊េរ​​ចុងក្រោយ Wisndows 10 ដែល​យ៉ាង​ហោច ក៏​មាន​ប៉ុន្មាន​ចំណុច​ដែរ ដែល​អ្នក​មិន​ទាន់​ដឹង។

ទស្សនាវដ្ដី​ PCMag ​បាន​ធ្វើការ​លើក​យក​គន្លឹះ ​ពិសេស​ទាំង​នេះ សម្រាប់​អ្នក​ដែល​ជា​ហ្វេន (fan) ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដូច្នេះ​ប្រិយមិត្ត​ អាច​ស្វែងយល់​ ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ បន្ថែម​នៅ​លើ Windows 10 បាន។

១) ម៉ឺនុយ Startសម្ងាត់ – Secret Start Menu


អ្នក​ប្រើ Windows 10 ​ទាំង​អស់ មិន​ប្រាកដ​សុទ្ធតែ​ស្គាល់​ពី​ម៉ឺនុយ​សម្ងាត់​លើ Start នោះ​ទេ។ អ្នក​ប្រើ​មួយ​ចំនួន ដឹង​ត្រឹមតែ​ចុច​ឆ្វេង mouse (left-click) ​ដើម្បី​បង្ហាញ​ម៉ឺនុយ​កម្មវិធី​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ពេល​អ្នក​ដាក់ mouse ចាំ​ប៊ូតុង Start ហើយ​ចុច​ស្ដាំ mouse (right-click) នោះ​នឹង​បង្ហាញ​ផ្ទាំង​មុខងារ និង​កម្មវិធី​ build-in មួយ​ចំនួន​ក្នុង Windows (Programs និង Features, Search, Run)។

២) បង្វិល​អេក្រង់​ដោយ​ប្រើ Keyboard ចុច Ctrl-Alt-D + Arrow Key


សម្រាប់​កុំព្យូទ័រ​ខ្លះ អ្នក​គ្រាន់តែ​ចុច Ctrl + Alt + Arrow Key ឡើង-ចុះ ឬ ឆ្វេង-ស្ដាំ នោះ​នឹង​អាច​បង្វិល​អេក្រង់ Desktop បាន តែ​កុំព្យូទ័រ​ខ្លះ ត្រូវ​ចុច Ctrl + Alt + D + Arrow Key។

៣) បើក​មុខងារ Slide ​ក្នុង​ការ Shutdown កុំព្យូទ័រ – Enable Slide to Shutdown


នេះ​ជា​តិចនិក​ពិសេស​មួយ​ទៀត ដែល​ដំណើរការ​បាន​តែ​នៅ​លើ Windows 10 ​ប៉ុណ្ណោះ ហើយ​កុំព្យូទ័រ​ខ្លះ អាច​ស្មុគស្មាញ ​ក្នុង​ការ​ធ្វើ​បន្តិច ទាល់តែ​សាកល្បង​ ទើប​ដឹង​ច្បាស់។

ចុច right-click ​នៅ​លើ desktop ​រួច​ចុច New > Shorcut។ បន្ទាប់​មក paste ​កូដ​ខាង​ក្រោម​ចូល​ទៅ៖

%windir%\System32\SlideToShutDown.exe

នេះ​គឺ​មាន​ន័យ​ថា អ្នក​បាន​បង្កើត icon ​មួយ​នៅ​លើ Desktop ដែល​ប្រើ​សម្រាប់​មុខងារ slide to shutdown កុំព្យូទ័រ​បាន។ ក្រោយ​ពី​បាន​បង្កើត shortcut នេះ​រួច សាកល្បង​ចុច​ទៅ​មើល នឹង​មាន​អ្វី​កើត​ឡើង?

