Banner ads below article

កម្មវិធីPhotoshopនឹងលេចរូបរាងនៅលើiPadនាឆ្នាំ2019

ការចេញផ្សាយIOS 11 ពីក្រុមហ៊ុនAppleកាលពីឆ្នាំមុនគឺអំពីការបង្វែរ iPad ឲមានមុខងារដូចទៅនឹងកុំព្យូទ័រ ប៉ុន្តែនៅតែមាននូវកម្មវិធីស្នូលមួយចំនួនដែលនៅមិនទាន់អាចបញ្ចូលទៅក្នុង Platformរបស់ iPadបាននៅឡើយ​ ក្នុងនោះក៏មានកម្មវិធីមួយដ៏ល្បីល្បាញផងដែរសម្រាប់អ្នករៀនខាងផ្នែកdesignគឺ Photoshop។ នៅក្នុងថ្ងៃនេះ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនAdobeដែលជាក្រុមហ៊ុនមួយមានកេរ្ត៍ឈ្មោះក្នុងផ្នែកបង្កើតកម្មវិធី designបានប្រកាសថានឹងចេញនូវកម្មវិធីមួយនេះនៅលើ iPadនៅក្នុងឆ្នាំង2019នេះហើយ។ សម្រាប់ថ្ងៃកាលបរិច្ឆេទកំណត់ច្បាស់លាស់ដែលនឹងត្រូវលេចរូបរាងឡើង លោក Scott Belsky ដែលជាប្រធានផ្នែកផលិតកម្មនៅក្នុងក្រុមហ៊ុនមួយនេះមិនទាន់បានបញ្ជាក់នៅឡើយនោះទេ។

Adobe បានផ្តល់ជូននូវកម្មវិធីរូបភាពនិងរូបភាពជាច្រើនរួចរាល់ហើយសម្រាប់ iOS រួមទាំង Photoshop Express ។បើតាមការរាយការណ៍ពីវែបសាយមួយឈ្មោះថា Bloomberg រៀបរាប់ថាការសំរេចចិត្តចេញនូវ Photoshop ពេញលេញមួយនេះលើ iPad គឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន Adobe ដែលចង់ឲកម្មវិធីមួយនេះអាចដំណើរការបាននៅលើdevicesដទៃទៀត និងស្វែងរកការទាក់ទាញអ្នកចូលចិត្តនិងអ្នកប្រើធម្មតាក៏ដូចជាអ្នកជំនាញកែរូបភាព។

ទាញយក

Comments
Loading...