តើក្រុមហ៊ុនលំដាប់ពិភពលោកលើកទឹកចិត្តបុគ្គលិករបៀបណាខ្លះ បានជាមានអ្នកស្មោះស្ម័គ្របម្រើក្រុមហ៊ុនរាប់ឆ្នាំ?

ទាញយកឥតគិតថ្លៃ

ក្រៅតែពីប្រាក់ខែ ក្រុមហ៊ុនទាំងតូចទាំងធំសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗគ្នាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការលើកទឹកចិត្តបុគ្គលិកឲ្យស្រឡាញ់ការងារ និងមានផលិតភាពការងារ គឺជារឿងដែលក្រុមហ៊ុនទាំងនេះចំណាយមិនតិចទេរៀងរាល់ឆ្នាំ ។

Coca-Cola មានបុគ្គលិកមិនក្រោម ៧០០០០០ នាក់ទេនៅក្នុងដៃ ដូចច្នោះក្រុមហ៊ុន Caca-Cola ជឿថាការរីកចម្រើនរបស់ក្រុមហ៊ុនអាស្រ័យលើការលើកទឹកចិត្តនិងការខិតខំរបស់បុគ្គលិក ហើយក្រុមហ៊ុននេះគោរពបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ។

ក្រៅពីបង្កើតបរិយាកាសការងាររីករាយ ក្រុមហ៊ុន Coca-Cola បានផ្តល់អត្ថប្រយោជន៍បន្ថែមដែលក្រុមហ៊ុនផ្សេងស្ទើរតែលុបចោលអស់ហើយ រួមមានអត្ថប្រយោជន៍លើការអប់រំ ដូចជាថ្លៃសំណងការសិក្សា អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ កាដូរសរុបជាទឹកប្រាក់រហូតដល់ ១ ម៉ឺនដុល្លារសម្រាប់បុគ្គលិកម្នាក់ ថ្លៃឈប់សម្រាកវិសមកាល បញ្ចុះតម្លៃលើសេវាសុខភាព និងទូរគមនាគមន៍ សេវាកម្មបោកគក់ ការបញ្ចុះតម្លៃលើផ្នែកយានយន្តជាដើម ។

ជាមួយគ្នានេះ Coca-Cola តែងតែទំនាក់ទំនងទៅកាន់បុគ្គលិកតាមរយៈលិខិតខ្លី ដើម្បីឲ្យបុគ្គលិកឆ្លើយតបពីស្ថានភាពការងារបច្ចុប្បន្ននេះ  ។

Google និង Facebook ផ្តោតទៅលើបរិយាកាសការងាររីករាយ និងពោរពេញដោយការកម្សាន្ត ដែលបុគ្គលិកនៅ Google មានចុងភៅចម្អិនអាហារឲ្យស្រាប់ មានសេវាកម្មបោកគក់ និងសេវាកម្មមើលថែក្មេងៗផងដែរ ។ ជាទូទៅ Google តែងបង្ហាញពីការឲ្យតម្លៃលើមតិយោបល់របស់បុគ្គលិក ដោយអនុញ្ញាតិឲ្យពួកគេចូលរួមក្នុងដំណើរការរើសបុគ្គលិកថ្មីៗ ។ ក្រុមហ៊ុនពីរនេះតែងតែមានអាហារឥតគិតថ្លៃសម្រាប់បុគ្គលិក អមមកជាមួយបរិយាកាសច្នៃប្រឌិត ។

Related image

Virgin ដែលមានមហាសេដ្ឋី Richard Branson ជាអ្នកដឹកនាំ ហើយគាត់បង្កើតក្រុមហ៊ុននេះជាមួយគោលការណ៍មួយគឺ “បើបុគ្គលិកសប្បាយ អតិថិជនក៏ពេញចិត្តដូចគ្នា” បុគ្គលិកនៅ Virgin​ ពេញចិត្តបំផុតពេលមហាសេដ្ឋី Richard Branson ទូរស័ព្ទមកអរគុណពួកគេទាក់ទងនឹងការផ្តល់សេវាកម្មល្អ ពេលខ្លះពួកគេក៏ទទួលបានលិខិតខ្លីៗអរគុណបុគ្គលិក ដែលមានចុះហត្ថលេខាមេដឹកនាំរបស់ពួកគេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ទាញយក

Comments
Loading...