Banner ads below article

ល្បិចនេះ ធ្វើអោយការសាកថ្មទូរស័ព្ទរបស់អ្នកកាន់តែលឿនជាងមុន!

-- ផ្សព្វផ្សាយ--

ធ្លាប់ទេ? នៅពេលដែលអ្នកកំពុងរវល់ជាមួយនឹងកិច្ចការជាច្រើន និងមានអារម្មណ៍ថាអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើការអោយហើយ គ្រប់យ៉ាង ប៉ុន្តែនៅពេលដែលអ្នកត្រូវការទូរស័ព្ទរបស់អ្នកដើម្បីបញ្ចប់កិច្ចការដ៏សំខាន់មួយ ស្រាប់តែទូរស័ព្ទរបស់អ្នកអស់ថ្មទៀត ។ តើអ្នកមានអារម្មណ៍យ៉ាងណា? អ្នកប្រាកដជាមានអារម្មណ៍តានតឹងឬអាចមួម៉ៅក៏ថាបាន ។ តើអ្នកអាចធ្វើអ្វីបាន?

តើធ្វើយ៉ាងណាដើម្បីសាកថ្មបានលឿន?

ការសាកថ្មដោយប្រើប្រាស់ Airplane Mode គឺជាដំណោះស្រាយដ៏ល្អបំផុត!

-- ផ្សព្វផ្សាយ--

Image result for use airplane mode to charge your device faster

អ្នកទាំងអស់គ្នាដឹងហើយថា Airplane Mode គឺសម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរតាមយន្តហោះ ។ គេបើក Airplane Mode ដើម្បីបិទ Bluetooth, GPS, Wi-Fi, ឬសេវាផ្សេងៗទៀតដើម្បីការពារសុវត្ថិភាពអ្នកដំណើរនៅលើយន្តហោះ ព្រោះថាប្រសិនបើមិនបិទប្រព័ន្ធទាំងអស់នេះទេ វាអាចឆ្លងដល់ សេវា ការបញ្ជា ឬ ប្រព័ន្ធរលកសញ្ញាផ្សេងៗ ក៏ប៉ុន្តែវាមិនឆ្លងខ្លាំងនោះទេ គ្រាន់តែដើម្បីធានាថា ការហោះហើរប្រកបដោយសុវត្ថិភាពប៉ុណ្ណោះ ។

ប៉ុន្តែ Airplane Mode មិនមែនគ្រាន់តែអាចប្រើប្រាស់នៅលើយន្តហោះនោះទេ នៅលើដីក៏អ្នកអាចប្រើប្រាស់វាបានផងដែរ ជាពិសេសសម្រាប់អ្នកដែលមានភាពប្រញ៉ាប់ប្រញ៉ាល់ ។ អ្នកដឹងទេថាការ បើក Airplane Mode  អាចធ្វើអោយទូរស័ព្ទរក្សាថាមពលបានយូរជាងមុន ហើយក៏អាចធ្វើអោយការសាកថ្មមានភាពរហ័សជាងមុននៅពេលដែលអ្នកបើកវាអំឡុងពេលសាកថ្ម ។

Image result for use airplane mode to charge your device faster

នៅពេលដែលអ្នកបើកអ៊ិនធើណិតនោះកម្មវិធីដែលអ្នកប្រើប្រាស់ និងដំណើរការ​ ហើយថាមពលក៏ត្រូវបាត់បង់តាមរយៈដំណើរការទាំងនោះ ។ ជាងនេះទៅទៀតនៅពេលដែលអ្នកបើក Wi-Fi កម្មវិធីជាច្រើននឹងដំណើរការដូចជាការ Update ផ្សេងៗ ឬ ដំណើរការនៅ Background ជាដើម ដែលធ្វើអោយថាមពលកាន់តែបាត់បង់ឆាប់រហ័ស ។ ក៏ប៉ុន្តែប្រសិនបើអ្នកបើក Airplane Mode នោះ​Bluetooth, Wi-Fi, GPS, ឬសូម្បីតែកម្មវិធីនៅ Background នឹងត្រូវបានបិទ ហើយការសាកថ្មនឹងមានភាពរហ័សជាងមុន ព្រោះថានៅពេលដែលអ្នកសាកថ្ម វានឹងមានតែថាមពលដែលត្រូវបញ្ចូលទៅក្នុងទូរស័ព្ទតែប៉ុណ្ណោះ ថាមពលនឹងមិនត្រូវបាត់បង់ទៅលើកម្មវិធីផ្សេងៗដែលដំណើរការនៅ Background នោះទេ ។

Related image

ដូច្នេះនៅពេលដែលថាមពលទូរស័ព្ទរបស់អ្នកខ្សោយដែលជិតនឹងរលត់ អ្នកអាចចូលទៅកំណត់ក្នុង Settings ឬ Control Center តាមសេរីទូរស័ព្ទរបស់អ្នក ហើយបើក Airplane Mode បន្ទាប់មកគ្រាន់តែដោតឌុយសាកថ្ម នោះទូរស័ព្ទនឺងសាកបានរហ័សជាងមុន ហើយនឹងត្រៀមរួចរាល់សម្រាប់តម្រូវការប្រើប្រាស់របស់អ្នក ។

Translated by: Veasna WT

Source: LifeHack

ទាញយក

Comments
Loading...