តើចិនកំពុងនិយាយលេងសើចឬ?
កាសែត New York Times បានរាយការណ៍កាលពីថ្ងៃពុធថាលោកប្រធានាធិបតី Trump បានទទូចអំពីការប្រើប្រាស់ iPhone ដែលមិនមានសុវត្ថិភាព ។ កាសែតនេះបាននិយាយថាចាប់តាំងពីទូរស័ព្ទនេះមិនមានសុវត្ថិភាព នោះចារកម្មចិននិងរុស្ស៊ីអាចស្តាប់តាមការហៅចេញចូល ។
អនុប្រធាននាយកដ្ឋានព័ត៌មានក្រសួងការបរទេសចិន Hua Chunying បានឆ្លើយតបទៅកាសែត Washington Post ថា “ប្រសិនបើពួកគេមានការព្រួយបារម្ភខ្លាំងអំពីការប្រើប្រាស់ iPhone ពួកគេអាចប្រើទូរស័ព្ទរបស់ក្រុមហ៊ុន Huawei” ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តរបស់ប្រទេសចិនដែលជាក្រុមហ៊ុនមួយដែលមានការលំបាកក្នុងការធ្វើពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក។
Source: Mashable
បញ្ចេញមតិយោបល់ខាងក្រោម៖