របៀបលុបគណនី Facebook របស់អ្នកជារៀងរហូត

0 13

ទាញយកឥតគិតថ្លៃ

នៅពេលខ្លះ អ្នកមានអារម្មណ៍ថាអ្នកចង់ចាកចេញពីពិភពរបស់ Facebook ។ មានមនុស្សជាច្រើនដែលដឹងពីរបៀបនៅក្នុងការបិទដើម្បីផ្អាកការប្រើប្រាស់ Facebook មួយរយៈ ប៉ុន្តែបើសិនជាអ្នកចង់លុប គណនីរបស់អ្នកជារៀងរហូតតើ អាចទៅរួចទេ? ប្រាកដណាស់គឺអាច! ប៉ុន្តែមុននឹងលុប អ្នកត្រូវធ្វើការ ទាញយកឯកសារចម្លងដែលមាននៅលើ Facebook ជាមុនសិនដើម្បីកុំអោយបាត់នូវឯកសារសំខាន់ៗ ។

Facebook គឺបណ្តាញសង្គមយក្សមួយដែលមានអ្នកអ្នកប្រើប្រាស់រហូតទៅដល់ជាង 1.4 ពាន់លានអ្នកក្នុងមួយថ្ងៃ ។​​ មនុស្សភាគច្រើនបង្ហោះនូវសកម្មភាពប្រចាំថ្ងៃផ្សេងៗរបស់ពួកគេ ។ ក៏ប៉ុន្តែមនុស្សមួយចំនួនប្រើប្រាស់វាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិចាស់ៗឬ ដើម្បីចងចាំនូវថ្ងៃខួបកំណើតរបស់ពួកគេ ។

ពេលខ្លះអ្នកពិតជាចង់ចាកចេញពីជីវិតនៅក្នុង Facebook ហើយរីករាយជាមួយនឹងពិភពលោកខាងក្រៅ ។ បើអ្នកមិនចង់់ត្រឹមតែផ្អាកទេ អ្នកអាចចាកចេញពី Facebook ជារៀងរហូតបាន តាមរយៈជំហានខាងក្រោមនេះ៖

ធ្វើការរក្សាទុកនូវឯកសារជាមុនសិន

មុននឹងនិយាយលាទៅកាន់ Facebook អ្នកត្រូវធ្វើការរក្សាទុកនូវឯកសារជាមុនសិនដើម្បីទុកប្រើប្រាស់នៅពេលក្រោយ

  1. ចូលទៅកាន់ Settings
  2. នៅលើ General Tab ចុច  Download a copy of your Facebook data
  3. ចុច Start My Archive
  4. វាយបញ្ចូលលេខសម្ងាត់ Facebook របស់អ្នករួចចុច Submit
  5. ចុច Start My Archive

download copy of facebook data

បន្ទាប់មក Facebook នឹងធ្វើការប្រមូលឯកសាររបស់អ្នក ហើយនឹងផ្ញើរទៅកាន់ Email ដែលអ្នកបានបំពេញ ។

ឥឡូវយើងចូលមកកាន់ដំណាក់កាលលុបគណនី Facebook ជារៀងរហូត

តើអ្នកសម្រេចចិត្តហើយឬនៅក្នុងការលុបគណនី Facebook របស់អ្នក? បើអ្នកសម្រេចចិត្តច្បាស់ហើយ សូមធ្វើតាមជំហានខាងក្រោម៖

  1. Log in ចូលទៅកាន់គណនីរបស់អ្នក
  2. ចូលទៅកាន់តំណភ្ជាប់នេះ https://www.facebook.com/help/delete_account
  3. ចុច Delete My Account

facebook account delete

សម្រាប់ការលុបគណនីនេះវាត្រូវប្រើរយៈពេល 90 ថ្ងៃក្នុងការលុប រូបភាព វីដេអូ Posts, likes, comments, សារនិងអ្វីៗផ្សេងៗទៀត ។ ចំពោះអ្នកប្រើប្រាស់ដទៃទៀតមិនអាចចូលមើល Profile របស់អ្នកបានទេ អំឡុងពេលដែលអ្នកធ្វើការលុបវា ។ ក៏ប៉ុន្តែចំពោះ សារ រូបភាព ឬអ្វីដែលអ្នកបានផ្ញើរទៅកាន់មិត្តភក្តិរបស់អ្នកគឺវាមិនរលុបទេ ដោយសារវាក៏ជាផ្នែកមួយរបស់គណនីរបស់ពួកគេ ។ ដូចនេះអ្នកអាចធ្វើការស្នើសុំអោយមិត្តភក្តិរបស់អ្នកលុបវាបានបើសិនជាអ្នកចង់ ។

ទាញយក

Comments
Loading...

You're currently offline