កាន់តែងាយស្រួលប្រើប្រាស់ជាមួយមុខងារ YouTube ថ្មី Mini-Player នៅលើកុំព្យូទ័រ

សម្រាប់អ្នកដែលចូលចិត្តទស្សនាវីដេអូ YouTube តាមរយៈកុំព្យូទ័រ ឥឡូវនេះមាន mini-player ហើយ ។ ចំពោះអ្នកដែលប្រើប្រាស់ YouTube តាមរយៈទូរស័ព្ទដៃបានប្រើប្រាស់នូវមុខងារនេះរួចមកហើយ តែឥឡូវរឹតតែអ៊េមទៀតជាមួយមុខងារនេះលើកុំព្យូទ័រ ។

Mini-Player ជាមុខងារមួយដែលអាចអោយអ្នកបន្តចាក់វីដេអូដែលអ្នកកំពុងទស្សនាអំឡុងពេលដែលអ្នកស្វែងរកនូវវីដេអូផ្សេងៗទៀត ដោយមិនចាំបាច់បិទវីដេអូហើយធ្វើការស្វែងរក ។ វាដូចជាវីដេអូនៅលើ Facebook អញ្ចឹង អ្នកអាចចាក់វីដេអូ Live ឬវីដេអូធម្មតាដោយការ អូសវាមកខាងក្រោម ហើយបន្ទាប់មកអ្នកអាច Scroll មើល Posts ដទៃៗទៀតអំឡុងពេលដែលអ្នកទស្សនាវីដេអូ ។

YouTube mini-player

អ្នកទស្សនាវីដេអូអាចបិទ Mini-Player បានដោយគ្រាន់តែចុច “x” ឬចុចប៊ូតុង Esc នៅលើកុំព្យូទ័រក៏បានដែរ ។ អ្នកក៏អាចធ្វើការបញ្ជាទៅលើ Playlist, queues, និងវីដេអូបន្ទាប់ដោយផ្ទាល់លើវីដេអូតូចនោះផងដែរ​ ។ នេះមានន័យថាបើសិនជាអ្នកស្វែងរកវីដេអូថ្មីដែលអ្នកចង់រកមិនឃើញ ឬ ចង់់បន្តចាក់វីដេអូបន្ទាប់ពីវីដេអូនៅលើ mini-player នោះអ្នកអាចធ្វើវាបាន ។

មុខងារថ្មីនេះពិតជាជួយបានយ៉ាងច្រើនសម្រាប់អ្នកដែលចូលចិត្តទស្សនាវីដេអូ YouTube ច្រើន ។ គូសបញ្ជាក់ផងដែរថាការដែលយើងអាចចាក់វីដេអូអំឡុងពេលដែលយើងធ្វើការស្វែងរកវីដេអូថ្មីនេះ គឺជាការកែប្រែដ៏ធំមួយកាលពីធ្វើកំណែទម្រង់នៅលើទូស័ព្ទដៃ ។

ដើម្បីប្រើប្រាស់នូវមុខងារមួយនេះ អ្នកគ្រាន់តែអូស mouse ទៅលើផ្នែកខាងក្រោមនៃវីដេអូ រួចចុចទៅលើ icon របស់ mini-player (ដូចរូបខាងលើ) ជាការស្រេច ។

Translated by: Veasna WT

Source: TheVerge

Related posts

វេបសាយទាំង 5ដែរអាចអោយលោកអ្នកទាញយកGame ល្អបានដោយឥតគិតថ្លៃបាន Full Version

admin

តោះទៅស្គាល់ YouTubers ស្រុកខ្មែរដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យ

Veasna WT

វែបសាយ​ល្អ​បំផុត​ចំនួន៧ ​សម្រាប់​អ្នក​រៀន IT ដែល​ចង់​បន្ថែម​ចំណេះដឹង​ផ្នែក Programming ឱ្យ​​កាន់តែ​ច្បាស់

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline