តើអ្វីទៅគឺជាChipset?

មួយក្នុងចំណោមសមាសភាគសំខាន់ៗនៅក្នុងmotherboardគឺជាchipset។ កាលពីមុន​motherboardត្រូវបានរចនាឡើងជាមួយនឹងchipsជាច្រើនដើម្បីគ្រប់គ្រងមុខងារផ្សេងៗនៅលើmotherboard ក្នុងនោះមាន: bus controllers, memory controller, keyboard controller, និង​ជាច្រើនទៀត។ ដូចនេះហើយទើបវិស្វករខាងកុំព្យូទ័រខិតខំរកវិធីសាស្ត្រក្នុងធ្វើការកាត់បន្ថយនូវchipsទាំងនោះនិង​មានសម្ថភាពធ្វើការដូចនឹងchipsទាំងនោះផងដែរ។ ពួកគេបានបង្កើតឡើងនូវរបស់ថ្មីដែលមានឈ្មោះថាchipset ដែលអាចជំនួសវិញបាននូវបរិមាណដល់ច្រើនរបស់chipsពីមុន​ ហើយថែមទាំងជួយគ្រប់គ្រងទិន្នន័យហូរចេញចូលរវាងCPU, peripherals, bus slots, និងmemoryទៀតផង។​

ដូច្នេះហើយគ្រប់ផ្នែកផ្សេងៗទាំងអស់នៃកុំព្យូទ័រមានទំនាក់ទំនងទៅកាន់CPUបានតាមរយះ chipset។ ជាធម្មតា chipsets ចែកចេញជា2: NorthbridgeនិងSouthbridge។ Northbridge​ ស្ថិតនៅផ្នែកខាងលើនៃ motherboard និងនៅក្បែរCPU។ វាភ្ជាប់ទៅកាន់CPU, memory, AGP និង PCI-Express slotsផងដែរ។ ដូចនេះដើម្បីឲCPUអាចទាក់ទងទៅកាន់ memory, AGP ឬក៏ PCI Express busបាន លុះត្រាតែឆ្លងកាត់ Northbridgeជាមុនសិន។ ចំណែក chip មួយទៀតមានឈ្មោះថា Southbridge វាមានទីតាំងស្ថិតនៅខាងក្រោមmotherboard ដែលនៅក្បែរPCI bus slot។ Southbridge វាភ្ជាប់ទៅនឹង PCI bus slots, SATA, IDE connectors​ និង USB។

សរុបជារួមមក Northbridge មានតួនាទីទទួលខុសត្រូវនៅផ្នែកខាងលើ ហើយ​ Southbridge មានតួនាទីទទួលខុសត្រូវនៅផ្នែកខាងក្រោម។ ក្នុងករណីដែល PCI, USB, IDE, ឬក៏ SATA port ត្រូវការទាក់ទងជាមួយនឹង CPUបាន​ ពត៌មានត្រូវតែបញ្ចូលទៅកាន់ Southbridgeជាមុនសិន ហើយបន្ទាប់មកបញ្ចូនបន្តទៅកាន់ Northbridge និងជាចុងបញ្ចប់ទៅកាន់ CPU។ NorthbridgeនិងSouthbridgeអាចធ្វើការទាក់ទងគ្នាបានទៅកាន់ផ្នែកផ្សេងៗនៅលើ motherboard តាមរយះ Bus។ Bus គឺជាសំណុំនៃផ្លូវដែលអនុញ្ញាតឲទិន្នន័យឆ្លងកាត់នៅលើmotherboard។​ Northbridgeមានលក្ខណះលឿងជាង Southbridge គឺដោយសារតែពី CPU ទៅ PCI-E/ AGP, និង memoryត្រូវបានប្រើប្រាស់ច្រើននិងជាផ្នែកយ៉ាងសំខាន់របស់ motherboardដូច្នេះពួកគេត្រូវការការប្រតិបត្តក្នុងល្បឿនមួយដ៏លឿនតាមដែលអាចទៅបាន។

Related posts

ប្រយ័ត្ន! បើ​ឃើញ​​អាការៈ ៩យ៉ាង​នេះ​នៅ​លើ​​កុំព្យូទ័រ មាន​ន័យ​ថា Virus កំពុង​​​ជ្រៀតចូល និង​​វាយប្រហារ​​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​​ហើយ!

admin

១០ សេវាកម្ម​ និង ផលិតផល​បច្ចេកវិទ្យា​កំពូលៗ​នៅ​ប្រទេស​ចិន

admin

ដាក់ Boost និង Ads លើ​ហ្វេសបុក មួយ​ណា​ចំណេញ​ជាង?

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline