ចេះ ​១ ក្បាច់​នេះ លែង​ខ្វល់​រឿង​បាត់​លេខ បើ​ទោះ​បាត់​ទូរសព្ទ​រាប់រយ​ដង (មានវីដេអូ)

សូមស្វាគមន៍មក​កាន់​ Vlog របស់យើង​! ​ជា​ទូទៅ​​​ពេល​ចង់​រក្សា​លេខ​នរណា​ម្នាក់ទុក​ អ្នក​តែង​​តែ​ Save ដាក់ក្នុង​ស៊ីម​កាត ឬ​ម៉ាស៊ីន​ទូរសព្ទ ដើម្បី​ងាយ​ស្រួល​​ក្នុង​ការ​ទាក់ទង​គ្នា ប៉ុន្តែ​​រឿង​មួយ​គួរ​ឱ្យ​ព្រួយបារម្ភនោះ គឺ​ទូរសព្ទ​របស់​អ្នក​បាត់ ឬ​ត្រូវ​​ចោរលួច។ តើ​អាចយក​លេខ​ទាំង​នោះមក​វិញ​ ដោយ​របៀប​ណា?

ថ្ងៃ​នេះ យើង សូម​លើក​យក​វិធី​មួយ បើ​ទោះ​បាត់​ទូរសព្ទ​រាប់​រយ​លើក ក៏​លេខ​ដែល​អ្នក Save ទុក​ មិន​បាត់​ទៅ​ណា​ដែរ ពោលគឺ​ Save ក្នុង Gmail Account។

ដំបូង​អ្នក​ត្រូវ​មាន Gmail Account ឬ Google Account។ ក្រោយ Sign in រួច​រាល់​ហើយ ជំហាន​បន្ទាប់​ អ្នក​ត្រូវ​ចុច​លើ​សញ្ញា icon ប្រអប់​ការ៉េនៅផ្នែក​ស្ដាំដៃខាង​លើ។

បន្ទាប់​មក​ទៀត​ចុច​លើ​ពាក្យ Contact។ ទម្លាក់ភ្នែក​មក​​ខាងក្រោមផ្នែក​ស្ដាំ​ដៃ អ្នក​នឹង​ឃើញ​​រង្វង់​មូល​ពណ៌​ផ្កាឈូកមួយ មាន​សញ្ញា (+) នៅ​ខាង​ក្នុង។ ចុច​លើ​វា រួច​សរសេរ​ឈ្មោះ​ម្ចាស់​លេខ​ទូរសព្ទ ​លេខ​ទូរសព្ទ និង​ចុច Save ជា​ការ​ស្រេច​។ មើលរូប!

ម្យ៉ាង​ទៀត​ បើ​​អ្នក Save លេខ​នរណាម្នាក់ក្នុងទូរសព្ទភ្លាម លេខ​នោះ​នឹង​រត់​ចូល​ក្នុង Gmail Account របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង៕

អត្ថបទពី៖ Sabay

ទាញយក

Comments
Loading...