បើក​ដំណើរការ “God Mode’ – Enable ‘God Mode’


ប្រសិន​អ្នក​ជា power user ​ដែល​ចង់​ភ្ជាប់​ចូល​ស៊ីជម្រៅ​លើ​ការ​កំណត់ feature ផ្សេងៗ​របស់ Windows នោះ ‘God mode’ នឹង​ជា​ជម្រើស​ភ្ជាប់​ចូល​ងាយ និង​រហ័ស​សម្រាប់​អ្នក។ របៀប​ចូល​ប្រើ ‘God mode’ គឺ​ចុច​ស្ដាំ mouse (right-click) លើ Desktop > New > Folder ហើយ​ធ្វើការ re-name លើ folder ថ្មី​នេះ​ជាមួយ code ​ខាង​ក្រោម‍៖

GodMode.{ED7BA470-8E54-465E-825C-99712043E01C}

ដើម្បី​ចូល​ប្រើ ‘God Mode’ ​នៃ Windows ​គ្រាន់តែ​ចុច double-click លើ folder ​នោះ​ជា​ការ​ស្រេច។

ចុច​ស្ដាំ mouse លើ​បណ្ដា​កម្មវិធី​នៅ​លើ Taskbar ដើម្បី​មើល recent ពោល​ជា​កិច្ចការ​ដែល​អ្នក​ទើប​បាន​ធ្វើ​ថ្មីៗ។

ចាប់​គ្រវី (Shake) ​ផ្ទាំង​កិច្ចការ ឬ​កម្មវិធី​ណាមួយ ដែល​អ្នក​ចង់​ទុក​តែ​មួយ​ប៉ុណ្ណោះ នោះ​កម្មវិធី ឬ​ផ្ទាំង​កិច្ចការ​ដែល​កំពុង​បើក​ដំណាល​គ្នា នឹង​លិច​បាត់ (minimize)។ មុខងារ​នេះ មាន​តាំង​ពី​នៅ​លើ Windows 7។

ចាប់​ទាញ​បុក​ចំហៀង​ស្គ្រីន ឆ្វេង ឬ​ស្ដាំ ដើម្បី​ចែក​ទំហំ​ផ្ទាំង​កិច្ចការ​នៅ​ពាក់​កណ្ដាល​អេក្រង់ – Drag to Pin Windows។


មាន​ហ្គេម​អាថ៌កំបាំង​លាក់​នៅ​ក្នុង​មុខងារ Cortana – Hidden Games in Cortana


អ្នក​អាច​វាយ​អក្សរ ឬ​និយាយ​ក៏​បាន នូវ​ពាក្យ​ដូច​ជា៖ “”Rock Paper Scissors,” “Roll the Die,” ឬ “Flip the Coin” ក្នុង​មុខងារ Cortana នោះ​​នឹង​មាន​ការ​បង្ហាញ graphic gaming។

ធ្វើការ​បើក​ប្រើ Virtual Desktops ​នីមួយៗ​បាន​រហ័ស – Quickly Jump Between Virtual Desktops

ដោយ​គ្រាន់តែ​ចុច Start Key + Tab។ តាម​ធម្មតា Virtual Destkop ក្នុង Windows 10 បាន​បែកចែក​ជា ៥ តែ​អ្នក​ក៏​អាច​បង្កើត​ថ្មី​ បន្ថែម​ទៀត​បាន​ផង​ដែរ ដោយ​ចុច​លើ ពាក្យ New Desktop ស្ថិត​នៅ​ខាង​ស្ដាំ។

ធ្វើ​ការ​កំណត់​ផ្ទាំង Command Prompt Window ឱ្យ​មាន​លក្ខណៈ​ថ្លា​ឆ្លុះ​ឃើញ​ផ្ទៃ​ក្រោយ – Make Your Command Prompt Windows Transparent

​បើ command prompt ឡើង​មក រួច​ចុច​ស្ដាំ mouse លើ​ផ្ទាំង​កម្មវិធី​ផ្នែក​ខាង​លើ ហើយ​ចុច​លើ​ពាក្យ Properties និង​ចូល​ទៅ​តាប Colors។ បន្ទាប់​មក​ស្វែងរក​ពាក្យ Opacity ​ដែល​មាន​ទម្រង់​ជា​របារ​ទាញ​ សម្រាប់​កំណត់​កម្រិត​ភាព​ដិត​ច្បាស់ ឬ​លក្ខណៈ​ថ្លា​ឆ្លុះ ដោយ​ការ​កំណត់​ភាគរយ % នៃ Opacity។ សាក​ទាញ​របារ នោះ​អ្នក​មុខ​ជា​ឃើញ​ពី​លក្ខណៈ​ផ្សេង​គ្នា៕

ទាញយក

Comments
Loading...

You're currently offline