ឧបករណ៍លេងដែលអាចជួយឲក្មេងចេះកូដបាន

0 5

ខណះពេលដែលឧស្សាហកម្មបច្ចេកវិទ្យាកំពុងតែលូតលាស់យ៉ាងឆាប់រហ័ស លោកអ្នកទាំងអស់គ្នាប្រាកដ៏ជាបានស្តាប់លឺជាច្រើនអំពីការសរសេរកូដ ក៏ដូចជាតម្រូវការសម្រាប់អ្នកចេះវាផងដែរ។ វគ្គសិក្សានានាក្នុងការរៀនកូដនៅខាងក្រៅសាលាអាចមានតម្លៃថ្លៃក្នុងការចូលឈ្មោះចូលរៀន ប៉ុន្តែលោកអ្នកនៅតែអាចបង្រៀនកូនរបស់លោកអ្នកឲចេះពីមូលដ្ធានគ្រឹះរបស់វាបាន ហើយថែមទាំងសប្បាយរីករាយជាមួយវាទៀតផង។​ ខាងក្រោមនេះ គឺជាឧបករណ៍សម្រាប់លេងដែលជួយឲក្មេងៗរៀនចេះនូវកូដបាន។

1. Mattel’s Bloxels:

វាអាចជួយឲក្មេងៗបង្កើតនូវហ្គេមផ្ទាល់ខ្លួនរបស់ពួកគេបាន ដោយគ្រាន់តែប្រើក្តារមួយនិងប្លុក(blocks)តែប៉ុណ្ណោះ។ បន្ទាប់មកថតរូបវាមួយ រួចបញ្ចូនចូលទៅកាន់appមួយទៀតដែរឥតគិតថ្លៃ នោះappនឹងបម្លែងការរចនារបស់កូនអ្នកឲចេញជារូបរាងដែលអាចលេងបាន។

2. Superhero Fans

ឧបករណ៍មួយនេះស្រដៀងទៅនឹងឧបករណ៍ដែលគេប្រើប្រាស់នៅក្នុងរឿងប្រភេទបែបវិទ្យាសាស្ត្រដូចជារឿង Avengersជាដើម។ អ្នកអាចបង្កើតនិងរៀបចំឧបករណ៍មួយនេះ ហើយក៏ដូចជាប្រើប្រាស់នូវប្លុកនៃកូដមួយចំនួនដើម្បីបង្កើតនូវsuperpowerរបស់អ្នកបានជាមួយនឹងapp។

3. COZMO

វាជាប្រភេទមនុស្សយន្តដ៏តូចគួរឲស្រលាញ់មួយដែលជួយកូនរបស់លោកអ្នករៀននូវការបង្កើតប្លុកនៃកូដសាមញៗរហូតដ៏លក្ខណះសម្មុគសម្មាញបាន ដោយមានជំនួយពីappផងដែរ។

4. KUBO

វាក៏ជាឧបករណ៍មួយដ៏ល្អសម្រាប់ក្មេងៗណាដែលចូលចិត្តលេងហ្គេមប្រភេទpuzzle។ វាជួយឲពួកគេចេះនូវមួលដ្ធានគ្រឹះនៃកួដបានផងដែរ។

5. SPHERO BOLT

វាជាប្រភេទបាល់មួយដែលអាចដំណើរបានជាមួយនឹងappដែលយើងអាចបញ្ចូលវាបានដោយឥតគិតថ្លៃ។ អ្នកអាចចាប់ផ្តើមដោយការគូសនូវកូដ បន្តទៅការសរសេរកូដជាប្លុក​ ហើយថែមទាំងមានសម្ថភាពអាចសរសេរភាសា JavaScript បានទៀតផង។ បាល់មួយនេះវាមានមុខងារពិសេសដែលអាចនិយាយជាមួយបាល់ប្រភេទដូចវាបាន។

សូមចុចត្រង់នេះដើម្បីចូលទស្សនាវិឌីអូរ

Comments
Loading...

You're currently offline