MacBook Air ចេញមកលើកនេះពេញចិត្តស្តូកតែម្តងជាមួយអេក្រង់លាត និងទ្រនាប់ស្កែនម្រាមដៃ (មានវីដេអូ)

ទាញយកឥតគិតថ្លៃ

Apple បានបញ្ចេញនូវ MacBook Air ជំនាន់ថ្មីកាលពីយប់មិញ ដែល Macbook Air ថ្មីនេះមានកម្រាស់ស្តើងជាងមុននិងកម្លាំងខ្លាំងជាងមុនផងដែរ ។

Related image

MacBook Air ថ្មីនេះមានអេក្រង់ទំហំ 13-inch ជាមួយ Retina Display មានអេក្រង់លាតជាងមុនដែលមិនសូវមើលឃើញស៊ុមធំដូចមុននោះទេ ។ ហើយស៊ុមនេះដែរ Apple ក៏បានប្តូរពីពណ៍ទឹកប្រាក់មកជាពណ៍ខ្មៅវិញដែលមើលទៅក៏ទាក់ទាញម្យ៉ាងដែរ ។

Image result for macbook air 2018

MacBook Air ថ្មីនេះដែរក៏បាន Update អោយមានសម្លេងកាន់តែលឺគឺមាន Speaker ប្រភេទ Stereo និងស្រូបសម្លេងកាន់តែច្បាស់ផងដែរ ដែលមានរន្ធស្រូបដល់ទៅ3សម្រាប់ប្រើប្រាស់ជាមួយជំនួយការ Apple គឺ Siri ។ វាមានបំពាក់មកជាមួយទ្រនាប់ស្កែនម្រាមដៃងាយស្រួលក្នុងការដោះសោរដោយពុំចាំបាច់ វាយលេខសម្ងាត់ រួមមកជាមួយរន្ធ USB-C ចំនួនពីរ និងរន្ធដោតកាសមួយ ។

Related image

ចំពោះ Processor របស់ MacBook Air ថ្មីនេះបំពាក់មកជាមួយ CPU Intel ជំនាន់ទី8 ចាប់ពី Core i5 ល្បឿន 1.6 Ghz, 8GB RAM,  128GB (SSD) ។ រីឯតម្លៃវិញគឺចាប់ពី $1,199 ឡើងទៅ ។

 

ទាញយក

Comments
Loading...