iPhone XR នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ! នេះគឺជាចំណុច ៩​ យ៉ាងដែលអ្នកគួរទិញវាជាជាងទិញ iPhone XS ឬ iPhone XS Max

iPhone XR នឹងចេញលក់នៅខែតុលានេះហើយ! តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ?

ឆ្នាំនេះApple ប្រកាសលក់ទូរស័ព្ទ iPhone បីម៉ូឌែល គឺ iPhone XS និង iPhone XS Max ដែលបានប្រកាសចេញជាផ្លូវការនៅថ្ងៃទី៩ កញ្ញា ហើយចំណែកឯទូរស័ព្ទម៉ូឌែលទី៣គឺ iPhone XR ដែលនឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី២៦ តុលាខាងមុខនេះ។ សម្រាប់អ្នកដែលចង់កក់ទុកគឺអាចកក់ទុកបានមុនមួយសប្តាហ៍គឹនៅថ្ងៃទី១៩ តុលា។

ខាងក្រោមនេះគឺជាចំណុច៩ យ៉ាងដែលអ្នកគួរទិញ iPhone XR ជំនួសអោយការទិញ iPhone XS ឬ iPhone XS Max:

  1.  iPhone XR មានតម្លៃថោកជាង iPhone XS រហូតដល់់ទៅ $250

1. The iPhone XR is $250 cheaper than the iPhone XS to start.

 

តម្លៃប្រហែលជាអាចជាចំណុចដែលគួរអោយពិចារណាមួយសម្រាប់មនុស្សភាគច្រើន ហើយសម្រាប់លក្ខខណ្ឌនៃតម្លៃរបស់ iPhone XR គឺអាចអោយអ្នកពិចារណាបាន ។

iPhone XR នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី $749 សម្រាប់ទំហំ 64 GB ប៉ុន្តែវាអាចមានតម្លៃរហូតដល់ $899 សម្រាប់ទំហំ 256 GB ។

ចំពោះ iPhone XS វិញមានតម្លៃចាប់ពី $999 សម្រាប់ទំហំ 64 GB ប៉ុន្តែវាអាចមានតម្លៃរហូតដល់ $1,349 សម្រាប់ទំហំ 512 GB
ចំណែកឯ iPhone XS Max មានតម្លៃ $1,099 សម្រាប់ទំហំ 64 GB ប៉ុន្តែវាអាចមានតម្លៃរហូតដល់ $1,449 សម្រាប់ទំហំ 512 GB
មិនសូវជាមានមនុស្សច្រើនប៉ុន្មានទេដែលត្រូវការ Storage រហូតដល់ 512 GB សម្រាប់ទូរស័ព្ទរបស់ពួកគេ។ អ្នកខ្លះប្រើយ៉ាងអស់ល្បឺតគឺត្រឹមតែពាក់កណ្តាលប៉ុណ្ណោះសម្រាប់ទំហំតែ 256 GB ហើយមានកម្មវិធីរហូតដល់ទៅរាប់រយឯណោះ រួមទាំងផ្ទុកនូវរូបភាពនិងវីដេអូ ក៏ដូចជាសារជាច្រើនផងដែរ ។ ប៉ុន្តែទៅះបីជាអ្នកជ្រើសយកទូរស័ព្ទដែលមាន Storage តូចក៏ដោយ ក៏អ្នកអាចសន្សំលុយបានច្រើនក្នុងការទិញ iPhone XR ជំនួសអោយការទិញ iPhone XS ។

