Banner ads below article

ហេតុផល មិន​គួរ​ពឹង​ផ្អែក​តែ​លើ iCloud Drive បើ​​មិន​ចង់​ឯកសារ​មាន​តម្លៃ​បាត់បង់

-- ផ្សព្វផ្សាយ--

iCloud របស់ Apple ផ្ដល់​ជម្រើស​ងាយស្រួល​ក្នុង​ការ​រក្សាទុក​រាល់​ឯកសារ​នានា និង​អាច​ចូល​ប្រើ​បាន​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​មាន​បញ្ហា​មួយ សូម្បី​តែ​បាន​ចម្លង​ពេញលេញ​​ដោយ​លាយ​លំមាន​​​ទាំង​លើ iOS និង កុំព្យូទ័រ ទិន្នន័យ​អាច​មាន​បញ្ហា​ពិបាក​ទាំង​ការ Backup និង Restore។

ដើម្បី​ប្រាកដ​ថា​គ្រប់​យ៉ាង​បាន​ចម្លង​ត្រឹមត្រូវ អ្នក​ត្រូវការ Clone Drive ទាំងស្រុង អាច​ប្រើ Time Machine, Carbon Copy Cloner ឬ SuperDuper។

-- ផ្សព្វផ្សាយ--

  • បើ​ចង់​ប្រាកដ​ថា​មិន​បាត់បង់​ទិន្នន័យ អាច​កំណត់​ក្នុង​ប្រតិទិន ដើម្បី​រំលឹក​ក្នុង​ការ Export បណ្ដុំ​ទិន្នន័យ​ពី​ក្នុង macOS និង​ប្រាកដ​ថា​សំណុំ​ទិន្នន័យ​បាន​រក្សាទុក​ក្នុង Folder ឬ Drive មាន​សុវត្ថិភាព​។ ក្នុង Contacts ជ្រើសរើស File > Export > Contacts Archive។ ក្នុង Calendar ជ្រើសរើស File > Export > Calendar Archive។​
  • macOS នឹង​គ្រប់គ្រង​លើ File ដែល​អាច​លុប​ដោយ​ស្វ័យប្រវត្តិ ពីម៉ាស៊ីន Mac ករណី​មាន​តម្រូវ​ការ Storage ឬ Storage នៅ​សល់​តិច​តួច​។ មិន​គួរ​ប្រើ​មុខងារ​នេះ​ទេ បើ​ចង់​ធានា​ដល់​ឯកសារ​ដែល​ត្រូវ​ចម្លង​ចេញ​។ អាច​ចូល​ទៅ​កាន់ System Preference > iCloud > ដោះ​ប្រអប់​ក្បែរ​នឹង​ជម្រើស iCloud Drive ចេញ។
  • iCloud សម្រាប់​ Photo Library អាច​ឲ្យ​អ្នក​រក្សាទុក​រូបភាព និង​វីដេអូ​ទំហំ​ពេញ ឬ​ជំនាន់ “Optimized” ដែល​បង្ហាញ​ជា​ខ្នាត​ទំហំ​តូច​។ ចំពោះ​ Mac មាន Storage គ្រប់គ្រាន់ Photos អាច​កំណត់​រក្សាទុក​ខ្នាត​ដើម​បាន​ ដោយ​ចូល​ទៅ​កាន់ Photos > Preferences > iCloud និង​ជ្រើសរើស Download Originals to This Mac។​
  • Apple បាន​ប្រើ​វិធី​សាស្ត្រ Encrypt ដ៏​រឹងមាំ​សម្រាប់​រក្សាទុក iCloud Keychain និង​ទិន្នន័យ​សម្គាល់​មុខ​នៃ​រូបភាព​។ ការ​ចម្លង​ព័ត៌មាន​នេះ ពេញ​លេញ​ត្រូវ​ការ​រក្សាទុក​ក្នុង Device ផ្ទាល់​ ដែល​ត្រូវការ​ជំនួយ​ពី Time Machine។

ការ​រក្សាទុក​ទិន្នន័យ​សំខាន់​ៗមាន​តម្រូវ​ការ​ប្រចាំថ្ងៃ​ ទាំង​លើ​ Cloud និង​ Device (Backup) ផ្ទាល់​ អាច​បង្កើន​កម្រិត​សុវត្ថិភាព​ មាន​ហានិភ័យ​តិចតួច​បំផុត​ក្នុង​ការ​បាត់បង់​៕

ទាញយក

Comments
Loading...