ដំណើរការរបស់DNS Server

ទាញយកឥតគិតថ្លៃ

នៅក្នុងពិភពបណ្តាញទំនាក់ទំនង, កំុព្យូរទ័រមិនអាចភ្ជាប់ការទាក់ទងទៅកាន់កំុព្យូរទ័រមួយទៀតបានតាមរយះឈ្មោះដូចមនុស្សនោះទេ ពោលគឺប្រើលេខជំនួសវិញដូចជា IP Addressជាដើម។  ចំណែក​មនុស្សវិញ ពួកយើងមានភាពសាំុទៅនឹងការហៅឈ្មោះជាជាងលេខ។ ហេតុដូចនេះហើយ ដើម្បីឲកំុព្យូទ័រអាចមានការទាក់ទងជាមួយមនុស្សបានកាន់តែងាយស្រួលជាងនេះ វិស្វករខាងNetworkបានអភិវឌ្បន៍នូវប្រព័ន្ធមួយហៅថា DNS (Domain Name System)។

DNS serverបានជួយយើងក្នុងការបន្លែងឈ្មោះទៅជាIP Address។ ឧទាហរណ៍ បើសិនជាអ្នកចូលទៅក្នុងweb browser​ របស់អ្នក ហើយវាយចូលទៅកាន់វែបសាយណាមួយ( yahoo.com, youtube.com …)​ នោះឈ្មោះរបស់វែបសាយដែលយើងបានវាយនោះនឹងត្រូវបានបន្លែងទៅជាលេខឬក៏IP Address​ ពីព្រោះថាកំុព្យូរទ័រអាចស្គាល់ឬយល់បានចំពោះលេខតែប៉ុណ្ណោះ។ នៅពេលដែលDNSបានបន្លែងទៅជាIP Address រួចហើយ វានឹងបញ្ចូនទៅកាន់កន្លែងស្តុកទិន្នន័យ(Database)ដើម្បីផ្គូរផ្គងទៅនឹងIP Addressរបស់វែបសាយមួយនោះ បន្ទាប់មកវានឹងបញ្ចូនវែបសាយនោះមកកាន់យើង។

ជាការពិតណាស់ ឧបមាថាអ្នកចង់ចូលទៅកាន់វែបសាយyoutube.com​ នោះអ្នកអាចជ្រើសរើសបានក្នុងការវាយIP Address​ជំនួសឲឈ្មោះនៃវែបសាយមួយនេះ ប៉ុន្តែលុះត្រាតែអ្នកស្គាល់ច្បាស់នូវលេខសម្គាល់IP Address របស់វែបសាយមួយនេះ។ ទោះបីជាយ៉ាងណាក័ដោយ ដោយសារតែបច្ចុប្បន្នមានវែបសាយរហូតទៅដល់រាប់ពាន់លានវែបសាយ ដូចនេះហើយមនុស្សមិនអាចចង់ចាំនូវលេខសម្គាល់ទាំងអស់នោះទេ។

ទាញយក

Comments
Loading...