មិនគួរអោយជឿថា WhatsApp មិនមាន Stickers រហូតមកទល់ពេលនេះ ។ ប៉ុន្តែ នៅទីបំផុត WhatsApp បាននឹងកំពុងតែបញ្ចេញវាឆាប់ៗនេះ ។ ក្រុមហ៊ុននេះបានប្រកាសនៅក្នុង blog មួយកាលពីម្សិលមិញថា Stickers នេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់លើប្រព័ន្ធ iOS និង Android នៅប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ ។
Stickers ទាំងអស់នេះនឹងអាចប្រើប្រាស់បាននៅក្នុងប្រអប់សរសេរសារ ដែលមាន Menu សម្រាប់ការជ្រើសរើស Stickers ។ ដើម្បីប្រើប្រាស់នូវ Stickers ទាំងនេះដំបូងអ្នកត្រូវទាញយកកញ្ចប់ Stickers ជាមុនសិន ។
Stickers ទាំងនេះត្រូវបានបង្កើតឡើងដោយអ្នក Design របស់ WhatsApp រួមជាមួយនិងការជ្រើសរើសពីអ្នកដែលមានស្នាដៃផ្សេងៗទៀត ។ WhatsApp ក៏អនុញ្ញាតអោយប្រើប្រាស់នូវ Stickers ដទៃទៀតផងដែរដែលជាកម្មវិធី third-party stickers ដែលមាននៅលើ iOS និង Android ។
ដូច្នេះប្រសិនបើអ្នកមានកញ្ចប់ Stickers ដែលបាន Publish នៅលើ App Store ឬ Google Play Store នោះអ្នកប្រើប្រាស់ក៏អាចប្រើប្រាស់ Stickers ទាំងនោះនៅលើ WhatsApp បានផងដែរ ។ បើអ្នកចង់បង្កើតនូវ Stickers សម្រាប់ WhatsApp សូមចុច ទីនេះ ដើម្បីមើលពីរបៀបនិងតម្រូវការក្នុងការបង្កើត ។
Source: TheVerge
បញ្ចេញមតិយោបល់ខាងក្រោម៖