2. iPhone XR មានជម្រើសពណ៍ច្រើនជាង iPhone XS

2. The iPhone XR is available in more colors than the iPhone XS.
Apple លក់់ទូរស័ព្ទ iPhone XS និង iPhone XS Max របស់ខ្លួនក្នុងជម្រើស3 ពណ៍គឺពណ៍ប្រាក់ (Silver) ពណ៍ប្រផេះ (Space Grey) និងពណ៍មាស (Gold) ។
ទន្ទឹមនឹងនេះដែរ iPhone XR នឹងមាន 6 ពណ៍ផ្សេងគ្នាគឺខ្មៅ ស លឿង ក្រហម ខៀវ និង ផ្កាថ្ម ។
3. iPhone XR មានទំហំអេក្រង់ធំជាង​ iPhone XS
3. The iPhone XR has a larger screen than the iPhone XS.
iPhone XR មានទំហំអេក្រង់ប្រហាក់ប្រហែលទៅនឹង Iphone XS Max ដែលមានទំហំ 6.5-inch Display ក៏ប៉ុន្តែ iPhone XR មានទំហំអេក្រង់ធំជាង iPhone XS ។
iPhone XR មានទំហំអេក្រង់ 6.1-inch LCD Display ដែលបង្ហាញរូបភាពកាន់តែធំបើប្រៀបធៀបទៅនឹង iPhone XS ដែលមានទំហំ 5.8-inch OLED Display ។
4. iPhone XR មានកាមេរ៉ាមុខដូចគ្នាបេះបិតទៅនឹង iPhone XS
4. The iPhone XR has an identical front-facing camera as the iPhone XS.
លក្ខណៈពិសេស Camera របស់ iPhone XR iPhone XS, និង iPhone XS Max គឺមានកម្រិត 7-megapixel ដែលមានឥទ្ធិពលសម្រាប់ TrueDepth របស់ Apple ក្នុងប្រព័ន្ធកាមេរ៉ា សម្រាប់ការស្កេនមុខ (Face ID) ។
ទូរស័ព្ទទាំងបីម៉ូឌែលបានបំពាក់មកជាមួយលក្ខណៈពិសេសដូចៗគ្នាសម្រាប់កាមេរ៉ាខាងមុខ ដូចជាការថតបែប Portrait Mode ជាមួយការកំណត់លក្ខណៈព្រាលខាងក្រោយ (Bokeh)  ការកំណត់ជម្រៅនៅក្នុងរូបភាព (Depth Control) ការថតវីដេអូ កម្រិត 1080p HD ហើយនិង Smart HDR សម្រាប់រូបភាពនិង Animoji ។
សូមមើលការប្រៀបធៀបកាមេរ៉ាក្នុងរូបភាព (ដកស្រង់ពីីគេហទំពររបស់ Apple) ខាងលើ វាគ្មានអ្វីខុសគ្នាទេ គឺដូចគ្នាបេះដាក់តែម្តង ។
5. ប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ iPhone XR ស្ទើរតែដូចគ្នាទៅនឹងកាមេរ៉ារបស់ iPhone XS ទោះបីជាវាមាន Lens តិចជាងក៏ដោយ
5. The iPhone XR has a near-identical rear camera system as the iPhone XS, despite having one fewer lens.
iPhone XR, iPhone XS និង iPhone XS Max មាន Lens កាមេរ៉ាទំហំ 12-megapixel wide angle (ថតបានទូលាយ) នៅផ្នែកខាងក្រោយហើយមានលក្ខណៈពិសេសដូចគ្នាច្រើនដូចជា ស្ថិរភាពរូបភាពអុបទិក (Optical Image Stabilization), Smart HDR, Portrait Mode និងលក្ខណៈពិសេសជាច្រើនទៀត ។
អ្វីដែលខុសគ្នាតែមួយគត់នោះគឺរបៀបដែលទូរស័ព្ទពង្រីកឬបង្រួមរូបភាព ។
កង្វះខាតរបស់ iPhone XR គឺ ការពង្រីករូបភាពនោះឯង ឬ អាចហៅម្យ៉ាងទៀតថាជាកែវយឺត ដូច្នេះវាអាចពង្រីករូបភាពឌីជីថលបានតែបីដង (3x) ប៉ុណ្ណោះ ។ ចំណែកឯ iPhone XS និង iPhone XS Max គឺសុទ្ធតែមានកែវយឺតដូចគ្នា ដែលទូរស័ព្ទទាំងពីរអាចពង្រីកពីរដង (2x) ស្រាប់ ហើយអាចពង្រីក៦ដង (6x) បន្ថែមពីលើនោះទៀត ។ ប៉ុន្តែបើសិនជាអ្នកមិនសូវប្រើសម្រាប់ការពង្រីក (Zoom) នោះទេ វាមិនជាបញ្ហាសម្រាប់អ្នកនោះទេ  ពីព្រោះកាមេរ៉ារបស់ iPhone XR មានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង iPhone XS ទៅហើយ ។
6. iPhone XR មានថាមពលខួរក្បាលដូចគ្នាទៅនឹង iPhone XS
6. The iPhone XR is powered by the same brains as the iPhone XS.
