ឆាប់​លុប​ហ្គេម​ ១៣ នេះ​ជា​បន្ទាន់​ ព្រោះ​មាន​ផ្ទុក​សុទ្ធ​តែ​មេរោគ

0 2

Lukas Stefanko អ្នក​ស្រាវជ្រាវ​ផ្នែក​មេរោគ​អ៊ីនធឺណិត​ បាន​ប្រទះ​ឃើញ​ហ្គេម​ចំនួន​ ១៣ នៅ​លើ​ Play Store ដែល​មាន​បង្កប់​ទៅ​ដោយ​មេរោគ។ Lukas បាន​រាយការណ៍​ទៅ​កាន់​ Google ហើយ​ក្រុម​ការងារ​ Google ក៏​បាន​ដក​ហ្គេម​ទាំង​​ ១៣ ចេញ​​ពី​ Store របស់​ខ្លួន​ភ្លាមៗ​ផង​ដែរ។

ហ្គេម​ទាំង​ ១៣ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ Developer តែ​មួយ ដែល​មាន​ឈ្មោះ​ថា​ Luiz O Pinto និង​មាន​សណ្ឋាន​ខុសៗ​គ្នា​ ដូច​ជា​ហ្គេម​ប្រណាំង​​រថយន្ត និង​ហ្គេម​បើក​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ដើម។ Lukas បាន​​បក​ស្រាយ​ថា​​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ព្យាយាម​បើក​ហ្គេម​ទាំង​នេះ​ វា​នឹង​បិទ​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ​ហើយ​ Icon របស់​ហ្គេម​នឹង​ត្រូវ​បំបាំង​ខ្លួន​ភ្លាមៗ។

បន្ទាប់​មក​វា​នឹង​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​កម្មវិធី Game Center ​ដែល​កម្មវិធី​នេះ​នឹង​អាច​​ចូល​លុក​លុយ​ទូរសព្ទ​របស់​អ្នក​ប្រើ​ប្រាស់​ រួច​បង្ហាញ​​ផ្ទាំង​ពាណិជ្ជកម្ម​នានា​ នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ដោះ​សោ​ទូរសព្ទ​រួច។

ខាង​ក្រោម​ជា​ឈ្មោះ​ហ្គេម​មាន​បង្កប់​មេរោគ​ទាំង ១៣ ៖

  • Truck Cargo Simulator
  • Extreme Car Driving Racing
  • City Traffic Moto Racing
  • Moto Cross Extreme Racing
  • Hyper Car Driving Simulator
  • Extreme Car Driving City
  • Firefighter — Fire Truck Simulator
  • Car Driving Simulator
  • Extreme Sport Car Driving
  • SUV 4×4 Driving Simulator
  • Luxury Car Parking
  • Luxury Cars SUV Traffic
  • SUV City Climb Parking

ប្រសិន​បើ​លើ​ស្មាតហ្វូន​របស់​អ្នក​មាន​ដំឡើង​នូវ​ហ្គេម​ប្រភេទ​ខាង​លើ​នេះ គួរ​ណា​ធ្វើ​ការ​ Factory Reset ដើម្បី​ធានា​ថា​ស្មាតហ្វូន​នឹង​គ្មាន​បញ្ហា​​ទៅ​ថ្ងៃ​ក្រោយ៕​​​​​​​

Comments
Loading...

You're currently offline