បើសិនជាអ្នកព្រួយបារម្ភថាទូរស័ព្ទដែលមានតម្លៃថោកមួយនេះដំណើរការយឺតនោះ មិនបាច់ភ័យអី ព្រោះថា iPhone XS Max, iPhone XS និង iPhone XR សុទ្ធតែបំពាក់មកជាមួយឈីប A12 Bionic ថ្មីរបស់ Apple ព្រមជាមួយ 6-core CPU, 4-core GPU និងម៉ាស៊ីនប្រព័ន្ធប្រាសាទជំនាន់ថ្មី ដែលវាឩទ្ទិសទៅដល់ម៉ាស៊ីនរៀនស្វ័យប្រវត្តិ ។
បើប្រៀបធៀបទៅនឹងឈីប A11 Bionic ដំណើរការនៅលើ iPhone X កាលពីឆ្នាំមុនដែលអាចមានប្រតិបត្តិការ 600 ពាន់លានប្រតិបត្តិការណ៍ក្នុយរយៈពេល ១វិនាទី ឈីប A12 Bionic អាចដំណើរការរហូតដល់ទៅ 5,000 ពាន់លានប្រតិបត្តិការក្នុងរយៈពេលតែមួយវិនាទី ។
7. iPhone XR មានកម្លាំងថ្មយូរជាង iPhone XS
7. The iPhone XR has better battery life than the iPhone XS.
ចំពោះឆ្នាំមុន iPhone X ក្នុងការសាកថ្មម្តង អាចប្រើប្រាស់បានពី 12 ទៅ 13 ម៉ោង
ហើយឆ្នាំនេះវីញ iPhone XS អាចប្រើប្រាស់បានយូរជាង 30នាទី គឺចន្លោះពី​ 12.5 ទៅ 13.5 ម៉ោង
ចំណែកឯ iPhone XS Max អាចប្រើប្រាស់បានយូរជាង 90នាទី គឺចន្លោះពី 13.5 ទៅ 14.5 ម៉ោង
ក៏ប៉ុន្តែ iPhone XR រឹតតែប្រសើរជាងនេះទៅទៀត ។ Apple បាននិយាយថា iPhone XR អាចប្រើប្រាស់បានយូរជាង iPhone 8 Plus ឆ្នាំមុន ហើយក៏លើស iPhone ណាៗទាំងអស់ដែលចេញកន្លងមក ដែលអាចប្រើប្រាស់​ 14 ទៅ 15 ម៉ោងក្នុងការសាកថ្មម្តង ។
ដូចនេះមានន័យថា iPhone XR អាចប្រើប្រាស់បានរហូតដល់ទៅ 15.5 ទៅ 16.5 ម៉ោងក្នុងការសាកថ្មតែម្តងតែប៉ុណ្ណោះ ។ ហើយវាលើសពី iPhone XS និង​  iPhone XS Max រហូតដល់ទៅពីរទៅបីម៉ោងដែលវាពិតជាខុសគ្នាដាច់តែម្តង ។
8. iPhone XR ប្រើប្រាស់ស៊ីមពីរ (Dual Sim) ដូចទៅហ្នឹង iPhone XS និង iPhone XS Max
8. The iPhone XR has the same dual-SIM system as the iPhone XS and XS Max.
ទោះបីជាលក្ខណៈពិសេសនេះវាបានណែនាំនៅលើ iPhone XS ហើយនិង​iPhones ថ្មីៗ ក្នុងនោះដែរ iPhone XR ក៏មាននូវស៊ីមពីរផងដែរ ។
ការដែលមានស៊ីមពីរនៅក្នុងទូរស័ព្ទដៃគឺអនុញ្ញាតិអោយយើងមានលេខទូរស័ព្ទចំនួនពីរខ្សែដែលអាចអោយទំនាក់ទំនងទៅកាន់បណ្តាញឬក្រុមហ៊ុន ដែលល្អសម្រាប់ការធ្វើដំណើរ និងចំពោះអ្នកដែលមិនចង់ជាប់តែចំពោះក្រុមហ៊ុនទូរស័ព្ទតែមួយ ។
9. លក្ខណៈពិសេសរបស់ iPhone XR, iPhone XS និង iPhone XS Max គឺមានប្រព័ន្ធអេកូតែមួយ
9. The iPhone XR, XS, and XS Max all feature the same Apple ecosystem.
iPhones ម៉ូឌែលទាំងបីដំណើរការ iOS 12 ដែលជាប្រព័ន្ធប្រតិបត្តិការចុងក្រោយសម្រាប់ iPhones និង iPads ។
នេះមានន័យថា iPhone ទាំងបីនេះ បំពាក់ជាមួយ iOS 12 ពីក្រុមហ៊ុន Apple រួចជាស្រេចតែម្តង​ គឺលក្ខណៈពិសេសរបស់ App Store និងសុវត្ថិភាព និង​ ការសម្ងាត់ផ្ទាល់ខ្លួនយ៉ាងរឹងមាំ ។
Translated by: Veasna WT
Source: Tech Insider

Related posts

iPhone ត្រឹម​ទំហំ ១៦GB ឈប់​ព្រួយ​ចិត្ត​ទៅ​ មុខងារ​ថ្មី ៤ លើ iOS 11​ អាច​ជួយ​បាន​

admin

រឿងហេតុ5 យ៉ាងដែលធ្វើឱ្យថ្មទូរស័ព្ទiPhone របស់អ្នកឆាប់ខូច

admin

WatchOS 5.1 ចេញជាផ្លូវការជាមួយ Emojis ថ្មីៗ កាលពីម្សិលមិញនេះ!

Veasna WT

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline